ស្កេមអនឡាញបែកសំបុក ! សំខាន់ពេលចេញពីកម្ពុជាកុំអោយគេវិលមកវិញ
ព័ត៌មានចុងក្រោយពីសារព័ត៍មានបរទេសបានឲ្យដឹងថា ក្រោយពេលដែលសំបុកឧក្រិដ្ឋកម្មស្ករអនឡាញដែលសំងំនៅក្នុងប្រទេសមីយ៉ាន់ម៉ា ថៃ កម្ពុជា មកនោះសំបុកឧក្រិដ្ឋកម្មនេះបានកំពុងកសាងជម្រកនៅមូលដ្ឋានផ្សេង។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានវៀតណាមបានឲ្យដឹងថា សំបុកឧក្រិដ្ឋកម្មសន្លឹមអនឡាញខ្លះត្រូវបានគេដឹងថា មាននៅតាមខុនដូនិងវីឡាប្រណីត ដែលមានសន្តិសុខរឹងមាំនិងច្បាស់លាស់នៅទីក្រុងហាណូយដែលជារដ្ឋធានីរបស់វៀតណាមតែម្តង។
ក្រោយមកតាមសេចក្តីរាយការណ៍ពីសារព័ត៌មានឥណ្ឌូណេស៊ី បានឲ្យដឹងថា អាជ្ញាធរនៅប្រទេសនោះបានរកឃើញសញ្ញាណឧក្រិដ្ឋកម្មនេះ នៅក្នុងរូបភាពជាល្បែងអនឡាញ ហ្គេម ជាដើមហើយសំបូរជនសង្ស័យមកពីចិន និង វៀតណាម ជាដើម។
ថ្មីថ្មោងកន្លងមកនេះក៏មានសេចក្តីរាយការណ៍តាមព័ត៌មានបរទេសថា ជនសង្ស័យប្រមាណជា១០០០នាក់ ហើយដែលឃាត់ខ្លួនក្នុងបទសង្ស័យថា ជាអ្នកដែលកំពុងកសាងសំបុកឧក្រិដ្ឋកម្មនេះ។ ពួកគេខ្លះត្រូវបានគេដឹងថា ខ្លះប៉ុនប៉ងកសាងបណ្តាញ ខ្លះ ប៉ុនប៉ងរត់ពន្ធឧបករណ៍បម្រើការងារពួកគេដូចដែលយើងបានដឹង ដូចជា កុំព្យូទ័រ ទូរស័ព្ទ និងឧបករណ៍ផ្សេងៗទៀត ទៅបង្កបង្កើតសំបុកថ្មីនៅក្នុងប្រទេស ស្រីលង្កា។
ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះកម្ពុជាបានខិតខំប្រឹងប្រែងខ្លាំងណាស់នៅក្នុងការបង្រៀនឧក្រិដ្ឋកម្មទាន់សម័យនេះ ពីព្រោះវាជាឧក្រិដ្ឋកម្មបង្កើតសេដ្ឋកិច្ចខ្មៅមកកម្ពុជា ។ សេដ្ឋកិច្ចនេះត្រូវបានរដ្ឋាភិបាលចាត់ទុកថាខុសច្បាប់ ហើយបានចាត់វិធានការណ៍យ៉ាងដាច់ខាត។ មកដល់ពេលនេះមានមន្ត្រីអនុវត្តច្បាប់ដែលពាក់ព័ន្ធមួយចំនួននឹងឧក្រិដ្ឋកម្មនេះត្រូវបានបកអាក្រាតជាបន្តបន្ទាប់។
នៅក្នុងការបង្រ្កាបឧក្រិដ្ឋកម្មនេះយើងទាំងអស់គ្នាខិតខំខ្លាំងណាស់ ហើយចំណាយទាំងធនធាននិងកម្លាំងក៏ច្រើនដែរ ហើយនៅពេលនេះ មានឧក្រិដ្ឋជនខ្លះរត់ចេញពីកម្ពុជា ដោយខ្លួនឯង ខ្លះត្រូវបានចាប់បញ្ជូនចេញ ខ្លះត្រូវចោទប្រកាន់តាមផ្លូវច្បាប់ ដូច្នេះយើងត្រូវតែច្បាស់លាស់ហើយប្រឹងការពារកអោយពួកគេមកវិញ។
សរុបទៅឧក្រិដ្ឋជននៅក្នុងបណ្តាញឧក្រិដ្ឋកម្មនេះពួកគេភាគច្រើនគឺពិតជាបានចាកចេញពីកម្ពុជាទៅហើយ ដូច្នេះសំខាន់យើងត្រូវធ្វើម៉េចក៏ដោយកុំអោយអោយពួកគេមកវិញ ។ យើងត្រូវការពារការវិលត្រឡប់មកវិញនៃឧក្រិដ្ឋកម្មនេះអោយបាន។