ពត៌មាន ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង គ្រីស្តបរិស័ទរាប់រយនាក់មកពីព្រះសហគមន៍កាតូលិកនានាក្នុងភូមិភាគទាំងបីនៅក្នុងប្រទេស រួមនឹងភ្ញៀវជាតិនិងអន្តរជាតិ បានជួបជុំគ្នាប្រារព្ធពិធីឆ្លងព្រះវិហាររបស់ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញកាលពីចុងសប្តាហ៍កន្លងទៅនេះ។
ពត៌មាន យុទ្ធសាស្ត្រគន្លឹះដើម្បីឱ្យសេដ្ឋកិច្ច និងប្រជាជនកម្ពុជាវ៉ាដាច់ប្រទេសថៃក្នុងរយៈពេល ៧៥ ឆ្នាំខាងមុខ ក្នុងបទវិភាគដ៏មានឥទ្ធិពលមួយស្តីពីអនាគតកម្ពុជា លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែឧសភា បានលើកឡើងនូវចក្ខុវិស័យដ៏គួរឱ្យចាប់អារម្មណ៍មួយថា កម្ពុជាអាចនឹងមានកម្លាំងសេដ្ឋកិច្ច និងចំនួនប្រជាជនច្រើនជាងប្រទេសថៃក្នុងរយៈពេល ៧៥ ឆ្នាំខាងមុខ ប្រសិនបើរដ្ឋាភិបាលចាត់វិធានការលើគោលនយោបាយជាតិបានត្រឹមត្រូវ។
ពត៌មាន ការដកខ្លួនពី MoU ឆ្នាំ២០០១ ជាឯកតោភាគីរបស់ថៃ មិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជា លើដែនសមុទ្ររបស់កម្ពុជានោះទេ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសម្តែងការសោកស្តាយចំពោះរាជរដ្ឋាភិបាលថៃ ដែលបានសម្រេចចាកចេញជាឯក តោភាគីពីអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១ (MoU2001)។ បើទោះបីជាយ៉ាងណា ការដកខ្លួនជាឯកតោភាគីរបស់ថៃ មិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជា លើដែនសមុទ្ររបស់កម្ពុជានោះទេ។
ពត៌មាន កម្ពុជាសម្រេចថា នឹងប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំ ក្រោយថៃដកខ្លួនចេញពី MOU 2001 រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃ៥ ឧសភានេះ បានសម្រេចថា នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ក្រោយថៃសម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០១ ឬហៅកាត់ថា MOU 2001 (ភាគីថៃហៅថា MOU44) ។
ពត៌មាន មន្ទីរពេទ្យកាតូលិកមួយនៅសិង្ហបុរីពង្រីកសេវាកម្មសេវាវះកាត់ និងថែទាំអ្នកជំងឺធ្ងន់ៗ មន្ទីរពេទ្យកាតូលិកមិនរកប្រាក់ចំណេញនៅក្នុងប្រទេសសិង្ហបុរីបានកំពុងតែពង្រីកសមត្ថភាពវះកាត់ និងថែទាំសំខាន់ៗរបស់ខ្លួនជាមួយនឹងការបើកមជ្ឈមណ្ឌលវះកាត់ថ្មី និងបានកំពុងធ្វើឱ្យប្រសើរឡើងនូវមណ្ឌលថែទាំអ្នកជំងឺ។
ពត៌មាន លោកអភិបាលព្រះសហគមន៍ហ្វីលីពីនជំរុញឱ្យកម្មកររក្សាសេចក្តីថ្លៃថ្នូរ និងភាពស្មោះត្រង់ នាថ្ងៃទិវាពលកម្មអន្តរជាតិ និង ពិធីបុណ្យសន្តចូសេពនៃកម្មករព្រះសហគមន៍កាតូលិកហ្វីលីពីនមួយនៅក្នុងទីក្រុង អេនទីប៉ូឡី (Antipolo) បានអំពាវនាវដល់បងប្អូនជាកម្មករដែលមានជំនឿលើកាតូលិកទាំងអស់ ឱ្យរក្សាសេចក្តីថ្លៃថ្នូរ និងភាពស្មោះត្រង់ក្នុងការងាររបស់ពួកគេ ដោយពណ៌នាអំពីការងារថាជាមុខរបររួមដែលព្រះជាម្ចាស់បានប្រទានមកមនុស្សជាតិ។
វិចារណកថា ភ្ញៀវទេសចរបរទេសមកលេងស្រុកយើងស្រុតចុះ ! បងប្អូនអ្នកធ្វើមាតិការគួរជួយបង្ហាញស្រុកយើងទៅក្រៅផង ភ្ញៀវទេសចរបរទេសមកលេងស្រុកយើងកំពុងតែធ្លាក់ចុះគួរសម ដោយសារតែបញ្ហាជាច្រើនជាពិសេសគឺបញ្ហាសង្រ្គាមនៅអ៊ីរ៉ង់ បញ្ហាសេដ្ឋកិច្ច ចំណូល វិបត្តិថាមពល ក៏ដូចជាបញ្ហាព្រំដែនរបស់យើងជាមួយនឹងថៃ ដូច្នេះយើងគួរតែជួយគ្នាជាពិសេសគឺបងប្អូនអ្នកផលិតមាតិកាសង្គមនានា។
ពត៌មាន កម្ពុជា ត្រៀមអនុវត្តច្បាប់ កាតព្វកិច្ចយោធាថ្មី ខណៈអ្នកគេចវេស ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ កម្ពុជាត្រៀមអនុវត្តច្បាប់ កាតព្វកិច្ចយោធាថ្មីគឺបុរសអាយុ ១៨-២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ច២៤ខែ ហើយអ្នកគេចវេស អាចប្រឈមទោស ជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ ។
ពត៌មាន ឆ្នាំ២០២៦ ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនៅកម្ពុជា ខ្ពស់ជាងបណ្តាប្រទេស ប្រកួតប្រជែងក្នុងតំបន់ ប្រាក់ឈ្នួលអប្បបរមា របស់បងប្អូនកម្មករ និយោជិតផ្នែកវិស័យ កាត់ដេរនៅកម្ពុជា ខ្ពស់ជាងបណ្តាប្រទេស ប្រកួតប្រជែងក្នុងតំបន់ ដែលរួមមានប្រទេសស្រីលង្កា, មីយ៉ាន់មា, បង់ក្លាដេស, ឡាវ, ប៉ាគីស្ថាន, និងឥណ្ឌាជាដើម។
បរិស្ថាន ព្រៃត្រូពិកអាចនឹងដុះដាលឡើងវិញលឿនជាងអ្វីដែលគេធ្លាប់ជឿជាក់ កាលពីមុនអ្នកវិទ្យាសាស្រ្តជឿថា គេត្រូវការយ៉ាងហោចណាស់មួយសតវត្សដើម្បីឲ្យសត្វ និង រុក្ខជាតិដុះដាលឡើងវិញលើផ្ទៃដីដែលបានកាប់ឈើបំផ្លាញហើយនៅតំបន់ត្រូពិក។ ចំណែកការសិក្សាថ្មីៗ បង្ហាញថា ប្រព័ន្ធបរិស្ថានអាចនឹងស្តារឡើងវិញនៅប៉ុន្មានទសវត្សប៉ុណ្ណោះ។
សហរដ្ឋអាមេរិក នឹងបញ្ចុះពន្ធគយកម្ពុជាឱ្យស្មើប្រទេសក្នុងតំបន់ ប្រសិនបើគូប្រជែងទទួលបានកិច្ចព្រមព្រៀងល្អជាង