បទឈប់បាញ់នៅតំបន់ហ្កាហ្សាកើតមាន ប៉ុន្តែអំពើហិង្សា និងទុក្ខព្រួយក៏នៅតែមានផងដែរ

ក្រសួងការពារជនស៊ីវិលប៉ាឡេស្ទីនបាននិយាយថា មានអ្នកស្លាប់និងរបួសបន្ទាប់ពីការបាញ់របស់អ៊ីស្រាអែលនៅក្នុងឧប្បត្តិហេតុពីរដាច់ដោយឡែកពីគ្នានៅក្នុងតំបន់ភាគខាងកើតហ្គាហ្សា។
វ៉ាទីកង់ញូវបានរាយការណ៍ថា បទឈប់បាញ់ដ៏ផុយស្រួយនៅតំបន់ហ្គាហ្សាកំពុងស្ថិតក្រោមភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីន៥នាក់ ចំពេលមានការប៉ះទង្គិចគ្នាជាបន្តរវាងក្រុមហាម៉ាស់ និងក្រុមគូប្រជែង។
បទឈប់បាញ់ដែលបាននាំមកនូវការធូរស្បើយមួយរយៈពេលខ្លីកាលពីថ្ងៃចន្ទ ដោយដោះលែង ចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅរស់ចំនួន២០នាក់ និងអ្នកឃុំឃាំងប៉ាឡេស្ទីនរាប់រយនាក់។
នៅតំបន់ហ្គាហ្សា ប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ត្រូវបានដោះលែង បន្ទាប់ពីត្រូវបានឃុំខ្លួនដោយគ្មានបទចោទប្រកាន់ក្នុងអំឡុងសង្គ្រាម៕
Daily Program
