ហេតុអ្វីការពិនិត្យសុខភាពទៀងទាត់សំខាន់សម្រាប់មនុស្សគ្រប់គ្នា?

ការថែរក្សាសុខភាពរបស់យើងគឺជាការវិនិយោគដ៏មានតម្លៃបំផុតមួយដែលយើងទាំងអស់គ្នាអាចធ្វើបាន។ ការពិនិត្យសុខភាពជាប្រចាំ មិនមែនសម្រាប់តែពេលដែលយើងឈឺ ឬចាស់នោះទេ វាជារឿងចាំបាច់សម្រា ប់មនុស្សគ្រប់រូប ដោយមិនគិតពីអាយុ។ ការពិនិត្យសុខភាពជាការការពារហើយវា តែងតែប្រសើរជាង ជាងការព្យាបាល។​

មកដល់ពេលនេះមានអ្នកជំនាញខាងវេជ្ជសាស្រ្តជាច្រើនដែលណែនាំឱ្យយើងចាប់ផ្តើមការពិនិត្យសុខភាពជាប្រចាំនៅក្នុងវ័យចាប់ពីជាង​៣០ ឆ្នាំឡើង ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ពេលវេលាជាក់លាក់អាស្រ័យលើកត្តាហានិភ័យនីមួយៗដូចជា ប្រវត្តិគ្រួសារ របៀបរស់នៅ និងស្ថានភាពសុខភាពដែលមានស្រាប់។ សម្រាប់កុមារ និងក្មេងជំទង់ ការពិនិត្យសុខភាពប្រចាំឆ្នាំជាធម្មតាជាផ្នែកមួយនៃការលូតលាស់។ នៅពេលពេញវ័យ វាជាការល្អក្នុងការកំណត់កាលវិភាគពិនិត្យសុខភាពយ៉ាងទូលំទូលាយយ៉ាងហោចណាស់ម្តងរៀ​ងរាល់ពីរឆ្នាំម្តង ដោយបង្កើនភាពញឹកញាប់បន្ទាប់ពីអាយុ ៤០ ឆ្នាំ ឬប្រសិនបើយើងមានការព្រួយបារម្ភអំពីសុខភាពជាក់លាក់។

តើវាមានភាពចាំបាច់យ៉ាងណាចំពោះការស្វែងរកការពិនិត្យសុខភាពដោយទៀតទាត់?​

ជាទូទៅជំងឺធ្ងន់ធ្ងរជាច្រើនដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងមហារីក តែងតែបង្ហាញរោគសញ្ញាតិចតួចនៅដំណាក់កាលដំបូងរបស់វា ដូច្នេះ ការត្រួតពិនិត្យជាទៀងទាត់អាចឲ្យយើងកំណត់សញ្ញាព្រមានមុនពេលវាក្លាយជាបញ្ហាធ្ងន់ធ្ងរ។

ម្យ៉ាងវិញទៀតការថែទាំបង្ការជារឿយៗមានតម្លៃថោកជាងការព្យាបាលជំងឺធ្ងន់ធ្ងរ តាមរយៈការវិភាគរោគវិនិច្ឆ័យនិង បញ្ហាសុខភាពទាន់ពេល យើងអាចជៀសវាងការវះកាត់ថ្លៃៗ ឬការព្យាបាលរយៈពេលយូរ។

ជាទូទៅគុណប្រយោជន៍សំខាន់មួយទៀតនៃការពិនិត្យសុខភាពជាប្រចាំ គឺយើងអាចដឹងថា តើស្ថានភាពសុខភាពយើងវាកំពុងតែប្រឈមអ្វីខ្លះ ។ ជាទូទៅដំណើរការពិនិត្យសុខភាព គឺមានពិនិត្យឈាម ដែលរួមមាន តាំងពីមើលជាតិស្ក ជាតិសាច់ អាស៊ីត ការបំពុលថ្លើម ។ល។

នៅក្នុងករណីដែលយើងពិនិត្យទៅឃើញមានសញ្ញាព្រមាណណាមួយ យើងអាចបន្ថយ ឬតមពពួក អា​ហារទាំងនោះ ។ ឧទាហរណ៍ប្រសិនបើយើងរកឃើញជាតិស្ករខ្ពស់ យើងអាចបន្ថយការទទួលទានរបស់ដែលផ្អែម ឫ អាហារកំប៉ុង​ទៅ វាអាចធ្វើឲ្យយើងមានតុល្យភាពវិញ ។

ប៉ុន្តែប្រសិនបើយើងមិនទៅពិនិត្យយើងមិនដឹងនោះយើងចេះតែពួយដល់ពេលឈឺ បានទៅពេទ្យវាអាចហួសពេលព្រោះវាខូចគ្រលៀន ទឹកនោមផ្អែម ឡើងខ្លាញ់ ។

សូមទៅពិនិត្យសុខភាព​ការពិនិត្យសុខភាពមិនមែនជាការបំផ្លាញលុយគ្មានប្រយោជន៍ឡើយ​។ មនុស្សជាច្រើនជៀសវាងការពិនិត្យសុខភាព ដោយសារតែខ្លាចមានព័ត៌មានមិនល្អ ឬកង្វល់ផ្នែកហិរញ្ញវត្ថុ។ ទោះជាយ៉ាងណាក៏ដោយ ការធ្វេសប្រហែសសុខភាពរបស់អ្នកនៅថ្ងៃនេះអាចនាំឱ្យមានបញ្ហាធំជាង និងអោយអ្នកចំណាយច្រើន នៅពេលក្រោយ។

រដ្ឋាភិបាល កន្លែងធ្វើការ និងសហគមន៍ត្រូវតែលើកកម្ពស់ការពិនិត្យសុខភាពដែលមានតម្លៃសមរម្យ និងអាចចូលដំណើរការបាន ដើម្បីធានាថាមនុស្សកាន់តែច្រើនអាចផ្តល់អាទិភាពដល់សុខភាពរបស់ពួកគេ។

សុខភាពរបស់អ្នកគឺជាទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា ដូច្នេះការ ចាប់ផ្តើមជាមួយនឹងការពិនិត្យសា​មញ្ញមួយនៅថ្ងៃនេះ ហើយធ្វើឱ្យវាក្លាយជាទម្លាប់ធម្មតា។ វាជាជំហានតូចមួយដែលអាចនាំឱ្យជីវិតអាចមានសុខភាពល្អកាន់តែយូរ និងកាន់តែមានសុភមង្គល កុំរង់ចាំឱ្យរោគសញ្ញាលេចឡើង៕

 

Daily Program

Livesteam thumbnail