ភយន្តរាយនៃទឹកជំនន់នៅកម្ពុជាទំនងជានៅមិនទាន់រសាយនៅឡើយទេ

ឥទ្ធិពលប្រព័ន្ធសម្ពាធទាបដែលបានដើរ កាត់លើប្រទេសកម្ពុជាក្នុងរយៈពេល២៤ម៉ោងត្រឹមព្រឹកថ្ងៃទី៣ខែតុលាកន្លងទៅ បានធ្វើឲ្យតំបន់ភាគច្រើននៅកម្ពុជាមានភ្លៀងធ្លាក់រហូតដល់លើស ១០០មីលីម៉ែត្រ បង្កឲ្យមានទឹកជំនន់នៅខេត្តមួយចំនួន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពហាក់ធូរស្រាលខ្លះ ប៉ុន្តែទោះ​បី​ជាយ៉ាងណាក៏ដោយ ភយន្តរាយនៃគ្រោះធម្មជាតិនេះអាចនឹងអូសបន្លាយបន្តទៀត​។

តាមរបាយការណ៍ដែលផ្សព្វផ្សាយដោយ លោ ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធន​ធានទឹកនិងឧតុនិយម ប្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនកាលពីថ្ងៃទី៣ ខែតុលា ​ឆ្នាំ​២០២៣ថា  បរិមាណទឹ​កភ្លៀងធ្លាក់ដោយ សារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាបអូសកាត់លើប្រទេសកម្ពុជាសឹងតែជាទូទទៅមានក​ម្រិតពីមធ្យមទៅច្រើនរហូតបង្កឱ្យមានជាជំនន់ទឹកភ្លៀងនៅតាមទីក្រុងនិងទីប្រជុំជនមួយចំនួនដូចជាក្រុងបា​ត់ដំបង និងទីប្រជុំជនមួយចំនួនរបស់ខេត្តសៀមរាប ជាដើម ។

តាមរបាយការណ៍នៅភ្នំពេញមានទឹកភ្លៀងពីតិចដល់៤២មីលីម៉ែត្រ កំពង់ចាមពីតិចដល់៨៧មីលីម៉ែត្រ ត្បូងឃ្មុំពីតិចដល់៨៨មីលីម៉ែត្រ ព្រៃវែងពីមធ្យមដល់១២៥មីលីម៉ែត្រ  មណ្ឌលគិរីមានភ្លៀងពីតិចដល់២៤មីលីម៉ែត្រ រតនគិរី  ពីតិចដល់៥១មីលីម៉ែត្រ  ស្ទឹងត្រែងពីតិចដល់៦៣មីលីម៉ែត្រម៉ែត្រ កែបពីតិចដល់៤៦មីលីម៉ែត្រ កំពតពីតិចដល់៦៤មីលីម៉ែត្រ តាកែវពីមធ្យមដល់១១៤មីលីម៉ែត្រ កំពង់ឆ្នាំងពីតិចដល់២៨មីលីម៉ែត្រ  បន្ទាយមានជ័យពីតិចដល់៧៣មីលីម៉ែត្រ ឧត្តរមានជ័យពីតិចដល់២៩មីលីម៉ែត្រ  បាត់ដំបងពីមធ្យមដល់៩០មីលីម៉ែត្រ ពោធិ៍សាត់ពីតិចដល់៥៦មីលីម៉ែត្រ សៀមរាបពីមធ្យមដល់៩៤មីលីម៉ែត្រ ព្រះវិហារពីតិចដល់១៦មីលីម៉ែត្រ និង ខេត្តកំពង់ធំមានភ្លៀងធ្លាក់ពីមធ្យមដល់១០៧មីលីម៉ែត្រ។

ក្រសួងធនធានតឹកនិងឧតុនិយមនៅថ្ងៃទី៣ខែតុលាឆ្នាំ២០២៣បានជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅលើប្រទេសកម្ពុជាថា ប្រព័ន្ធសម្ពាធទាបនៅលើអាង ទន្លេមេគង្គក្នុងប្រទេសថៃ និងប្រទេសឡាវបានរំកឹលចុះមកនៅលើប្រទេសកម្ពុជា។ចំណែកព្យុះទី១៤នៅក្នុងសមុទ្រខាងជើងប្រទេសហ្វីលីពីននិងដើរកាត់លើភាគខាងត្បូងកោះតៃវ៉ាន់មុននឹងទៅដល់ហុងកុងនៅថ្ងៃទី៨ខែតុលា ដោយគ្មានឥទ្ធិពលអ្វីដល់ប្រទេសកម្ពុជានោះទេ។

នៅក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅអំឡុងពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែតុលា រាជធានីភ្នំពេញ និងបណ្តាខេត្តនានាអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរនៅ លើផ្ទៃដីរងទឹកភ្លៀងពី៥០ទៅ៧០ភាគរយនៃផ្ទៃដីសរុប ។

នេះគឺជាការអះអាងរបស់ស្ថាប័ន និងអ្នកជំនាញខាងធនធានទឹក ដែលត្រូវតែប្រុងប្រយ័ត្ន ហើយបើផ្អែកតា​មបទពិសោធន៍ របស់ប្រជាពលរដ្ឋវិញ បានឲ្យដឹងថា ជាទូទៅភយន្តរាយនៃគ្រោះទឹកជំនន់ គឺនៅអូសបន្លាយរហូតដល់ចុងខែ វិច្ឆិកា។

ដោយពួកគេលើកឡើងថា ជាទូទៅទឹកជំនន់អាចអស់ក្តីបារម្ភ គឺក្រោយពេលដែលកម្ពុជារៀបចំពិធីបុណ្យអក អំបុក សំពះព្រះខែ ហើយបើមុននេះ សូមកុំដកការព្រួយបារម្ភ ជាពិសេសគឺដកការប្រុងប្រយ័ត្នអោយ​សោះ ពីព្រោះវាជាបច្ច័យនៃផលវិបាកធ្ងន់ធ្ងរ ។​ សូមត្រៀមថ្នាំសង្កូវ រក្សាអនាម័យជាពិសេសគឺហូបស្អាត និង​ផឹកស្អាត ហើយត្រូវប្រយ័ត្នករណីលង់ទឹក និងសត្វអសិរពិស ពីព្រោះកន្លងមក មានពលរដ្ឋរងគ្រោះដែរ ដោយសារតែសត្វទាំងនេះវាមកតាមទឹក​៕

 

 

Daily Program

Livesteam thumbnail