សាលារៀនទូទាំងប្រទេសគួរតែពង្រឹងបំណិនជីវិតដល់កុមារ

មួយរយៈនេះនៅលើបណ្តាញសង្គមមានការផ្សព្វផ្សាយជាបន្តបន្ទាប់នូវសកម្មភាពលើកកំពស់ បំណិនជីវិតរបស់សាលារៀនមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា ដូចជាសកម្មភាពលើកកំពស់ឲ្យសិស្សានុសិស្សចេះដំាដំណាំ កិច្ចការហត្ថកម្ម និងការងារពលរដ្ឋនានា ដែលពួកគេអាចធ្វើបាន។

កន្លងមកនៅក្នុងកម្មវិធីសិក្សា ក៏ដូចជាសៀវភៅគឺមានមុខជំនាញបំណិនជីវិតជាច្រើនដែល សុ ទ្ធតែមានប្រយោជន៍ដោយរាប់តាំងវិជ្ជាដេប៉ាក់ វិជ្ជាគេហកិច្ចដែលមានតាំងពីធ្វើម្ហូប ដាំបាយ  រហូតដល់កិច្ចការហត្ថកិច្ចដែលរួមមានតាំងតែការដាំដំណាំជាដើម ។

កម្មវិធីនេះនេះសាលាខ្លះយកចិត្តទុកដាក់ សាលាខ្លះក៏មើលរំលង ហើយសាលាខ្លះក៏ពង្រឹង សាលាខ្លះបង្រៀនតាមតែកម្មវិធី គ្មានការអនុវត្តផ្ទាល់ ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមដែលបង្ហាញនូវសកម្មភាពដ៏គួរឲ្យសរសើរ ដោយសាលាខ្លះ គឺគេមានចេញធ្វើសួនកសិកម្មប្រចាំសាលាសម្រាប់អោយប្អូនៗកុមារាកុមារីអាចចេះនិងចូលរួមប្រឡូកដោយផ្ទាល់នៅលើថ្នាល់ដាំដំណាំ ដែលជាប្រការដ៏ចាំបាច់បំផុត និងជាកម្មវិធីកសាងបំណិនជីវិតដ៏ប្រពៃ។

ជាក់ស្តែងដូចជាករណីនៅសាលាបឋមសិក្សាគិរីសុវណ្ណវង្ស ខេត្តកំពង់ឆ្នាំង គឺសាលានោះមានទាំងកម្មវិធីអភិវឌ្ឍន៍ដំណាំកសិកម្ម លើ ផ្ទៃដី ១.៨៩៥ម៉ែត្រការ៉េ និងចិញ្ចឹមត្រីអណ្តែងចំនួន ១០០០ក្បាល និងត្រីប្រាចំនួន ៣០០ក្បាល។

សូមចូលរួមសរសើរនិងលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូនៅក្នុងសាលារៀននេះដែលបានផ្តួចផ្តើមបង្ហាញនូវទិដ្ឋភាពនៃបំណិនជីវិតដ៏ប្រសើរដល់កុមារាកុមារី ។​ នេះគឺជាវិធីសាស្រ្តអប់រំ សម័យថ្មីមួយដែលសាលារៀននានាគួរតែពង្រឹងនិងលើកកំពស់អនុវត្តតាម ពីព្រោះវាគឺជា ការផ្តល់ការអប់រំមួយដ៏ប្រសើរសម្រាប់កុមារ ។

នៅតាមខេត្តនិងជនបទកុមារាកុមារីភាគច្រើនអាចពួកគេចេះស្រាប់ ប៉ុន្តែសម្រាប់កុមារាកុមារី នៅទីក្រុងជាពិសេសរាជធានីកុំថាឡើយដល់ដាំសូម្បីតែប្រភេទបន្លែនិងផ្លែឈើខ្មែរខ្លះ ក៏ពួកគេសឹងតែមិនទាន់ស្គាល់អស់នៅឡើយទេ ដូច្នេះប្រសិនបើសាលារៀននានាលើកកំពស់បែបនេះ គឺក្មេងៗប្រាកដជាចូលចិត្ត ហើយពួកគេក្រៅពីចូលចិត្តហើយនោះពួកគេក៏ទទួលបានចំណេះនឹងបទពិសោធន៍មួយដ៏ប្រសើរសម្រាប់ជីវិតរបស់ពួកគេ ។

សរុបមកវិញសាលារៀននានានៅក្នុងប្រទេសកម្ពុជាគួរតែយកចិត្តទុកដាក់ពង្រឹងចំណុចនិងកម្មវិធីកសាងបំណិនជីវិតនេះឡើងវិញ ។ សម្រាប់សាលារៀនឯកជនខ្លះបញ្ហាទីធ្លារអាចជាកង្វល់ ប៉ុន្តែសម្រាប់សាលារៀនរដ្ឋនានា គួរតែពង្រឹងចំណុចនេះ ។ សូមនាំគ្នាជួយគាំទ្រនិងើកកកំពស់ការចូលរួមរបស់កុមារ៕

Daily Program

Livesteam thumbnail