ពត៌មាន កម្ពុជា បានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសឱ្យដឹងថា កម្ពុជា ត្រូវបានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការ ចាត់តាំង នៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ (អ.ស.ប.) សម្រាប់អាណត្តិ ២០២៥-២០២៦ ដែលបានសម្រេចក្នុងសម័យប្រជុំពេញអង្គលើកទី៥៤ នៃមហាសន្និបាតអ.ស.ប. នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក។
ពត៌មាន សំណុំរឿងអ្នកសារព័ត៌មានលោក ផាត់ ហ៊ន ហៅហ៊ន ត្រូវបញ្ជូនពីសាលាដំបូងខេត្តកំពង់ចាម មកសាលាដំបូងរាជធានីភ្នំពេញ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានសម្រេចឱ្យសាលាដំបូងខេត្តកំពង់ចាមពិនិត្យចាត់ចែងផ្ទេរសមត្ថកិច្ចក្នុងការចាត់ការសំណុំរឿងព្រហ្មទណ្ឌរបស់លោកផាត់ ហ៊ន ហៅ ហ៊ន មកសាលាដំបូងរាជធានីភ្នំពេញវិញ។
ពត៌មាន ការអនុវត្តដកបណ្ណបើកបរយានយន្ត នឹងអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ អគ្គស្នងការដា្ឋននគរបាលជាតិ បានចេញសេចក្តីជូនដំណឹងឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោកតាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្ត គ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ។
ពត៌មាន អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានដាក់ទោសឱ្យជាប់ពន្ធនាគារ ៣១ ឆ្នាំ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ពីការផ្ដន្ទាទោសជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ពាក់ព័ន្ធនឹងករណីឃាតកម្ម, ប៉ុនប៉ងឃាតកម្ម, ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងរំលោភលើលំនៅឋាន។
ពត៌មាន សម្ដេចក្រឡាហោម ស ខេង ថ្កោលទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះបណ្តាញសង្គមឈ្មោះ Sam Riansy និងបក្ខពួក អ្នកនាំពាក្យសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា សូមប្រកាស បដិសេធ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះបណ្តាញសង្គមឈ្មោះ Sam Riansy និងបក្ខពួក ដែល បានទាញ ក្រុមគ្រួសារ សម្ដេចក្រឡាហោម ភ្ជាប់ទៅនឹងនយោបាយទុច្ចរិតរបស់ខ្លួនម្ដងហើយម្ដងទៀត។
វិចារណកថា បង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុកកុំដើរលេងប្រទេសគេ! នៅពេលនេះកម្មវិធីផ្សព្វផ្សាយទាក់ទាញដំណើរកំសាន្តទេសចរណ៍ក្រៅស្រុកកំពុងតែត្រូវបានគេឃោសនា ឡើងផុលផុសមែនទែន ប៉ុន្តែប្រសិនបើអាចយើងខ្ញុំគិតថាគួរតែនាំគ្នាដើរលេងនៅក្នុងស្រុកយើងវិញជួយ សេដ្ឋកិច្ចអ្នកស្រុកយើង ។
ពត៌មាន សម្តេចប៉ាបផ្ញើអំណោយបុណ្យព្រះយេស៊ូប្រសូត្រដល់ប្រជាជនអ៊ុយក្រែន «មរណបុគ្គល» អ៊ុយក្រែនកំពុងតែដក់ជាប់ នៅក្នុងក្រឳបេះដូងរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ចាប់តាំងពីកងទ័ពរុស្ស៊ីបានឈ្លានពានប្រទេសនេះក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
ពត៌មាន លោក ចូ បៃដិន នឹងជួបជាមួយសម្តេចប៉ាប មុនចាកចេញពីសេតវិមាន សេតវិមានបានប្រកាសកាលពីថ្ងៃចុងសប្តាហ៍មុនថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានទទួលយកការអញ្ជើញយាងជួបសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ នៅខែក្រោយ ហើយពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសន្តិភាព។
ពត៌មាន កូរ៉េខាងជើងដាក់ពន្ធនាគារពលរដ្ឋ ដែលទាក់ទងជាមួយគ្រីស្តបរិស័ទ ជនជាតិកូរ៉េខាងជើងណា ដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសចិន និងដែលមានទំនាក់ទំនងជាមួយគ្រិស្តបរិស័ទ ត្រូវបានបញ្ជូនទៅជំរុំអ្នកទោសនយោបាយ នេះបើយោងតាមរបាយការណ៍ចុងក្រោយស្តីពីសេរីភាពខាងសាសនាដោយមូលនិធិ Church in Need ។
ពត៌មាន អគ្គអភិបាលទីក្រុងតូក្យូបារម្ភអំពីប្រជាសាស្ត្រជប៉ុន លោកកាឌីណាល់ តាក់ស៊ីអូ អ៊ីសាអូ គីគូជី (Tarcisio Isao Kikuchi)អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគទីក្រុងតូក្យូ បានមានប្រសាសន៍នៅពេលថ្មីៗកន្លងទៅនេះថា ជប៉ុនកំពុងតែយកចិត្តទុកដាក់ខ្លាំងណាស់លើបញ្ហាសង្គមដែលមានវ័យចំណាស់ច្រើន។
កម្ពុជាស្វាគមន៍ការត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរចំនួន ៧៤ រូប ពីបណ្តុំវត្ថុសិល្បៈរបស់លោក Douglas Latchford
ក្រសួងការបរទេសកម្ពុជា បដិសេធ ការលើកឡើងថ្មីៗនេះរបស់អ្នកការទូតជាន់ខ្ពស់ប្រទេសថៃ ដែលចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់ ប្រាសាទព្រះវិហារ ជាទីតាំងយោធា