ថ្ងៃនេះយើងស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចំពោះការប្រោសប្រណី! ក្នុងព្រះបន្ទូលរបស់សន្តម៉ាកុសនៅក្នុងថ្ងៃនេះបាននិយាយអំពី ព្រះជាម្ចាស់យេស៊ូគ្រីស្តបានចិញ្ចឹមប្រជាជនប្រាំពាន់នាក់។ បាទបងប្អូន! នៅក្នុងការរស់នៅជាមួយព្រះអង្គ នឹងដើរជាមួយព្រះអង្គយើងមានការប្រឈមជារឿយៗ ហើយការប្រឈមនឹងគឺការខ្វះខាតខាងផ្លូវកាយ ជាពិសេសរឿងម្ហូមអាហារ ជាកត្តាសំខាន់មួយដែលនាំព្រះយេស៊ូ និងសាវ័កឲ្យដោះស្រាយ ប៉ុន្តែនៅក្នុងការចិញ្ចឹមប្រជាជនប្រាំពាន់នាក់នឹងមិនមែនគ្រាន់តែបង្ហាញថាព្រះអង្គមានអំណាចនៃការគ្រប់គ្រង ឬការចែករំលែកប្រជាជនបានតែប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គចង់ឱ្យយើងបានស្គាល់ការប្រណីសន្តោសរបស់ព្រះជាម្ចាស់។