៨មីនាឆ្នាំនេះ ចំថ្ងៃសុក្រល្អគួរនាំភរិយា និងគ្រួសារលំហែបន្តិចទៅ
៨មីនា ឆ្នំា២០២៤ ដែលជាថ្ងៃបុណ្យសិទ្ធិនារីអន្តរជាតិនៅឆ្នាំនេះចំថ្ងៃសុក្រល្អ ដូច្នេះនៅពេលដែលថ្ងៃឈប់សម្រាកបែបនេះបុរសៗគួរតែឆ្លៀតនាំភរិយានិងគ្រួសារធ្វើដំណើរកំសាន្ត ឬក៏បង្កើតបរិយាកាសសប្បាយៗ ឬក៏បង្កើតភាពកក់ក្តៅនៅក្នុងគ្រួសារ។
នៅក្នុងសង្គមបច្ចុប្បន្ននេះរឿងបុរសរំលោភសិទ្ធិនារីគឺពិតជាកាត់បន្ថយច្រើនណាស់ ហើយកា រយល់ដឹងពីភាពស្មើភាពគ្នានៅក្នុងសង្គម និងនៅក្នុងគ្រួសារក៏កាន់តែជ្រួតជ្រាប ហើយដោយឡែកស្រ្តីៗវិញក៏គាត់ទំនងជាមិនចង់បានអី្វឲ្យលើសឫក៏ពិសេសណាស់ណាដែរ ប៉ុន្តែអ្វីដែលគាត់ចង់គឺបរិយាកាសគ្រួសារ ការយកចិត្តទុកដាក់ និងការយល់ចិត្ត ដូច្នេះចំពេលថ្ងៃនោះ ថ្ងៃពិសេសសម្រាប់គាត់ ក្រុមបុរសៗគួរតែមានអីពិសេសបន្តិចទៅ។
រាល់ឆ្នាំថ្ងៃ ៨ ខែមីនា នេះជាថ្ងៃសម្រាក ប៉ុន្តែវាមិនចំថ្ងៃសុក្រ ដោយចំថ្ងៃផ្សេង ដូច្នេះវាពិបាកទៅណាមកណា ឬបង្កើតកម្មវិធីអីអោយប្លែក ដោយសារតែឈប់វាខ្លី ប៉ុន្តែនៅឆ្នាំនេះដែលវាចំថ្ងៃសុក្រ ហើយស្អែក និងខានស្អែកគឺសៅរ៍ និងអាទិត្យដូច្នេះវាឈប់សម្រាកយូរ ដូច្នេះគួរតែឆ្លៀតពេល។
ស្រុកយើងឥឡូវរមណីដ្ឋានច្រើន សម្រាកយូរបែបនេះបើមានធនធានអីគួរតែអាចឆ្លៀតពេលដើរលេងកំសាន្តបាន។ បើមិនដូច្នេះទេ ក៏អាចបង្កើតកម្មវិធីនៅក្នុងគ្រួសារ តូចៗរបស់យើង ដូចជាការជប់លាងតូចតាចនៅក្នុងរង្វង់គ្រួសារ ការទទួលទានអាហារជុំគ្នា ឬក៏ហោចណាស់ក៏អាចថា អាចធ្វើកម្មវិធីណាមួយជុំគ្នាទុកជាអនុស្សាវរីយល្អនឹងគ្នា។
នៅពេលនេះនៅក្នុងគ្រួសារជាច្រើន បុរសលែងប្រកាន់ពីតួនាទីហើយតាំងខ្លួនជាបុរសជាមេគ្រួសារហើយនៅក្នុងផ្ទះមិនធ្វើអ្វីដូចពីមុនទៀតហើយ ។ នៅក្នុងគ្រសារបុរសដែលចេះជួយលាងចាន ជួយធ្វើម្ហូប ជួយបោសសំអាតផ្ទះ ជួយកិច្ចការផ្ទះនានា គឺមានច្រើន ហើយនារី វិញ ក៏បានចូលបម្រើការងារសង្គម ការងារសេដ្ឋកិច្ច ការងាររកចំណូល នយោបាយ ជាអ្នកដឹកនាំ ក៏កាន់តែច្រើនដែរ ។
និយាយអោយចំទៅទាំងបុរសនិងនារីនៅក្នុងស្រុកយើងមិនថានៅទីក្រុងនិងជនបទទេ គឺកាន់តែយល់ពីភាពស្មើគ្នា និង ចេះជួយគ្នាកាន់តែច្រើន រីឯក្រុមដែលមើលបំណាំ ហើយប្រកាន់ ឬបែងចែកតួនាទីប្រុសនិងស្រីគឺកាន់តែតិចហើយ ដែលនេះគឺជាមោទនភាពជាតិមួយរបស់សង្គមយើង។
សរុបមកវិញរឿងវិសមភាពរវាងបុរសនិងនារីនៅក្នុងសង្គមយើងគឺពិតជារួមតួចមែនទែន ប៉ុន្តែយើងក៏មិនគួរមើលរំលងចំណុចនេះដែរ ដូច្នេះមានតែយើងទាំងអស់គ្នាត្រូវតែបន្តពោនជ្រុំ ស្មារតីនេះបន្តទៀតហើយ នៅថ្ងៃ៨ មីនា ខាងមុខនេះកុំភ្លេចមានអីពិសេសជូនសុភាពនារីនៅផ្ទះរបស់យើងណា៕