ពេលមានអីហូប សូមនឹកគិតដល់អ្នកគ្មានអ្វីហូបផង!

នៅពេលដែលយើងកំពុងតែទទួលទានមិនថា អាហារពេលព្រឹក ពេលថ្ងៃត្រង់ និង​ពេលល្ងាច នៅលើពិភពលោកនេះមានមនុស្សរាប់សិបនាក់ដែលពួកគេមិនមានអ្វីទទួលទានឡើយ ដូច្នេះសូមកុំទម្លាប់ហូបចុកខ្ជះខ្ជាយ។​

នៅក្នុងបរិបទសង្គមបច្ចុប្បន្ននេះអ្នកមានពេលភ្ញាក់ពីដំណេកគេសួរគ្នាថា តើគេត្រូវឫក៏គួរហូបអី ខណៈដែលអ្នកដែលអត់បើកភ្នែកឡើងភ្លាមគឺសំនួរសួរដូចគ្នាថា តើថ្ងៃនេះបានអីហូប?

នេះគឺជាស្ថានភាពដែលកំពុងតែកើតមាននៅគ្រប់កន្លែងសូម្បីតែនៅក្នុងប្រទេសកម្ពុជាយើង ក៏នឹងអាចមានអ្នកដែលសួរសំនួរទាំងនេះច្រើនគួរសមដែរ ប៉ុន្តែមិនថ្វីទេសំខាន់អ្នកដែលមាន ហូបគឺសូមអោយហូ​បចុកត្រឹមមួយចំអែតទៅបានហើយ កុំហូបរហូតដល់ថ្នាក់ចាក់ច្រាស់​។ ឬមួយមិនដូច្នេះទេ គឺចូលចិត្ត ឬក៏ទម្លាប់ហូបចុកជាមួយនឹងម្ហូបដែលបរិបូរណ៍រហូតដល់សល់ ចាក់ចោល ។

អ្នកដែលទម្លាប់បែបនេះ គួរតែផ្លាស់ប្តូរទៅ។ ការហូបចុកច្រើនមិនស្រួលទេ វាអាចនឹងធ្វើឲ្យ យើងសល់ជា​តិសាច់ សល់ជាតិស្ក សល់ជាតិខ្លាញ់នៅក្នុងខ្លួន ដូច្នេះខ្លួនយើងនឹងអាចមានជំងឺ ផ្សេងៗប្រចាំកាយជា​ពិសេសពពួកជំងឺមិនឆ្លងដែលរួមមាន ដូចជាជំងឺបេះដូង ជំងឺក្រពះ ពោះវៀន ជំងឺខូចក្រលៀន ទឹកនោ​មផ្អែម និងជំងឺជាច្រើនប្រភេទ។

ដោយឡែកសម្រាប់អ្នកដែលហូបតិចប៉ុន្តែដោយសារតែមានជីវភាពបរិបូរណ៍ គឺហូបមួយពេល គឺមានហូ​បច្រើនមុខ តែដល់សល់ក៏យកទៅចាក់ចោល ដែលនេះគឺរិតតែខ្ជះខ្ជាយ ខាតទាំង លុយកាក់ ខាតទាំ​ងពេលវេលាសម្រាប់យើងចំអិន ឬការងារអ្នកដែលត្រូវចំអិនអោយយើង ខណៈដែលមនុស្សនៅលើពិភពលោករាប់លាននាក់ គ្មានអ្វីបរិភោគឡើយ។

តាមសេចក្តីរាយការណ៍តាមអត្ថបទសារព័ត៌មាននានា បានឲ្យដឹងថា​ ពិភពលោកទាំងមូលគេបានរកឃើញថា មានពលរដ្ឋដែលស្ថិតនៅក្នុងស្ថានភាពអត់ ឃ្លាន ឬគ្មានអ្វីទទួលទាននោះ ដល់ទៅ ៨២៨ លាននាក់។

ពួកគេគឺកំពុងតែស្ថិតនៅក្នុងស្ថានភាពពិបាកមែនទែន ហើយបើផ្អែកតាមព័ត៌មាននៅតំបន់ខ្លះ ដែលកំពុងតែមានសង្រ្គាម និងការតស៊ូអំណាចក្រៅពីស្បៀងអាហារ សូម្បីតែទឹក ក៏ពិបាកនឹង រកដើម្បីទទួលទានទ្រទ្រង់ចិញ្ចឹមជីវិតផង។

សរុបមកវិញផ្អែកតាមសភាពបែបនេះ យើងទាំងអស់គ្នាគួរតែកែប្រែឥរិយាបទនៃការទទួល​ទាន ពោលគឺនៅក្នុងមួយថ្ងៃៗគួរតែកំណត់ការហូបចុកត្រឹមមួយចំអែតបានហើយ ហើយការហូបចុកនោះ គឺសូមកុំច្រើ​នមុនពេលសល់។ ប្រសិនបើយើងម្នា្កក់អាចចូលរួមបែបបនេះ នោះ វាពិតជានឹងជួយសន្សំសំចៃ ហើ​យនឹងអាចកាត់បន្ថយភាពខ្ជះខ្ជាយ ហើយអាចនឹងសេសសល់ សម្រាប់អ្នកដែលគ្នាក្រខ្សត់កំពុងតែជួបវិបត្តិ៕

 

Daily Program

Livesteam thumbnail