អ្នកបង្កើតមាតិកា បើអាចជួយសង្គមរឿងមួយបានទេ !

សព្វថ្ងៃនេះអ្នកបង្កើតមាតិកានៅលើបណ្តាញសង្គមមានច្រើន ហើយអ្នកដែលកំពុងតែរកលុយតាមអនឡាញដែលគេច្រើននិយាយថា ក្រុមអ្នក MMO ក៏មានច្រើន ដូច្នេះប្រសិនបើអាចគួរតែជួយសង្គមបន្តិច តាមរយៈមាតិកាដែលខ្លួនបង្កើត​។

ឧទារណ៍នៅពេលដែលផលិផលកសិកម្មជនតាមរដូវករណីដូចជាល្ពៅច្រើនរហូតចាល់នៅលើទីផ្សារល្ពៅចុះថោក ដូច្នេះដើម្បីជួយសង្គមអ្នកដែលបង្កើតមាតិកាឫក្រុម MMO អាចជួយបង្កើតមាតិកាធ្វើម្ហូបណា ឲ្យបានច្រើនដែលច្នៃចេញពីល្ពៅ ។

ពីព្រោះល្ពៅជាទូទៅគឺជាប្រភេទបន្លែមួយដែលអាចរក្សទុកបានយូរ ហើយជាផ្លែចេញពីដំណាំដែលគេដាំវានៅនឹងដី ដែលងាយស្រួលដាំ ហើយមិនសូវរើសដី ប៉ុន្តែគុណតម្លៃផ្នែកសុខភាពវាមានច្រើន គ្រាន់តែថា យើងខ្វះការបើកផ្លូវឫខ្វះការត្រួសត្រាយផ្លូវ។

ល្ពៅនេះតាមពិតទៅគេអាចច្នៃចេញជាម្ហូបអាហារបានច្រើនមុខ មានបង្អែមចំអាប មានសម្លរមានឆាមានស្ងោ ហើយក៏ទំនងជាអាចនឹងបំពងធ្វើជាអាហារក្រៀមបានដែរ។

ក្រៅពីល្ពៅចេញនៅមានផ្លៃឈើតាមរដូវកាលជាច្រើនទៀតដែលជាទូទៅច្រើនតែមានតម្លៃថោក​នៅពេលដែលវាសំបូរជននៅលើទីផ្សារហើយតម្រូវការមិនសូវមាន។​

បងប្អូនក្រុមអ្នកបង្កើតមាតិកាឫក្រុម MMOនេះ​ប្រសិនបើបបងប្អូនអាចបង្កើតវីដេអូហើយផ្សព្វផ្សាយអំពីរបៀបប្រើប្រាស់និងកែច្នៃផលិតផលទាំងនេះបានច្រើន យើងគិតថា ពលរដ្ឋក៏អាចនឹងទទួលបានគំនិតច្រើននៅក្នុងការយកផលិតផលដែលើសនោះកែច្នៃទុក។

ជាទូទៅប្រជាពលរដ្ឋយើងគឺដឹងហើយស្គាល់គុណតម្លៃនៃផ្លែឈើឫបន្លែតាមរដូវនេះច្រើនតែម្នាក់ច្រើនសុញគំនិតគិតមិនចេញ នឹកឃើញតែពីបីមុខ ហើយយកមកច្នៃតែម្តងពីរធុញទ្រាន់ ញាំលែងចូលក៏លែងត្រូវ ការរហូតដល់ទុកឲ្យបន្លែនិងផ្លែឈើសល់គរនៅលើទីផ្សារ ​។ ប៉ុន្តែប្រសិនបើក្រុមអ្នកបង្កើតមាតិកាឫក្រុម MMO អាចជួបអ្នកចេះយកពពួកបន្លែទាំងនេះផ្សេងៗគ្នា ហើយផុសចែករំលែកគ្នា ពួកគេអាចនឹងបន្ត នឹងឃើញនូវម្ហូបដែលបន្តប្រើប្រាស់ផលិតផលទាំងនេះ ។

ជាទូទៅកាលណាពលរដ្ឋចេះច្នៃ​ ចេះប្រើប្រាស់នោះពួកគេនឹងបន្តត្រូវការបន្លែទាំងនេះពីផ្សារជាបន្តបន្ទាប់ នៅពេលនោះចរន្តទីផ្សារនឹងនៅតែបន្ត ពីមួយទៅមួយ ដូច្នេះយើងគិតថា គឺវាអាចជួយបានច្រើនគួរសមដែរ។​

សរុបទៅបងប្អូន​បង្កើតមាតិកាឫក្រុម MMO គួរជួយសង្គមយើងខ្លះផងលើរឿងនេះ។ ហើយប្រសិនបើបងប្អូនធ្វើយើងខ្ញុំគិតថា​មនុស្សដែលចាប់អារម្មណ៍ហើយចែករំលែក​ក៏ទំនងជាមានច្រើនដែរ ពីព្រោះពួកគេក៏ចង់ដឹងចង់រកវិធីនិងបញ្ជីម្ហូបប្លែកៗដែលចេញពីគ្រឿងផ្សំគោលតែមួយបានដូចគ្នាច្រើនផងដែរ៕

 

Daily Program

Livesteam thumbnail