សមត្ថកិច្ចគួរតែបកស្រាយរឿងរ៉ាវផាកបុរសវ័យកណ្តាលម្នាក់

រឿងរ៉ាវបុរសវ័យកណ្តាលម្នាក់ដែលបានកាត់ធូបដែលអុជហើយមួយបាច់ហើយប្រកាសទា​មទារភាពស្អាតស្អំពីសមត្ថកិច្ចដែលចោទប្រកាន់គាត់ថា បានប្រើប្រាស់គ្រឿងស្រវឹង ដល់កម្រិតផា​កពិន័យដល់ទៅ៤០ម៉ឺនរៀលកំពុងតែផុលផុស។​

រឿងរ៉ាវនេះត្រូវបានគេផ្សព្វផ្សាយ និងចែកចាយតៗគ្នាជាច្រើន ក្រោយពីបុរសមួយរូបបានប្រ​កាសនៅមុខក្រុមអ្នកផ្សព្វផ្សាយអនឡាញថា រូបគាត់ត្រូវក្រុមសមត្ថកិច្ចនៅគោលដៅ មួយដែ​លកំពុងបំពេញភារកិច្ចត្រួតពិនិត្យជាតិស្រវឹងថា​ មានជាតិអាកុលដល់កម្រិតដែលផាកពិន័យ មានទឹកប្រាក់សរុបដល់ទៅ៤០ ម៉ឺនរៀន ដោយអោយគាត់ផ្លុំប្រដាប់វាស់ជាតិអាកុលនៅក្នុងខ្យល់ដង្ហើមមនុស្សដល់ទៅ៤ដង។​

បុរសរូបនោះបាននិយាយដោយកាន់ទាំងធូបមួយបាច់ហើយប្រកាសបបួលសមត្ថកិច្ចមកស្ប​ថដាក់ជីវិតនោះ បានលើកឡើងថា រូបលោកត្រូវគេអោយផ្លុំបីដង ដំបូងដោយលើកទី១ ទី២ អត់មានជាតិអាកុលទេ ប៉ុន្តែដល់ផ្លុំលើកទី៣ស្រាប់តែរកឃើញជាតិអាកុលដល់កម្រិត០.៣៨ នៅ​ក្នុងមួយមីលីត្រខ្យល់ ប៉ុន្តែលោកមិនសុខចិត្តក៏សុំផ្លុំម្តងទៀតឃើញថា ចុះមកវិញ ប៉ុន្តែសម​ត្ថ​កិច្ចនៅតែទាមទារផាកពិន័យដោយយកការផ្លុំលើកទី៣ជាគោល។

បុរសម្នាក់នេះបានលើកឡើងថា នៅពេលដែលលោកបើកបរនោះ គឺលោកពិតជាមិនបានប្រើប្រាស់ជាតិស្រវឹងឡើយ ដូច្នេះដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់លោក ដែលត្រូវគេផាករហូតដល់ទៅ​៤០ ម៉ឺន ទាំងលោកមិនបានប្រពឹត្តនិងមិនប៉ះគ្រឿងស្រវឹងនោះ គឺជារឿងអយុត្តិធម៌ ហើយប្រកាសយកធូបមួយបាច់នេះស្បថដាក់ជីវិត។​

រឿងរ៉ាវនេះមិនដឹងថា វាទៅជាយ៉ាងណាហើយទេ ប៉ុន្តែបុរសជាអ្នកបើកបររូបនេះនៅតែអះ​អាងថា លោកពិតជាមិនមានជាតិស្រវឹងនៅក្នុងខ្លួនទេ ហើយលោកក៏មិនបានទទួលទានដែរនៅពេលដែលគេផាក ដូច្នេះមានតែស្បថដាក់ជីវិតហើយ។

ក្រោយពេលដែលវីដូអូសំភាសន៍នេះត្រូវគេផ្សព្វផ្សាយគឺ មានការចែករំលែកតៗគ្នាជាច្រើន ហើ​យមកដល់ពេលនេះប្រជាពលរដ្ឋកំពុងតែមានចម្ងល់ហើយនិងមន្ទិលករណីនេះ ដោយខ្លះថា អាចជាល្បិចរបស់សមត្ថកិច្ចដើម្បីផាកពិន័យ ដូច្នេះគួរតែមានការបកស្រាយពន្យល់ និង បំ​ភ្លឺករណីនេះឲ្យបានច្បាស់លាស់ ។​ប្រសិនបើរឿងដែលលើកឡើងជាការពិតសមត្ថកិច្ចដែលប្រពឹត្តករណីនេះគឺត្រូវតែចាត់វិធានការច្បាប់ ហើយប្រសិនបើមិនពិតគឺត្រូវតែចេញមុខមកពន្យ​​ល់ បំភ្លឺដើម្បីកុំអោយពលរដ្ឋមានចង្ងល់ហើយចេះតែរិះគិនសមត្ថកិច្ច៕បុរសរូបនោះ