មិនថាលទ្ធផលយ៉ាងណាទេ! អាណាព្យាបាលនិងសិស្សានុសិស្សត្រូវហ៊ានទទួលយក

ក្រោយការប្រឡងដែលបានបញ្ចប់ទៅកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងអប់រំ យុវ​ជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ នឹងចេញសម្រា ប់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី៣០ ខែតុលា និងបណ្តាខេត្តផ្សេងៗ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

នៅពេលដែលលទ្ធផលចេញមកទោះជាធ្លាក់ឫជាប់ទាំងសិស្សានុសិស្សនិងអាណាព្យាបាលត្រូវតែហ៊ានទទួ លយក ហើយសូមចាំថា លទ្ធផលនៃការប្រឡងនេះមិនមែនជាលទ្ធផលនៃការសន្មត់នូវភាពជោគជ័យនៃជីវិតរបស់ខ្លួនឯង ឬបុត្រធីតារបស់លោកអ្នកឡើយ ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន៣៩ ៣៥៨ នាក់ ហើយបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២នាក់ ។

តាមការប្រកាសរបស់ក្រសួងមណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥.៥៣៣ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧៣ មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១បន្ទប់។ មណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ។

ប្អូនៗជាទីស្រលាញ់តែប្អូនៗចេះគឺជាប់ហើយ តែវាក៏អាចធ្លាក់ដោយប្រការចៃដន្យខ្លះដែរគ្រាន់តែភាគរយ វាតិច ។ ធម្មតារៀននឹងគេពេញមួយឆ្នាំគេជាប់យើងធ្លាក់វាគឺជារឿងឈឺចាប់ ខ្មាស់គេ ជាដើម ប៉ុន្តែតាមបទ ពិសោធន៍កន្លងមក រង្វាស់នៃភាពជោគជ័យនៃការប្រឡងនេះគឺគ្រាន់តែជាជំហ៊ានដំបូងប៉ុណ្ណោះ ។

តាមអាយុដែលបានតាមដានប្អូនៗដែលបានចូលរួមប្រឡងមានខ្លះទើបតែ ១៦ ឆ្នាំ ភាគច្រើនគឺ ១៧ ហើយ ភាគខ្លះគឺ ១៨ ដូច្នេះប្អូនៗនៅមានពេលវេលាជាយូរបន្ថែមទៀតនៅក្នុងការកសាងវិថីនៃជីវិតរបស់ ប្អូនៗឆ្ពោះទៅរកភាពជោគជ័យ ។

ជោគជតានៃជីវិតវាមានរឿងចៃដន្យ និង ឱកាសព្រមទាំងបញ្ហាស្មុគស្មាញជាច្រើន ។ អ្នកខ្លះថ្ងៃនេះរីករាយថ្ងៃនោះមានការឈឺចាប់ ហើយខ្លះទៀតថ្ងៃនេះបរាជ័យថ្ងៃក្រោយជោគជ័យក៏មាន ។ ជោគជ័យនិងបរាជ័យគឺដើរទន្ទឹមគ្នា ដួលថ្ងៃនេះក្រោកឡើងហើយបោសគូទខោដើរទៅមុខទៀត ។

សូមគិតហើយមើលខ្លួនយើងឲ្យវិជ្ជមាន កុំដេកតម្អក់និងបរាជ័យ ហើយក៏កុំអួតហើយមោទនៈភាពនឹងភាព ជោគជ័យថ្ងៃនេះដើរធ្លាក់ជង្ហុកដួលបរាជ័យនៅថ្ងៃស្អែក ។​ ជោគជ័យនៃអនាគត គឺគ្មានឡើយសម្រាប់មនុស្សដែលគ្មានការខំប្រឹងប្រែង និង មិនចេះខ្មាស់មិនចេះខឹង ហើយគិតខ្លី ។ តែយើងបរាជ័យយើងគិតខ្លីគឺមានតែចប់ប៉ុន្តែបើយើងបរាជ័យហើយខំឈ្មុះខំឈ្មុលត្បុលរុករកជ័យជំនៈភាពភ្លឺស្វាងនឹងប្រសើរ។

ផ្ទុយទៅវិញអ្នកដែលជោគជ័យនៅពេលនេះ តែខ្វះអំណត់ខ្វះការតស៊ូ ខ្វះការព្យាយាមមោទនភាពជ្រុល ឫធ្វេសប្រហែសតែបន្តិចនោះ ជីវិតក៏អាចថ្លោះធ្លោយបាន ដូច្នេះទាំងអ្នកធ្លាក់និងអ្នកជាប់ត្រូវតែខំដូចគ្នា ពុះពារដូចគ្នាកុំបោះបង់ក្តីស្រម័យ កុំបោះបង់សេចក្តីបង គឺត្រូវតែរស់ដោយក្តីសង្ឃឹមដែលជាពន្លឺនៃជីវិតនិងអនាគត់៕

 

Daily Program

Livesteam thumbnail