ពត៌មាន ខួបលើកទី១៥ នៃការដាក់បញ្ចូលសារមន្ទីរទួលស្លែង ក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ ដែលមកដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះគឺជាខួបលើកទី១៥។
វិចារណកថា ពេលជក់បណ្តាញសង្គម សូមកុំភ្លេចហើយប្រហែសទំនួលខុសត្រូវប្រចាំថ្ងៃ ប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ដែលយើងគួរតាមដាន ប៉ុន្តែសូមកុំអោយយើងទាំងអស់គ្នាជក់ហើយវក់រហូតភ្លេចគិតអំពីមុខរបរចិញ្ចឹមជីវិត ភ្លេចធ្វើការ ភ្លេចការទទួលខុសត្រូវការងារ ភ្លេចរកចំណូល គិតតែវក់ នឹងការចុច Like, share, និង comment។
ពត៌មាន អាមេរិក និងហ៊្សកដានីជំរុញបទឈប់បាញ់នៅហ្គាហ្សា ស្តេច អាបឌូឡាហ្វ ទី ២ ( Abdullah II) នៃប្រទេសហ្ស៊កដានី និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden )បាននិយាយអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវបទឈប់បាញ់ជាបន្ទាន់ នៅហ្គាហ្សា។
ពត៌មាន កម្មវត្ថុនៃការអធិស្ឋានប្រចាំខែសីហារបស់សម្តេចប៉ាបគឺផ្តោតលើមេដឹកនាំនយោបាយ ការិយាល័យព័ត៌មានរបស់សន្តអាសនៈនៅថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៤ បានប្រកាសជាចំហរនូវគោលបំណងអធិស្ឋានរបស់ទ្រង់ដោយផ្តោតនៅលើ មេដឹកនាំនយោបាយដែលអាចបម្រើនិងការពារប្រជាជន ។
ពត៌មាន យុវជន៥ម៉ឺននាក់ធ្វើធម្មយាត្រាមកដល់រ៉ូមនៅសប្តាហ៍នេះ នៅសប្តាហ៍នេះយុវជននិងយុវនារីគ្រិស្តបរិស័ទរហូតដល់ទៅ ៥ ម៉ឺននាក់នឹងមកដល់ទីក្រុងរ៉ួម តាមរយៈកម្មវិធីធម្មយាត្រាមួយ ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។
ពត៌មាន ស្ថាប័នហិរញ្ញវត្ថុសន្តអាសនៈរកបានប្រាក់ចំណេញ ជិត៤៦ លានអឺរ៉ូក្នុងឆ្នាំ២០២៣ វ៉ាទីកង់ញូវបានរាយការណ៍ថា រដ្ឋបាលហិរញ្ញវត្ថុនៃសន្តអាសនៈដែលគេដឹងថា the Patrimony of the Apostolic See បានអះអាងថា បានរកប្រាក់ចំណេញសរុបប្រមាណជា ជិត ៤៦ លានអឺរ៉ូ កាលពីឆ្នាំ២០២៣ ។
ពត៌មាន ធនាគារសំរាមជួយឱ្យកោះទ្រង់ស្អាតទាក់ទាញទេសចរណ៍ ធនាគារសំរាម ដែលសំដៅដល់ប្រព័ន្ធគ្រប់គ្រងសំរាម-សំណល់រឹងនៅសង្កាត់កោះទ្រង់ ក្រោមគម្រោងស្ដីពី ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំណល់ ដើម្បីការពារបរិស្ថានសមុទ្រ និងផ្កាថ្ម (3RproMar) ដែលផ្តោតសំខាន់ លើសកម្មភាពគោលធំៗចំនួន ៣ អនុលោមតាមគោលការណ៍ ណែនាំស្តីពី សំណល់សូន្យសម្រាប់សហគមន៍របស់ក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការដៃគូ ដែលរួមមាន កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ, The Asia Foundation និងអង្គការអប់រំបរិស្ថាន និងកែច្នៃសំណល់ បានធ្វើឱ្យកោះទ្រង់កាន់តែមានភាពស្អាត និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកសម្រាកលំហែ និងលេងកម្សាន្តជារៀងរាល់ថ្ងៃ។
ពត៌មាន ការបង្ហាញនានារបស់កូរ៉េខាងត្បូងអំពីអនាគតលោកគីម ជុងអ៊ុន កាលពីថ្ងៃចន្ទទី២៩ កក្កដា សេវាកម្មចារកម្មនៃទីក្រុងសេអ៊ូល បានប្រាប់ទៅតំណាងរាស្រ្ត កូរ៉េ ខាងត្បូងអំពីអ្នកបន្តវេនពីលោកគីម ជុងអ៊ុន។ មេដឹកនាំនៃប្រទេសកូរ៉េខាងជើង នឹងត្រៀមកូនស្រីរបស់លោកនៅវ័យជំទង់ដើម្បីឡើងដឹកនាំប្រទេសបន្ត។
បរិស្ថាន នៅម៉ារ៉ុក រលកកម្តៅធ្វើឲ្យមនុស្សស្លាប់ ២១នាក់ គ្រាន់តែក្នុងរយៈពេល ២៤ម៉ោង រដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសម៉ារ៉ុក បានប្រកាសនូវវិធានការដើម្បីប្រឆាំងនឹងឥទ្ធិពលនៃរលកកម្តៅ និងការកើននូវសីតុណ្ហភាព ដែលបានបង្កការព្រួយបារម្ភជាប្រចាំនៅក្នុងគ្រឹះស្ថានសុខភាពនានានៅក្នុងតំបន់ទាំងឡាយនៃប្រទេសម៉ារ៉ុក។
វិចារណកថា ទៀតហើយ ! កាន់កាំភ្លើងមិនចំណេញឡើយ គឺមានតែទុក អ្នកដែលនិយមកាន់កាំភ្លើងខ្វះសតិខ្វះការគ្រប់គ្រងចិត្តបានល្អ រមែងមានទុក្ខមានទោសដល់ខ្លួន ជាបន្តបន្ទាប់ប៉ុន្តែនៅតែមានអ្នកដែលកាន់ ដូច្នេះដើម្បីបញ្ជ្រាសទុកបញ្ជាទោសគួរកុំកាន់អីល្អជាង ពីព្រោះខ្លាច ថ្ងៃអារម្មណ៍អត់ល្អយើងមានបញ្ហាដោយសារវា ។