អគ្គអភិបាលទីក្រុងតូក្យូបារម្ភអំពីប្រជាសាស្ត្រជប៉ុន
លោកកាឌីណាល់ តាក់ស៊ីអូ អ៊ីសាអូ គីគូជី (Tarcisio Isao Kikuchi)អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគទីក្រុងតូក្យូ បានមានប្រសាសន៍នៅពេលថ្មីៗកន្លងទៅនេះថា ជប៉ុនកំពុងតែយកចិត្តទុកដាក់ខ្លាំងណាស់លើបញ្ហាសង្គមដែលមានវ័យចំណាស់ច្រើន។
លោកបានលើកឡើងថា ជប៉ុនដឹងថា ប្រក្រតីភាពនៃសង្គម មិនអាចរីកចម្រើនបានល្អទេ បើជប៉ុននៅតែមិនអាចដោះស្រាយបញ្ហាប្រជាជនវ័យចំណាស់បាន ។ លោកបានលើកឡើងថា នេះគឺជាគ្រោះថ្នាក់នៃ ប្រជាសាស្រ្តរបស់ប្រទេសនេះ។
លោកកាឌីណាល់បានបន្តថា ប្រឈមមុខនឹងការពិតនេះ លោកបានកត់សម្គាល់ថា រដ្ឋាភិបាល ដឹងអំពីបញ្ហានេះ តែហាក់ស្ទាក់ស្ទើរក្នុងការទទួលយកជនចំណាកស្រុក ដោយសារការភ័យខ្លាចការហូរចូលនៃជនសំណាកស្រុកចូលទៅក្នុងទឹកដីដែលមិនធ្លាប់បើកចំហរពីមុនមក ។
លោកបានបន្តថា រហូតមកដល់ពេលនេះ ជប៉ុនជាប្រទេសដែលមានភាពដូចគ្នាគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណាក៏ដោយ ការពិតគឺថា បើគ្មានវត្តមានជនចំណាកស្រុកទេ សង្គមជប៉ុនមិនអាចទ្រទ្រង់ខ្លួនឯងបានទេ។ នេះគឺជាការពិតមួយ ហើយ វាជាការពិតដែលថាជនចំណាកស្រុកចូលមកជាមួយនឹងប្រភេទទិដ្ឋាការផ្សេងៗគ្នា ប៉ុន្តែដោយសារការស្ទាក់ស្ទើរនៃស្ថាប័ន ពួកគេជាច្រើនត្រូវបានបង្ខំឱ្យឆាប់ឬក្រោយមកប្រឈមមុខនឹងបញ្ហាការិយាធិបតេយ្យទាក់ទងនឹងស្ថានភាពអន្តោប្រវេសន៍របស់ពួកគេ។
លោកកាឌីណាល់ បាននិយាយថា សង្គមជប៉ុនជារឿយៗយល់ថាការធ្វើចំណាកស្រុកជាបញ្ហា ហើយថាសូម្បីតែនៅក្នុងព្រះសហគមប៍ ក៏មានការនិយាយអំពី«បញ្ហាជនអន្តោប្រវេសន៍» ដែរ។
លោកកាឌីណាល់ ជឿថាភាសានេះឆ្លុះបញ្ចាំងពីការយល់ឃើញអវិជ្ជមាន របស់ជនជាតិជប៉ុនជាច្រើនអំពីការពិតនេះ។
សម្រាប់លោកកាឌីណាលើផ្ទល់ លោក ជឿជាក់យ៉ាងមុតមាំថា ជនអន្តោប្រវេសន៍មិនមែនជាបញ្ហាទេ ប៉ុន្តែជាក្តីសង្ឃឹមសម្រាប់ព្រះសហគមន៍។ ពួកគេផ្តល់ជូនសហគមន៍កាតូលិកនូវឱកាសពិសេសមួយដើម្បីរីកចម្រើន ជាពិសេសជាមួយមនុស្សវ័យក្មេង និងដើម្បីប្រកាសដំណឹងល្អនៅក្នុងតំបន់ដែលមិនមានវត្តមានសកម្មនៃព្រះសហគមន៍៕