ពេលប្រទះឃើញគ្រាប់ឫសំណល់អាវុធយុទ្ធភ័ណ្ឌនានាកុំប្រហែស! គ្រោះថ្នាក់

មកដល់ពេលនេះទោះបីជាការយល់ដឹងនៅក្នុងចំណោមប្រជាពលរដ្ឋចំពោះគ្រោះថ្នាក់នៃអាវុធយុទ្ធភ័ណ្ឌដែលបន្សល់ទុកពីសម័យសង្រ្គាមស៊ីវិលមានការកើនឡើងក៏ដោយក៏នៅតែមានអ្នកដែលផ្គើន ហើយក៏អាចនឹងមានអ្នកដែលនៅបន្តប្រមូលសំណល់សង្រ្គាមនេះជាអេតចាយផងដែរ ។
មកដល់ពេលនេះ មានការលើកឡើងថា ដោយមិនយល់ពីគ្រោះថ្នាក់កន្លែងខ្លះនៅពេលដែលគេជីកដីប្រទោះឃើញគ្រាប់បែកទម្លាក់ពីលើយន្តហោះធំៗទម្ងន់រាប់រយគីឡូក្រាម គឺអាចនៅមានអ្នកខ្លះព្រហើន ហើយព្រងើយនឹងវត្តមានដែលឃើញ ដោយបន្តការងារនៅការដ្ឋានក្បែរៗនោះយ៉ាងរំភើយ ខណៈដែល សំណល់ទាំងនោះ គឺនៅតែវាអាចបង្កគ្រោះថ្នាក់ជាយក្យថាហេតុបាន ។
ក្រៅពីនោះ បងប្អូនអ្នកធ្វើកសិកម្មខ្លះក៏ដូចគ្នាផងដែរ នៅពេលដែលប្រទះឃើញសំណល់ទាំងនេះ ពេលខ្លះពួកគេបានរើសគ្រាប់ទាំងនេះ ទៅទុកគរម្តុំដោយខ្លួនឯងដោយមិនបានរាយការណ៍ទៅសមត្ថកិច្ចឫជំនាញដូចជាស៊ីម៉ាក់អ្វីឡើយ ។
ហើយជាមួយគ្នានេះ ក៏អាចមានពលរដ្ឋខ្លះនៅតែគិតថា សំណល់អាវុធយុទ្ធភ័ណ្ឌទាំងនេះ គឺជាទ្រព្យជាលុយរបស់ពួកគេដោយអាចប្រមូលរើសទុកថ្លឹងគីឡូលក់ក៏អាចនៅបន្តមានផងដែរ ។
ទាំងនេះគឺសុទ្ធតែជាប្រកាសដែលត្រូវជៀសវាង ពីព្រោះវាគឺជាសកម្មភាពដែលគ្រោះថ្នាក់បំផុតដែលអាចផ្ទុះបង្កការខូចខាតទ្រព្យសម្បត្តិជាពិសេសគឺអាយុជីវិតខ្លួនយើងនិងអ្នកដែលនៅជុំវិញខ្លួនយើង ដោយចៃដន្យ បាន ។
ការលើកឡើងបែបនេះមិនមែនជាការគំរាមទេ ប៉ុន្តែវាគឺជាសេចក្តីពិត ហើយវាក៏ជាការប្រុងប្រយ័ត្នដែលយើងទាំងអស់គ្នាត្រូវតែលើកកំពស់ ។ សូមកុំព្យាយាមប៉ះពាល់វត្ថុសំណល់នៃសង្រ្គាមទាំងនេះដោយខ្លួនយើងវាគ្រោះថ្នាក់ ។
នៅពេលដែលបងប្អូនជួបឫក៏ប្រទះនូវសំណល់នៃសង្រ្គាមទាំងនេះ ទង្វើរដែលគួរតែធ្វើជាបន្ទាន់នៅគឺធ្វើជាសញ្ញាហាមឃាត់ ហើយគួររាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានគួរតែរាយការណ៍ទៅជំនាញ ជាពិសេសគឺស៊ីម៉ាក់ឲ្យបានលឿន។
នៅក្នុងករណីដែលយើងធ្វេសប្រហែសហើយបណ្តាលឲ្យកើតមានហេតុការណ៍វាអាចនឹងគ្រោះថ្នាក់ចំពោះខ្លួនយើង អ្នកដែលនៅជុំវិញ នឹងយើង ហើយនឹងអ្នកផ្សេងៗនៅក្នុងរង្វង់នៃកម្លាំងផ្ទុះនោះគំរាមកំហែងដល់ សុវត្ថិភាពយើង ។
សរុបទៅមកដល់ពេលនេះកម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ERWs)។ ការប៉ាន់ប្រមាណថា គ្រាប់មីនពី ៤ លានទៅ ៦ លានគ្រាប់ និងសំណល់គ្រប់ ផ្សេងទៀតត្រូវបានបន្សល់ទុកពីសង្គ្រាមរយៈពេល ៣ ទសវត្សរ៍ និងជម្លោះផ្ទៃក្នុងដែលបានបញ្ចប់ក្នុងឆ្នាំ ១៩៩៨ ។ សូមកុំប្រហែស ឫមើលស្រាល ពីព្រោះករណីដែលយើងមើលស្រាល និង ធ្វេសប្រហែសនេះ វាអាចនាំឲ្យយើងចូលទៅបង្កើនចំនួនអ្នកគ្រោះថ្នាក់ដោយសារមីនដែលពី១៩៧៩ ដល់ ឆ្នាំ២០២៤ យើងបានកត់ត្រាថា មានអ្នកស្លាប់ ១៩.៨៣៤ នាក់ហើយនោះ ។
Daily Program
