ពេលចាស់ចូលនិវន្តន៍បើមានឱកាស គួររួមចំណែកចែករំលែកបទពិសោធន៍ដល់សង្គម!

នៅពេលដែលយើងកាន់តែចាស់ យើងចូលនិវត្តន៍មិនបានប៉ុន្មានជំងឺព្យាធិនឹងតាមលងយើងរហូតដល់ថ្ងៃអវសាន្តនៃជីវិត ដូច្នេះមុននឹងអស់ជីវិតទៅ ប្រសិនបើអាចគួរតែកុំកប់ឫដុតចំណេះនិងជំនាញចោលគួរតែយកបទពិសោធន៍និងចំណេះជំនាញចែករំលែកដល់អ្នកជំនាន់ក្រោយ ។​

ជាទូទៅបើនិយាយអំពីចំណេះនិងជំនាញយើងពិតជាមិនអាចប្រៀបផ្ទឹមនឹងយុវវ័យជំនាន់ក្រោយនេះឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅក្នុងនាមជាអ្នកដែលប្រឡូកនៅក្នុងកិច្ចការនានាមុនពួកគេ យើងក៏អាចមានចំណុចនិងជំនាញគន្លឹះដែលពួកគេមិនអាចដឹង ប៉ុន្តែប្រសិនបើយើងខ្ជិល អ្វីៗនឹងកប់ឫដុតទៅតាមខ្លូនយើងនៅពេលដែលអស់ជីវិតទៅ ។

នៅពេលដែលយើងចាស់សូមអោយចាស់តែវ័យ ប៉ុន្តែចំណេះនិងជំនាញគួរតែរក្សាឲ្យរស់រវើកលើកលែងតែយើងមានជំងឺដែលពិបាកនឹងស្តារវិញបាន ប៉ុន្តែទោះជាយ៉ាងណាសូមខំ ហើយការដែលយើងចេះចែករំលែក ជួបមនុស្សម្នាក៏មានប្រយោជន៍មួយជ្រុងសម្រាប់យើងផងដែរ ជាពិសេសគឺបង្កើតបរិយាកាស មិនអផ្សុក​ ដែលជាប្រភពស្រ្តេសនិងភាពស្មុគស្មាញនៅក្នុងចិត្ត។ 

មកដល់ពេលនេះការរួមចំណែកដ៏មានតម្លៃបំផុតមួយដែលមនុស្សវ័យចំណាស់អាចធ្វើបានគឺការចែករំលែកបទពិសោធន៍ជីវិត ជំនាញ និងចំណេះដឹងរបស់ពួកយើងទៅ ក្មេងៗជំនាន់ក្រោយ។ យើងអាចចែករំលែកអ្វីដែលយើងមាននៅតាមព្រឹត្តិការណ៍សហគមន៍ឫក៏កម្មវិធីមួយចំនួន ឫក៏អាចសន្សែសន្សំសរសេរជាសៀវភៅទុកក៏ជាការចែករំលែកមួយដែរ ។ នៅពេលយើងចែកគេអាចនឹងទទួលយកឫមិនទទួលយកជារឿងមួយផ្សេងទៀត ប៉ុន្តែយ៉ាងហោចណាស់ក៏វាមានប្រយោជន៍ខ្លះដែរ ។​​

ក្រៅពីនោះប្រសិនបើយើងនៅមានកម្លាំងយើងអាចធ្វើការងារស្ម័គ្រ​ចិត្ត ។ ការងារស្ម័គ្រចិត្តនេះ​គឺ​ជា​មធ្យោបាយ​ដ៏​មាន​ន័យ​មួយ​ក្នុង​ការ​បន្ត​ចូល​រួម​និង​ផ្តល់​អំណោយ​ដល់​សង្គម។ ការងារស្ម័គ្រចិត្ដមិនត្រឹមតែជួយសហគមន៍ប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវអារម្មណ៍នៃគោលបំណង និងការបំពេញដល់អ្នកដែលចូលរួមផងដែរ។

ក្រៅពីនោះមនុស្សចាស់ជាច្រើនមានសមត្ថភាពធម្មជាតិក្នុងការផ្តល់នូវការលួងលោម និងជំនួយផ្លូវចិត្តដល់មនុស្សជុំវិញខ្លួន។  មនុស្សចាស់អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយផ្លូវចិត្តដល់គ្រួសារ មិត្តភ័ក្តិ និងសហគមន៍។ អ្នកចូលនិវត្តន៍ជាញឹកញាប់មានពេលច្រើនដើម្បីស្វែងយល់ពីសហគមន៍មូលដ្ឋាន និង បញ្ហានានា ដូច្នេះការងារនេះគឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់សង្គម ។

តាមរយៈការបន្តចូលរួម និងសកម្មក្នុងកិច្ចបម្រើសហគមន៍ មនុស្សចាស់អាចជម្រុញអ្នកដទៃឱ្យធ្វើដូចគ្នា។ ពួកគេ​អាច​ដឹកនាំ​ដោយ​ឧទាហរណ៍ ហើយ​បង្ហាញ​ថា​ការ​ផ្តល់​អំណោយ​ដល់​សង្គម​គឺ​ជា​ការ​ខិតខំ​អស់​មួយ​ជីវិត។ បទពិសោធន៍របស់មនុស្សម្នាក់ៗតាំងពីក្មេងវ័យរហូតដល់ពេលបច្ចុប្បន្ននេះមិនមែនជារឿងធម្មតា ឡើយ គឺឆ្លងកាត់នូវរឿងរ៉ាវជាច្រើន ។​

 

Daily Program

Livesteam thumbnail