រឿងមានកម្មវិធីបិទផ្លូវ ! សូមយកចិត្តគេដាក់កុំឱ្យមានទំនាស់

រឿងមានកម្មវិធីបិទផ្លូវនេះរមែងជាបញ្ហាសង្គមមួយដែលដោះស្រាយមិនចេះចប់មិនចេះហើយ ដោយឡែកការអនុវត្តច្បាប់ និងលិខិតបទដ្ឋានផ្សេងៗក៏ហាក់មិនដំណើរការល្អឡើយដោយ ដោ​យនៅពេលនេះផ្លូវខ្លះមិនមែនបិទមួយព្រឹក មួយល្ងាច ឬមួយថ្ងៃនោះទេ ខ្លះរាប់សិបថ្ងៃ តែម្តងក៏មាន។

បញ្ហាមានកម្មវិធីបិទផ្លូវនេះបានផ្ទុះបាតុភាពនិងចែកចាយពេញបណ្តាញសង្គមកាលពីពេលថ្មីៗកន្លងទៅ ដែលគេមិនដឹងថា មានទីតាំងនៅម្តុំណាពិតប្រាកដឡើយ តែវាបានផ្ទុះជាជម្លោះបង្ហោះឡើងផ្អើល ។

បញ្ហានេះគឺវាកើតឡើងរវាងអ្នកជិតខាងគ្នា ដោយម្ខាងមានសាច់ញាត់ទទួលមរណភាព ហើយក៏ធ្វើរោងបិទផ្លូវដោយសំអាងថា សុំអាជ្ញាធរពាក់ព័ន្ធរួចរាល់ ហើយភាគីម្ខាងទៀតបានផ្ទុះប្រ​តិបត្តិកម្មមិនអោយសាងសង់នៅលើផ្លូវដោយបិទផ្លូវគាត់ចេញចូលផ្ទះមិនកើត ។

បញ្ហានេះបានផ្ទុះរហូតដល់មានស្រាតខោទះគូទអោយគ្នា ហើយក៏មានការបញ្ចេញសម្លេងខ្លាំងៗអាងរៀងខ្លួនយកឈ្នះរៀងៗខ្លួន ដែលមិនសមជាអ្នកជិតខាងនឹងគ្នាទាល់តែសោះ ។

ជាការពិតនៅពេលដែលមានកម្មវិធីភាពទើសទាល់និងរំខានអ្នកជិតខាងនឹងមាន ដូច្នេះ នៅក្នុ​ងនាមយើងជាម្ចាស់កម្មវិធីមុនពេលធ្វើអ្វីក្រៅពីទៅសុំអាជ្ញាធរហើយនោះ ក៏គួរតែប្រាប់ហើយសុំ​អ្នកជិតខាងឲ្យបានមុនពេលមុនវេលាផង កុំអាចនេះអាងនោះចេះតែធ្វើផ្តេសផ្តាស់ ហើយក៏គួរតែចេះនិងក្រែងទឹកចិត្តគេផងដែរ ។

មកដល់ពេលនេះ សម្រាប់បុណ្យសពខ្លះមិនមែនរំខានគេ១ថ្ងៃ ឬ២ថ្ងៃនោះទេ គឺរំខានគេរំខានឯងដល់មួយអាទិត្យក៏មានដែរ ដូច្នេះសូមគិតឡើងវិញ។ រឿងយើងមានទុក្ខមានធុរៈទាំងយើង ទាំ​ងគេនឹងអធ្យាស្រ័យខ្លះដែរ ប៉ុន្តែប្រសិនបើបិទគេយូរថ្ងៃពេក វាពិតជាបង្ករការលំបាកគេច្រើ​នណាស់ ដូច្នេះគួរតែបង្រួមកម្មវិធី ឫមួយក៏គួរតែ បង្រួមរោងត្រឹមតែក្នុងបរិវេនផ្ទះ របស់យើងទៅ​បាន ហើយបើចង់ធ្វើយូរថ្ងៃគួរតែរកកន្លែងដែលត្រឹមត្រូវ។

ការដែលមានកម្មវិធី ហើយបិទផ្លូវគេនេះមិនមែនត្រឹមតែសម្លេង តែរោង នោះទេ សូម្បីតែបញ្ហាចំណតក៏ជាបញ្ហាដែរ ដូច្នេះសូមគិតគីតឡើងវិញ ។​

ដោយឡែកអ្នកជិតខាងវិញក៏គួរតែអនុគ្រោះនិងយោគយល់ ពីព្រោះកម្មវិធីការ បុណ្យ និង ឡើ​ងផ្ទះអីនេះគឺជាកម្មវិធីសង្គម និងគ្រួសារតែនឹងមានម្តងម្នាក់។ ថ្ងៃនេះយើងអត់ថ្ងៃខាងមុខគង់​តែមាននោះទេ ដូច្នេះពេលដែលគេមកសុំគឺសូមញញឹម និងទទួល ដោយស្នាមញញឹម។

សរុបមកវិញ ដើម្បីកុំអោយមានរឿងសូមបើកចិត្តទាំងសងខាងហើយរៀនយកចិត្តគេមកដាក់ ចិត្តយើងទាំងអស់គ្នា។ សូមកុំគិតអញនិយម សូមនិយាយគ្នា​ហើយសូមមើលការលំបាកគ្នាទៅ​វិញទៅមក។ កុំគិតតែអាងខ្លួនមានកម្មវិធីយកតែចិត្តខ្លួនឯងមិនខ្វល់ពីអ្នកនៅជុំវិញខ្លួនក៏ មិនកើតដែរ ៕

​   ​

 

 

Daily Program

Livesteam thumbnail