ការសិក្សារៀនសូត្រគឺជាការបណ្ដាក់ទុនលើផ្នែកអប់រំដែលមិនចេះរីងស្ងួតដែលគ្រប់គ្នាត្រូវការជាចាំបាច់។ ទន្ទឹមនឹងនោះ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ សាលារៀនគ្រប់កម្រិតត្រូវបានបិទទ្វារជាបណ្តោះអាសន្នជាច្រើនខែ។ ជាមួយនេះ ក្នុងនាមជានិស្សិតដែលបន្តការសិក្សានៅសាកលវិទ្យាល័យ ហើយស្ថិតក្នុងស្ថានភាពបែបនេះទៀត រមែងជួបបញ្ហា និងផលលំបាកផ្សេងៗគ្នា។ តើពួកគេទាំងនោះជួបផលលំបាកមកពីកត្តាអ្វី ហើយត្រូវដោះស្រាយតាមវិធីណា?