ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី២៣មិថុនានេះ បានចេញសេចក្តីប្រកាសរម្លឹកដល់គណបក្សនយោបាយទាំងអស់ ប្រយ័ត្នការទទួលយកលុយពីបរទេស គឺជាសកម្មភាពផ្ទុយរដ្ឋធម្មនុញ្ញ ដែលអាចប្រឈមរំលាយចោល។ ការបញ្ជាក់របស់ក្រសួងមហាផ្ទៃយ៉ាងដូច្នេះ ធ្វើឡើងក្រោយពីសារព័ត៌មាន The Sunday Guardian កាលពីពេលថ្មីៗនេះ បានចុះផ្សាយអំពីការផ្តល់វិភាគទានពីភាគីបរទេសឱ្យគណបក្សនយោបាយមួយចំនួននៅ កម្ពុជារួមបញ្ចូលគ្នាជាគណបក្សតែមួយ ដើម្បីត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨។