រឿងជាតិ ការពារជាតិត្រូវតេគិត ប៉ុន្តែកុំយកលេស គេចពីការងារ !

រឿងស្រលាញ់ជាតិ ហើយនិងការពារជាតិគឺផុលផុសខ្លាំងក្លាណាស់ ហើយនៅលើបណ្តាញសង្គមវិញក៏ផុលផុសសម្បើបដែរ ប៉ុន្តែទន្ទឹមនឹងនោះក៏មានអ្នកខ្លះយកលេសរឿងជាតិនេះខ្ជិលធ្វើការ គេចពីការទទួល ខុសត្រូវ។
នៅពេលដែលយើងមានស្មារតីស្រលាញ់ជាតិ ស្នេហារជាតិ ហើយចង់ការពារជាតិ គឺជាទស្សនៈនិងជាមនៈសិការដែលត្រូវតែមានហើយត្រូវតែចូលរួម ប៉ុន្តែមិនមែនយើងយកវាធ្វើជាលេសនោះទេ។នៅពេលដែលយើងមានគំនិតបែបនេះ យើងគួរតែរិតតែខំប្រឹងប្រែងធ្វើការ ខំទទួលខុសត្រូវ ហើយបំបេញការងារឲ្យអស់ ពីដៃពីជើង។
នៅក្នុងសង្គមមនុស្សម្នាក់ៗមានតួនាទីនិងភារកិច្ចផ្សេងៗគ្នា ហើយនៅក្នុងករណីដែលយើងមានតែមានថា ស្រលាញ់ជាតិ ចង់ការពារជាតិ ប៉ុន្តែការងារយើងប្រចាំថ្ងៃមិនរវល់គិតតែនិយាយខាតម៉ោងការងារខាត ទំនួលខុសត្រូវគឺមិនអាចឡើយ។
នៅពេលដែលយើងមានស្មារតីស្រលាញ់ជាតិវាគួរណាស់តែយើងខំប្រឹងមួយជាពីរ ដើម្បីឲ្យការងារយើងរីកចម្រើនមានគុណភាព ហើយនៅពេលដែលការងារយើងម្នាក់រីកចំរើន ក្រុមការងារយើងរីកចម្រើន កន្លែងការងារយើងរីកចម្រើន នោះវិស័យដែលយើងទទួលខុសត្រូវក៏រីកចម្រើន ហើយនៅពេលនោះប្រទេសនឹងរីកចម្រើន ដូច្នេះ យើងក៏កាន់តែមានទឹកមាត់ប្រៃ។
សកម្មភាពបែបនេះហើយដែលគេហៅថា ស្នេហាជាតិ។ពីព្រោះចេញពីស្នេហាជាតិនេះយើងប្រឹងឲ្យជាតិយើងខ្លាំង ប៉ុន្តែប្រសិនបើស្រលាញ់តែមាត់ ហើយមួយថ្ងៃៗនៅតែហាងកាហ្វេ កាន់តែទូរស័ព្ទចុចឡាយ និង ស៊ែរ ការងារក៏មិនធ្វើ រកស៊ីក៏មិនទៅ សកម្មភាពបែបនោះមិនមែនជាសកម្មភាពស្នេហាជាតិ ស្រលាញ់ជាតិឡើយ។
នៅក្នុងករណីដែលយើងម្នាក់ៗចេះស្រលាញ់ខ្លួន ចេះការពារខ្លួន ចេះស្រលាញ់ការងារ នោះទស្សនៈនិងគំនិតស្រលាញ់ជាតិក៏វាទៅតាមនោះដែរ។
ជាតិយើងរុងរឿងបានវាមិនមែនសំបូរពលរដ្ឋពូកែនិយាយហើយមិនធ្វើនោះទេ ប៉ុន្តែជាតិវារុងរឿងដោយសារតែពលរដ្ឋពូកែធ្វើពូកែអនុវត្ត ហើយពុះពារគ្រប់ការលំបាកបានជាតិវារីកចម្រើន ។
សរុបទៅនៅពេលដែលយើងស្រលាញ់ជាតិ សូមស្រលាញ់ការងារ និង លើកកំពស់ការទទួលខុសត្រូវប្រចាំថ្ងៃរបស់យើងជាមុនសិន។ស្រលាញ់ជាតិគឺទាល់តែយើងចេះស្រលាញ់ខ្លួន ស្រលាញ់គ្រួសារ ស្រលាញ់សហគមន៍ សង្គម ជាមុនសិន៕
Daily Program
