អាកាសធាតុក្តៅបែបនេះ កុំប្រឹងរឿងគ្រឿងស្រវឹងខ្លាំងពេក ប្រយ័ត្នអន្តរាយដល់ជីវិត
នៅក្នុងពេលដែលអាកាសធាតុក្តៅអ្នកខ្លះយល់ច្រឡំថា ការជួបជុំគ្នាផឹកស៊ីនិងប្រើប្រាស់គ្រឿងស្រវឹងគឺជាការជួបជុំគ្នាដើម្បីបំបាត់អាការៈស្រែកទឹក ឬបំពេញជាតិទឹកនៅក្នុងខ្លួន ពីព្រោះតែវាជាភេសជ្ជៈ។
នេះគឺជាការគិតនិងការយល់ខុសទាំងស្រុង ទោះបីជាគ្រឿងស្រវឹងត្រូវបានគេចាត់ទុកថា ជាភេសជ្ជៈក៏ពិតមែន ប៉ុន្តែវាគឺជាប្រភេទភេសជ្ជៈដែលអាចបំផ្លាញជាតិទឹកពីក្នុងខ្លួនរបស់យើង ទាំងអស់គ្នាទៅវិញទេ ជាពិសេសនៅក្នុងអំឡុងពេលដែលរាងកាយរបស់យើងកំពុងតែសម្រប ខ្លួនប្រឆាំងនឹងអាកាសធាតុដ៏ក្តៅខាងក្រៅខ្លួន នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយកន្លែងខ្លះមានសីតុណ្ហភាពលើសពី ៤០ អង្សាសេទៅទៀតឯណោះ ។
អ្នកជំនាញបានព្រមានថា ការទទួលទានគ្រឿងស្រវឹង ក្នុងអាកាសធាតុក្តៅអាចធ្វើអោយការខះជាតិទឹកកាន់តែធ្ងន់ធ្ងរ។
ជាទូទៅជាតិអាល់កុលគឺជាថ្នាំបញ្ចុះទឹកនោម មានន័យថាវាបង្កើនការផលិតទឹកនោម ដែលនាំឱ្យបាត់បង់ជាតិទឹកពីរាងកាយ។ នៅពេលដែលវាក្តៅនៅខាងក្រៅ រាងកាយរបស់យើងបាត់បង់ជាតិទឹកតាមរយៈការបែកញើស នៅពេលដែលវាព្យាយាមបញ្ចេញមកក្រៅធ្វើឱ្យត្រជាក់រាងកាយ។ ការបន្ថែមជាតិអាល់កុលទៅក្នុងល្បាយអាចធ្វើឱ្យអ្នកខ្សោះជាតិទឹកបន្ថែមទៀត ដែលអាចនាំឱ្យមានរោគសញ្ញាដូចជាវិលមុខ អស់កម្លាំង និងសូម្បីតែជំងឺដាច់សរសៃឈាមខួរក្បាល។
ក្រៅពីនោះគ្រឿងស្រវឹងនានាវាក៏អាចធ្វើឱ្យខូចសមត្ថភាពរាងកាយរបស់អ្នកក្នុងការគ្រប់គ្រងសីតុណ្ហភាពរបស់វាយ៉ាងមានប្រសិទ្ធភាពផងដែរ។ ការរក្សាជាតិទឹកជាមួយនឹងទឹក ឬភេសជ្ជៈដែលបំពេញដោយអេឡិចត្រូលីត គឺជាជម្រើសដ៏ប្រសើរនៅពេលដែលអាកាសធាតុក្តៅខ្លាំង ដើម្បីជួយរក្សាជាតិទឹកបានត្រឹមត្រូវ និងជៀសវាងការឡើងកំដៅខ្លាំងនៅក្នុងខ្លួន។
សូមប្រុងប្រយ័ត្នពីព្រោះតែអាកាសធាតុបែបនេះមានមនុស្សម្នាជាច្រើនដែលបានបន្តជួបជុំគ្នា ទទួលទៀនគ្រឿងស្រវឹងជាបន្តបន្ទាប់ ហើយខ្លះមិនមែនទទួលទានធម្មតានោះទេ គឺរាប់កំប៉ុងតែម្តង។
សូមប្រុងប្រយ័ត្ននៅក្នុងអាកាសធាតុក្តៅបែបនេះ ជម្រើសដ៏ប្រសើរហើយធ្វើឲ្យយើងមិនសូវ ចំណាយច្រើន គឺទឹក ជាពិសេសគឺទឹកដែលឆ្អិនដែលយើងដាំពុះដោយខ្លួនយើង។ អាកាសធាតុក្តៅប្រសិនបើយើងធ្លាក់ខ្លួនឈឺទៀតវាអាចប្រឈមនឹងបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ ។ ចូរថែរក្សាសុខភាពទាំងអស់គ្នាណា៕