សម្តេច​ប៉ាបផ្ញើ​អំណោយ​បុណ្យ​ព្រះយេស៊ូប្រសូត្រ​ដល់​ប្រជាជន​អ៊ុយក្រែន​

«មរណបុគ្គល» អ៊ុយក្រែនកំពុងតែដក់ជាប់ នៅក្នុងក្រឳបេះដូងរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ចាប់តាំងពីកងទ័ពរុស្ស៊ីបានឈ្លានពានប្រទេសនេះក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

មកដល់ពេលនេះសម្តេចប៉ាប បានអំពាវនាវជាទៀងទាត់ដោយទូលអង្វរព្រះជាម្ចាស់សូមបើកផ្លូវនិងផ្តល់ក្តីសង្ឃឹមដល់ប្រជាជនអ៊ុយក្រែននិងអំពាវនាវឱ្យមានសន្តិភាព។

នៅមុនថ្ងៃបុណ្យព្រះយេស៊ូប្រសូតមកដល់ អំណោមរបស់សម្តេចប៉ាប បានកំពុងតែដឹកជញ្ជូនទៅកាន់ អ៊ុយក្រែន ក្រោមការទទួលខុសត្រូវដោយលោក កាឌីណាល់ ខុនរ៉ាត ក្រាចវេស្គី ។

អំណោយនៅថ្ងៃបុណ្យព្រះយេស៊ូប្រសូត្រនោះ ត្រូវបានគេដឹងថា មានម៉ាស៊ីនអ៊ុលត្រាសោនចំនួនប្រាំមួយ ដែលនឹងត្រូវបានបរិច្ចាគទៅមន្ទីរពេទ្យដែលត្រូវបានបំផ្លាញ និងទម្លាក់គ្រាប់បែក។

មកដល់ពេលនេះគេដឹងថា លោកកាឌីណាល់ ខុនរ៉ាត ក្រាចវេស្គី គឺជាបេសកជនរបស់សម្តេចប៉ាបដែលបានត្រូវបញ្ជូនទៅអ៊ុយក្រែនជាច្រើនដងដើម្បីចូលរួមដឹកជញ្ជនអំណោយសម្តេចប៉ាបជាបន្តបន្ទាប់ ដើម្បីបង្ហាញថា ពិភពលោកមិនបានបំភ្លេចពួកគេឡើយ ។

អំណោយសង្រ្គោះរបស់សម្តេចប៉ាប ទាំងនេះ កំពុងតែមានកំណើនកើនឡើយ ហើយក៏មានការស្នើសុំ អំណោយបន្ថែមទៀត៕

Daily Program

Livesteam thumbnail