រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនាឥណ្ឌូនេស៊ី លោក ណាសសរូឌីន យូម៉ា (Nasaruddin Umar) បានជំរុញឱ្យសហគមន៍សាសនានានានៅទូទាំងអាស៊ីប្រើប្រាស់នូវ «ភាសានៃសេចក្តីស្រឡាញ់» ជាមាគ៌ាដើម្បីដោះស្រាយជម្លោះ និងពង្រឹងសន្តិភាព ដោយលោកបានថ្លែងថា ជំនឿត្រូវតែជាកម្លាំងសម្រាប់ឯកភាព ជាជាងការបែកបាក់។