ពេលជក់បណ្តាញសង្គម សូមកុំភ្លេចហើយប្រហែសទំនួលខុសត្រូវប្រចាំថ្ងៃ

ប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ដែលយើងគួរតាមដាន ប៉ុន្តែសូមកុំអោយយើងទាំងអស់គ្នាជក់ហើយវក់រហូតភ្លេចគិតអំពីមុខរបរចិញ្ចឹមជីវិត ភ្លេចធ្វើការ ភ្លេចការទទួលខុសត្រូវការងារ ភ្លេចរកចំណូល គិតតែវក់ នឹងការចុច Like, share, និង comment។

នៅក្នុងយុគសម័យនាពេលបច្ចុប្បន្ននេះប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយទៅជាឧបករណ៍ដែលមិនអាចខ្វះបានសម្រាប់ការទំនាក់ទំនង ការភ្ជាប់បណ្តាញ និងការរក្សាព័ត៌មាន ក៏ដូចជារូបថតនិងការចងចាំនានា។ វាផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ចាប់ពីការរក្សានូវព្រឹត្តិការណ៍បច្ចុប្បន្ន រហូតដល់ការរក្សាទំនាក់ទំនងផ្ទាល់ខ្លួន និងវិជ្ជាជីវៈ ប៉ុន្រឺ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ច្រើនពេកអាចនាំឱ្យមានការធ្វេសប្រហែសនូវទំនួលខុសត្រូវសំខាន់ៗដូចជាការងារ អាជីវកម្ម និងកាតព្វកិច្ចផ្ទាល់ខ្លួន។

ដើម្បីកុំអោយការប្រើប្រាស់វារហូតដល់ទៅជក់បែបនេះ យើងទាំងអស់គ្នាក៏គួរតែចេះគ្រប់គ្រងនិងមានយុទ្ធសាស្ត្រមួយចំនួនដើម្បីជួយអ្នកឱ្យមានតុល្យភាពក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដោយមិនមានការញៀន និងធ្វេសប្រហែសពីការទទួលខុសត្រូវប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។

យើងទាំងអស់គ្នាគួរបង្កើតពេលវេលាជាក់លាក់សម្រាប់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយនៅជាប់នឹងពួកគេ។

ការតាមដានព័ត៌មាននៅលើបណ្តាញសង្គម ការចុច Like, share, និង comment គឺគួរតែធ្វើនៅពេល យើងសម្រាក ដូច្នេះនៅពេលបើកភ្នែកឡើងសូមកុំបើកបណ្តាញសង្គម ។ ពេលបើកភ្នែកឡើងគួរតែគិតអ្វីដែលសប្បាយៗ កុំអោយអារម្មណ៍វាតានតឹង ត្រូវតែនឹកគិតនិងផ្តល់អាទិភាពដល់កិច្ចការនិងទំនូលខុសត្រូវ ប្រចាំថ្ងៃឲ្យបានល្អជាមុន ។

យើងត្រូវតែចាត់ទុកការងារគឺជាភារកិច្ចអទិភាពចាំបាច់បំផុត តាមរយៈការបង្កើតបញ្ជីការងារត្រូវធ្វើប្រចាំថ្ងៃ ដែលកំណត់អាទិភាពកិច្ចការសំខាន់បំផុតដែលយើងត្រូវធ្វើ ហើយក៏ត្រូវតែអនុវត្តនិង បំពេញការងារ ឲ្យរួចស្រេច សឹមបើកទូរស័ព្ទឫកុំព្យ័ទ័រមើលអំពីអ្វីដែលមាននៅលើបណ្តាញសង្គមរបស់អ្នក ។

ម្យ៉ាងវិញទៀតមកដល់ពេលនេះបណ្តាញសង្គមក៏ត្រូវបានគេរិះគន់ថា ជាប្រភពដែលសម្លាប់ជីវិតនិងភាពកក់ក្តៅរបស់សង្គមមនុស្ស ដូច្នេះដើម្បីឲ្យគ្រួសារមានភាពកក់ក្តៅ យើងក៏ត្រូវតែ ចេះនិងរៀនកំណត់

តំបន់ដែលមិនគួរលេងបណ្តាញសង្គម​។ ក្រៅពីនោះអ្នកក៏ត្រូវតែចេះធ្វើសមតុល្យការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយនឹងសកម្មភាពក្រៅបណ្តាញ។

សរុបមកវិញបណ្តាញសង្គមសំខាន់ ហើយគួរតែតាមដាន ប៉ុន្តែសូមកុំវក់រហូតដល់ភ្លេចភារកិច្ចភ្លេចការទទួលខុសត្រូវភ្លេចគិតអំពីសារៈសំខាន់នៃភាពកក់ក្តៅនៅក្នុងគ្រួសារ ។ ដូច្នេះដើម្បីឲ្យការប្រើប្រាស់បណ្តាញសង្គមានប្រយោជន៍ យើងទាំងអស់គ្នាគួរតែចេះបែងចែក ចេះវិភាគចេះគ្រប់គ្រងពេលវេលាលេងវាឫប្រើប្រាស់វាឲ្យត្រឹមត្រូវ ។

Daily Program

Livesteam thumbnail