បង្អែម «ពងក្នុងសំបុក» របស់មេចុងភៅ សៅ សុភ័ក្រ្ត មកពីប្រទេសកម្ពុជា ទទួលបានពានរង្វាន់លេខ១ ក្នុងការប្រកួត នាឱកាសតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ (Village international de la Gastronomie) នៅទីក្រុងប៉ារីស។ នេះបើតាមការឱ្យដឹងពី លោក លុយ ដេវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅលើគណនីហ្វេសប៊ុករបស់លោក។