នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះថា ស្ថានភាពទូទៅនៅទូទាំងប្រទេសកម្ពុជា រួមទាំងរាជធានីភ្នំពេញ មិនមានសកម្មភាពប្រមូលផ្តុំ ឬចលនាណាមួយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាបានកើតឡើង ដូចការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមនោះឡើយ។