១០ថ្ងៃខាងមុខអាកាសធាតុនៅកម្ពុជាយ៉ាប់សូមប្រុងប្រយ័ត្ន

ស្ថានភាពអាកាសធាតុនៅកម្ពុជានៅក្នុងអំឡុងពីពេលនេះរហូតដល់ដាច់ខែសីហា ឆ្នាំ២០២៤ គឺត្រូវបានព្យាករណ៍ថា អាប់អួរខ្លាំងដូច្នេះសូមលើកកំពស់ការប្រុងប្រយ័ត្នទាំងអស់គ្នាតាំងពីបញ្ហាទឹកជំនន់ គ្រោះធម្មជាតិផ្សេងៗរាប់ចាប់តាំងពីផ្គរន្ទះ ខ្យល់កន្រ្តាក់ និង បំណាក់ដី។

រឿងទឹកជំនន់ទឹកភ្លៀងនេះគឺជារឿងបារម្ភមួយ ជាពិសេសអ្នកដែលរស់នៅតាមតំបន់ដែលក្បែរភ្នំជិតប្រភពទឹក ពីព្រោះទឹកជំនន់ទោះបីជាវាមិនគ្រោះថ្នាក់ដល់ជីវិតតែសត្វកាចសាហាវ និង អសិរពិសអាចនឹងរសាត់អណ្តែតតាមទឹក ដូច្នេះកុំធ្វេសប្រហែល។ ជាធម្មតា នៅពេលដែលទឹកលិច ពពួកសត្វផ្សេងៗដោយរួមទាំងពស់ពិសជាដើមនឹងរកកន្លែងទីទួលសុវត្ថិភាពរបស់ពួកវាដែរ ដូច្នេះពួកវាអាចនឹងបង្កគ្រោះថ្នាក់ដោយចៃដន្យដល់យើងទាំងអស់គ្នា។​

ដោយឡែករឿងខ្យល់កន្រ្តាក់ និង បាតុភូតផ្គរន្ទះគឺយើងដឹងស្រាប់ហើយវាគ្រោះថ្នាក់បំផុតដោយកន្លងមកវាធ្លាប់បំផ្លាញផ្ទះសមែ្បង សម្លាប់មនុស្សជាហូរហែរ ដូច្នេះសូមលើកកំពស់ ហើយនៅពេលដែលមានភ្លៀងមានអីប្រញប់រកកន្លែងជ្រក ហើយកន្លែងនោះគឺគួរតែជាកន្លែងណាដែលគ្មានវត្ថុស្រូប ឫចម្លៀងបន្ទុកអគ្គីសនីដែលអាចរកគ្រោះបំផុតគឺរន្ទះ។​

បំណាក់ដីក៏ជារឿងមួយដែលប្រហែសមិនបានដែរ ទោះបីជាគ្រោះបំណាក់ដីនៅភូមិឥសាន្តកន្លងមកមិនគ្រោះថ្នាក់ដល់ជីវិតក៏ពិតមែន ប៉ុន្តែវាបានកើតមានឡើងនៅកម្ពុជាយើងហើយដូច្នេះសូមប្រុងប្រយ័ត្ន។

ទាក់ទងនឹងគ្រឿងថ្នាក់ទាំងនេះកុំប្រហែសហើយមើលស្រាលការជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម ដែលបានអះអាងនៅថ្ងៃទី​២០​ខែសីហា ឆ្នាំ២០២៤។

កុំមើលស្រាល ហើយប្រហែស ពីព្រោះស្ថានភាពវិវត្តនៃធាតុអាកាសនៅក្នុងតំបន់ជ្រលងសម្ពាធទាបមួយនឹងគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ហើយទន្ទឹមនឹងនេះ ខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ អានដាម៉ាន និងឈូងសមុទ្រថៃនឹងបង្កើនឥទ្ធិពលខ្លាំងមកលើ កម្ពុជាធ្វើឲ្យអាកាសធាតុអាប់អូរខ្លាំង។  

ក្រសួងបានព្រមានថា ស្ថានភាពខាងលើនេះនឹងបណ្តាលឱ្យកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់គ្របដណ្តប់ស្ទើរទូទាំងប្រទេស និងមានកម្រិតកម្ពស់ខ្ពស់ជាង មធ្យមភាគច្រើនឆ្នាំនៅតំបន់មួយចំនួនរួមមាន តំបន់វាលទំនាប ខ្ពង់រាប មាត់សមុទ្រ ជួរភ្នំ និងតំបន់ភ្នំ។

ប្រភពដដែលបានអះអាងថា បាតុភូតទាំងនោះនឹងធ្វើឲ្យ តំបន់វាលទំនាបមានខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ, តំបន់ខ្ពង់រាបមានខេត្ត កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និង តំបន់មាត់សមុទ្រមានខេត្ត កោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោទទួលភ្លៀងជោគជាំ។

ប្រភពដដែលបានអះអាងថា នៅក្នុងស្ថានភាពនេះ រលកសមុទ្រអាចមាន កម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងមធ្យមអតិបរមា ២,៥០ម៉ែត្រ។

សរុបមកវិញនៅក្នុងស្ថានភាពបែបនេះសូមទាំងអស់គ្នាលើកកំពស់ការប្រុងប្រយ័ត្ន។ ទោះបីជាយើងពិបាកនឹងទប់ស្កាត់គ្រោះធម្មជាតិទាំងនេះមែន ប៉ុន្តែការប្រុងប្រយ័ត្នទុកជាមុនក៏នាំឲ្យយើងកាត់បន្ថយនូវហានិ័យអាក្រក់នានាដែលអាចកើតមានឡើងចំពោះយើងទាំងអស់គ្នា ។ សូមកុំមើលស្រាលការព្យាករណ៍ យ៉ាងហោចណាស់ដំណឹងនេះក៏ជាការដាស់សតិឲ្យយើងប្រុងប្រយ័ត្នដែរ។

Daily Program

Livesteam thumbnail