កូរ៉េខាងជើងដាក់ពន្ធនាគារពលរដ្ឋ ដែលទាក់ទងជាមួយគ្រីស្តបរិស័ទ
ជនជាតិកូរ៉េខាងជើងណា ដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសចិន និងដែលមានទំនាក់ទំនងជាមួយគ្រិស្តបរិស័ទ ត្រូវបានបញ្ជូនទៅជំរុំអ្នកទោសនយោបាយ នេះបើយោងតាមរបាយការណ៍ចុងក្រោយស្តីពីសេរីភាពខាងសាសនាដោយមូលនិធិ Church in Need ។
របាយការណ៍ដែលរៀបរាប់អំពីសេរីភាពនៃគ្រិស្តបរិស័ទឆ្នាំ២០២២ដល់ឆ្នាំ២០២៤ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បាននិយាយអំពីស្ថានភាពនៅក្នុងប្រទេសសំខាន់ៗចំនួន១៨ រួមទាំងប្រទេសកូរ៉េខាងជើងផងដែរ។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានកាតូលិក ដែលបានដកស្រង់របាយការណ៍នេះ បានអះអាងថា កូរ៉េខាងជើងគឺជាប្រទេសកុម្មុយនិស្តដែលគ្រប់គ្រងតាំងពីឆ្នាំ១៩៤៨ ដោយត្រកូល គីម គឺមានការរិតត្បិតបំផុតលើគ្រិស្ទសាសនា ។
នៅពេលនេះ គេជឿថា ជនជាតិកូរ៉េខាងជើងដែលមានជំនឿលើគ្រិស្តសាសនាមាន ប្រហែលជា ០,៣៨ភាគរយ ពោលគឺមានប្រមាណជា ៩៨ពាន់នាក់៕