រឿងខ្ចីធនាគារហ៊ឺហារ កុំល្អជាង! បើខ្ចីវិនិយោគ សូមគាំទ្រ

បំណុលមានល្អមានអាក្រក់ ហើយក៏មានឱកាស និងមានហានិភ័យផងដែរ ពីព្រោះថានៅក្នុងករណីយើងធ្លាក់នៅក្នុងបំណុលដើម្បីហ៊ឺហារនោះ ប្រាកដជាហិនហោច តែបើខ្ចីដើម្បីវិនិយោគអាចជាការច្បាមយកឱកាស។​

បំណុលដែលជាឱកាសគឺជាប្រភេទបំណុលដែលយើងខ្ចីពីគេដើម្បីច្បាមយកឱកាសនៅក្នុង អា​ជីរវកម្ម ឬក៏ជាប្រភេទបំណុលដែលយើងខ្ចីគេនៅក្នុងគោលបំណងយកទៅធ្វើនេះធ្វើនោះនៅក្នុងគោលបំណងគឺដើម្បីយកលុយទៅទាក់លុយតាមការបង្កើតជាមុខរបរនេះមុខរបរនោះ ដែលអាចរកចំណូលចូលគ្រួសារបានហើយគឺនៅអាចទូទាត់ជាមួយនឹងបំណុលបានថែមទៀត ផង។

ជាការពិតនៅក្នុងករណីយើងសម្លឹងឃើញមុខរបរមួយ ហើយមុខរបរនោះគឺវាសក្តិសមនឹង ចំណេះជំនាញរបស់យើង ប៉ុន្តែយើងខ្វះលទ្ធភាព ពោលគឺខ្វះដើមទុន ដូច្នេះប្រសិនបើយើងយក ខ្លួនដើម្បីទៅធ្វើជាកូនបំណុលឲ្យគេនៅក្នុងហេតុផលបែបនោះ គឺវាគឺជាឱកាស។ 

នៅក្នុងសង្គម ប្រសិនបើយើងនឹកឃើញមុខរបរមួយ តែយើងខ្វះដើមទុនគឺបានត្រឹមតែនឹងទេ ប៉ុ​ន្តែគ្មានឱកាសនឹងគេឡើយដូច្នេគួរតែស្វែងរកម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុដែលសក្តិសមសម្រា​ប់យើង។​

ជាទូទៅកាលណាយើងជំពាក់បំណុលគេយកមករកស៊ី យើងកម្រនឹងភ្លេចភ្លាំងណាស់ ហើយតែងតែដាក់ចិត្តដាក់កាយដោយយកបំណុលនេះគឺជាកម្លាំងចលករជំរុញការខិតខំរកកាន់តែខ្លាំ​ងដើម្បីមានដើមមានទុនទុកសងគេ ប៉ុន្តែសម្រាប់ក្រុមអ្នកដែលខ្ចីគេយកមកហ៊ឺហា ទិញម៉ូតូ ទិញឡាន ធ្វើផ្ទះ ហ៊ឺហារ អត់យកលុយទៅវិនិយោគ ច្រើនតែធ្លាក់នៅក្នុងស្ថានភាព វ័ណ្ឌករ ហើ​យអាចនឹងអោយគេរឹបអូសយកដីយកធ្លី យកទ្រព្យសម្បត្តិ។

នៅក្នុងសង្គមសូមកុំឲ្យតម្លៃនៅលើសំភារៈនិយមពេក ។ នរណាថាអីក៏ថាទៅ សំខាន់យើងអាច​រស់នៅប្រកបដោយសុភមង្គលនៅក្នុងគ្រួសារ ប៉ុន្តែប្រសិនបើយើងយកសំភារៈនិងការភ្លើតភ្លើនធ្វើជាត្រីមុខហើយនោះ ជាទូទៅអ្នកនោះនឹងធ្លាក់ខ្លួននៅក្នុងស្ថានភាពបំណុលវ័ណ្ឌករនេះឯង។

យកបំណុលទៅបង្កើតមុខរបរយើងអាចនឹងបានប្រាក់ដើម្បីសន្សំសងគេ ប៉ុន្តែប្រសិនបើយក បំណុលមកហ៊ឺហារ ឡូយផងសប្បាយផង ភ្លេចខ្លួននឹងអស់ដី  អស់ផ្ទះ អស់ភូមិ អស់ស្រែបង្កបង្កើនផល ។ ពេលបានលុយពីបំណុលគឺហ៊ឺហារឌឺដងដាក់គេ ប៉ុន្តែយ៉ាងយូរ៦ខែ​លទ្ធផលនឹងឃើញ។ ខ្ចីគេទិញម៉ូតូទិញឡាននិងភាពហ៊ឺហារ ប្រសិនបើមិនមានលទ្ធផលគ្រប់គ្រាន់ទេ  កុំល្អជាង ជំពាក់គេដើម្បីហ៊ឺហានដាក់អីនឹងបាត់ហ្នឹង៕

Daily Program

Livesteam thumbnail