ថ្ងៃទីពីរ (២៨ វិច្ឆិកា) នៃ បូជនីយចរឆ្ពោះទៅសេចក្តីសង្ឃឹមដ៏អស្ចារ្យ ត្រូវបានគូសបញ្ជាក់ដោយសុន្ទរកថាដ៏មានឥទ្ធិពលមួយពី អគ្គអភិបាល រ៉ាហ្វាអែល ថាត់ទីល (Archbishop Raphael Thattil) អគ្គអភិបាលនៃព្រះសហគមន៍នៅស៊ីរ៉ូ-ម៉ាឡាបា (Syro-Malabar Church) និងជាអគ្គអភិបាលទីក្រុងអឺណាគូឡាំ-អង់ហ្គាម៉ាលី (Ernakulam-Angamaly) ប្រទេសឥណ្ឌា។ លោកបានថ្លែងក្រោមប្រធានបទ៖ «ការអំពាវនាវឱ្យមានការជួបផ្ទាល់ខ្លួនជាថ្មីជាមួយព្រះគ្រីស្ត»។ អ្នកចូលរួមជាង ៩០០ នាក់ រួមទាំងអភិបាល បូជាចារ្យ បព្វជិត-ជិតា និងគ្រហស្ថមកពីទូទាំងទ្វីបអាស៊ី បានចូលរួមក្នុងវគ្គនេះ។