សំរាមក៏តម្លៃកសាងជីវភាពជនក្រីក្រ
នៅក្នុងបរិបទសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន សំរាមមិនមែនជាវត្ថុគ្មានតម្លៃទេ វាមានតម្លៃរបស់វា ដែលគេអាចយក វាទៅច្នៃចេញជាលុយបាន ប៉ុន្តែទាល់តែយើងទាំងអស់គ្នាជួយផងដែរ ។
តាមសេចក្តីរាយការណ៍នៅលើព័ត៌មាន នៅពេលបច្ចុប្បន្ននេះ នៅកម្ពុជា ការបង្កើតសំរាមជាមធ្យមក្នុងមនុស្សម្នាក់ប្រហែល ០,៨០ គីឡូក្រាមក្នុងមួយថ្ងៃសម្រាប់រាជធានី / ក្រុង ស្រុក ដែលមានមានការអភិវឌ្ឍខ្លាំង។ រីឯតំបន់ដែលមានការអភិវឌ្ឍមធ្យមមានចំនួនពី ០,៥០គីឡូក្រាម ទៅ ០,៨០ គីឡូក្រាមក្នុងមួយថ្ងៃ។
បរិមាណនេះច្រើនគួរសម ហើយវានឹងរួមចំណែកបង្កជាបញ្ហាជាច្រើនដល់សង្គម រាប់តាំងពីក្លិន សណ្តាប់ធ្នាប់ ការបំពុល និងសោភណ្ឌភាពជាដើម ដូច្នេះយើងទាំងអស់គ្នាគួរតែមានចិត្ត និងរៀបចំឥរិយាបទឲ្យបានត្រឹមត្រូវដើម្បីធ្វើយ៉ាងណារក្សាតម្លៃនៃសំរាមសម្រាប់អ្នកក្រីក្រ និងបង្កលក្ខណៈងាយស្រួល ដើម្បីឲ្យពួកគេអាចទាញចេញតម្លៃពីវត្ថុដែលយើងបោះចោលដោយងាយស្រួលផង។
ចំពោះជនក្រីក្រនៅប្រទេសកំពុងអភិវឌ្ឍន៍ ឬទីក្រុងធំៗដូចជាកម្ពុជា សំរាមបានក្លាយជាប្រភពចំណូលសំខាន់មួយ ដែលមានឥទ្ធិពលជំរុញកម្រិតជីវភាពរបស់អ្នកក្រីក្រ ពីព្រោះសំរាមជាវត្ថុ ដែលពោរពេញដោយវត្ថុធាតុដើមដែលអាចប្រើបានវិញ ដូចជាវត្ថុប្លាស្ទិក ក្រដាស កញ្ចក់ ដែក អាហារចាស់ និងវត្ថុផ្សេងៗទៀត។ ជនក្រីក្រជាច្រើនបានប្រើប្រាស់សំរាមទាំងនេះដើម្បីរកចំណូលដោយការចម្លងទៅលក់ឲ្យក្រុមហ៊ុនឬមណ្ឌលដែលកែច្នៃសំរាមឡើងវិញ។ វាអាចជួយ បង្កើតឱកាសការងារសម្រាប់មនុស្សរាប់លាន។
ការប្រើសំរាមជារឿងមានតម្លៃបង្ហាញពីភាពជឿជាក់ក្នុងការកែច្នៃតាមរបៀបបៃតងដែលវា មិនត្រឹមតែជួយបង្កើតចំណូលឲ្យជនក្រីក្រ ប៉ុន្តែថែមទាំងជួយការពារបរិស្ថានដោយការកាត់បន្ថយសំរាម បានផងដែរ។
ជនក្រីក្រជាច្រើន បានកំពុងតែសាងសង់មូលដ្ឋាននៃជីវិតរបស់ពួកគេនៅលើគំនរ ឬភ្នំនៃសំរាម។ ពួកគេមិនត្រឹមតែជាអ្នកស្វែងរកសំរាមប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានសាងសង់សហគមន៍ ដែលគាំទ្រនៅក្នុងការរស់នៅ។ ដោយសារតែតម្លៃសំរាមបានផ្តល់ឱកាសឲ្យពួកគេបង្កើតជីវភាពថ្មី ដូច្នេះនៅក្នុងនាមយើងដែល មានជីវភាពគ្រាន់បើនិងប្រសើរជាងពួកគេក៏គួរតែចូលរួមចំណែកជួយពួកគេផង។
យើងមិនចាំបាច់ដល់ទៅជួយជាលុយជាកាក់ដល់ពួកគេទេ ការជួយរបស់យើងគឺគ្រាន់តែញែកសំរាមឲ្យបានត្រឹមត្រូវគឺជារឿងល្អបំផុតទៅហើយ។ សំណល់បន្លែ កាកសំណល់ផ្ទះបាយ និង ពពួកកាកសំណាល់សរីរាង្គផ្សេងៗគួរទុកម្តុំ។ សំណល់ដែក លោហៈគួរទុកម្តុំ ហើយសំណល់ដប ជាអំបែក គួររក្សាទុកម្តុំ ដោយឡែកប្លាស្ទិកគួរទុកម្តុំ ហើយ ពពួកសំបកកំប៉ុង សំបកដបគួរទុកម្តុំ។ ការដែលយើងធ្វើបែបនេះ វាគឺជាការជួយពួកគេហើយ។
សរុបមកវិញសំរាមមិនត្រឹមតែជារបស់ដែលគេបោះចោលប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាធនធានដ៏សំខាន់សម្រាប់មនុស្សជាច្រើននៅក្នុងពិភពលោក។ វាជាអ្វីដែលបង្ហាញពីអាចរកឃើញតម្លៃដ៏មានន័យទោះបីជាវាគឺជាអ្វីដែលគេមើលងាយក៏ដោយ។ នៅក្នុងសំរាមមានលុយ ដូច្នេះយើងគួរតែចេះនិងយល់ ហើយជួយផ្តល់ភាពងាយស្រួលដល់អ្នកក្រីក្រនៅក្នុងការទទួលបានលុយនេះបន្តិចផង។ ការដែលយើងមិនជួយគឺគ្មានអ្វីធ្វើឲ្យពូកគេពិបាក ដូច្នេះ ធនធានសំរាមនេះមានតែបង្កបញ្ហាដល់យើងវិញតែប៉ុណ្ណឹង៕