វាឡូយត្រង់ណាស់រឿង ប្រើប្រើយានយន្តបំពងសំឡេងខុសយានយន្តដើម?

យុវវ័យនិងពលរដ្ឋដែលនិយមកែច្នៃរបស់ដើមទៅជារបស់ប្លែក ចម្លែកដើម្បីបំពេញ អារម្មណ៍និងទាក់ទាញការចាប់អារម្មណ៍ពីអ្នកដទៃសូមប្រុងប្រយ័ត្នខ្លួន ពីព្រោះឥឡូវសមត្ថកិច្ច ហាក់បានកំពុងតែចាត់វិធានការជាបន្តបន្ទាប់ដែរហើយ។

តាមការការផ្សព្វផ្សាយដោយស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ម៉ូតូប្រីប្រាស់ស៊ីម៉ាំងបំពង់សំឡេងខុសលក្ខណបច្ចេកទេស ចំនួន១៣គ្រឿង។

បច្ចុប្បន្នកម្លាំងនៃធិការដ្ឋាននគរបាលខណ្ឌកំបូល បានណែនាំអប់រំ​ និងធ្វើកិច្ចសន្យា​ដល់អ្នកបើកបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៉ាំងដើមមកដោះដូរ ដើម្បីប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ។ ហើយនៅកណ្តាលរាជធានីម្តុំផ្សារទួលទំពូងសមត្ថកិច្ចក៏បានចុះអប់រំផ្សព្វផ្សាយរឿងកែស៊ីម៉ាង់ម៉ូតូផងដែរ។​

ចំណាត់ការនេះមិនមែនធ្វើតែនៅភ្នំពេញទេ គឺមាននៅខេត្ត ជាច្រើនដែរនៅទូទាំងប្រទេស ដូច្នេះប្អូនៗឬអ្នកនិយមបែបនោះគួរប្រញាប់កែសម្រួលឲ្យដូចដើមវិញប្រយ័ត្នខាតពេលវេលា ហើយត្រូវសមត្ថកិច្ចនាំទៅ អប់រំ​។

ម៉ូតូគេផលិតមក គេវាស់គេស្ទង់កម្លាំង គេបានគិតអំពីការបំពុលគ្រប់យ៉ាងរួមទាំងសំឡេង ប៉ុន្តែមិនដឹងជាយ៉ាងម៉េចបានជាយើងវាគិតយ៉ាងម៉េចបានជានៅសុខៗនាំគ្នាទៅកែបំពង់ ស៊ីម៉ាំងដែលនាំអោយអស់លុយ ហើយ ត្រូវសមត្ថកិច្ចចាប់រក្សាទុកម៉ូតូខាតបង់ពេលវេលារកស៊ី និង​ធ្វើដំណើរ។

សូមបញ្ឈប់​ទៅ​ ពីព្រោះអាការកែនេះវាបង្កការរំខានគេរំខានឯងខ្លាំងណាស់។ វាមិនឡូយឡើយ អ្វីដែលគេងាកមើលគេមិនមែនអោយតម្លៃយើងទេ។ ពេលដែលគេងាយ ភាគច្រើនគេ ជេរតែប៉ុណ្ណោះ ដូច្នេះហេតុអ្វីចង់ឲ្យគេជេ ហើយអស់លុយថែមទៀត។

ការចាប់របស់សមត្ថកិច្ចនេះសំណាងហើយដែលមិនផាកពិន័យជាប្រាក់ឬដាក់ទោស ពោលគឺចាប់ត្រឹមតែយកទៅអប់រំ ហើយទៅយករបស់ដើមមកប្តូរមកវិញ។​​

 

របស់មកពីរោងចក្រយ៉ាងម៉េចប្រើប្រាស់បែបនោះទៅ កុំយករបស់គេទៅ កែច្នៃ ឲ្យប៉ះពាល់គេ។ នៅក្នុងករណីប្អូនៗកូនក្មួយចង់កែច្នៃគឺកែកន្លែងណាដែលមិនប៉ះពាល់ ដល់គេ ប៉ុន្តែបើគេប៉ះឲ្យគេ ដូចជាសំឡេង ឬ ខុសបច្ចេកទេសហើយយកមកធ្វើដំណើរតាមផ្លូវ គឺសមត្ថកិច្ចពិតជាមានសិទ្ធិឃាត់រក្សាទុកហើយ៕

Daily Program

Livesteam thumbnail