ពេលឃើញចំណូលឡើងកុំសប្បាយ ហើយចាយភ្លេចគិត !

ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាសម្រាប់មនុស្សម្នាក់បានកើនឡើងដល់ ២.៧១៣ ដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤ ពោលគឺជិត ៩ ដងនៃឆ្នាំ ២០០០។ ឃើញចំណូលកើនឡើងបែបនេះ ប្រយ័ត្នចាយជ្រុល ហើយប្រហែស ។

កំណើនប្រាក់ចំណូលនេះមិនមែនជារឿងមិនពិតនោះទេ​ វាគឺជាសេចក្តីពិត ពីព្រោះថា គ្រាន់តែកម្មករនិងកម្មការនីរោងចក្រម្នាក់ៗក៏មានប្រាក់ខែគោលដោយមិនថែមម៉ោងសោះក៏បាន២០៨ ដុល្លារនៅក្នុងមួយខែដែរ ខណៈដែលអ្នកដែលបម្រើការក្រៅប្រព័ន្ធ ដែលហូបស្រាប់រស់នៅស្រាប់ មិនចំណាចអ្វីសោះនោះ​នៅក្នុងមួយខែក៏ពួកគេអាចទទួលប្រាក់ខែតិចបំផុត១៥០​ដុល្លារនៅក្នុងមួយខែផងដែរ ។​

សម្រាប់ឆ្នាំ២០២៥នេះ យោងតាមការព្យាករណ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់ប្រទេសត្រូវបានរំពឹងថា នឹងឈានដល់២.៩២៤ ដុល្លារ​ដែរ  ។

របាយការណ៍នេះបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងសម្រេចបាននូវអត្រាកំណើនប្រហែល ៦,៣ ភាគរយនៅឆ្នាំនេះ ដែលនឹងជំរុញឱ្យ អត្រាផលិតផលនៅក្នុងស្រុកសរុប របស់ព្រះរាជាណាចក្រកម្ពុជាកើនឡើងដល់ប្រមាណជា ៥១,៤ពាន់លានដុល្លារ។

ស្ថានភាពនេះគឺឃើញថា វិជ្ជមានមែនទែន ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋសូមកុំសប្បាយភ្លេចការសន្សំសំចៃ​ ពីព្រោះថាប្រសិនបើយើងរកបានប៉ុន្មានចាយត្រឹមប៉ុណ្ណោះ គឺជីវិតពិតជាមិនសល់អ្វីឡើយ ហើយបើដូចជាអ្នកខ្លះចាយសល់ថ្ងៃទៀតនោះ គឺដឹងតែយ៉ាប់ ហើយអាចនឹងរស់នៅក្នុងបំណុលមិនខាន ។​

បងប្អូនសូមលើកកំពស់ការសន្សំសំចៃ​ ។ លុយនិងទ្រព្យសម្បតិ្តដែលសល់វាមិនមែនកើតពីការចាយនោះទេ គឺវាកើតឡើងពីការសន្សំ ។

មកដល់ពេលនេះឲ្យតែចេះសន្សំ ទោះជាមានចំណូលប៉ុន្មានក៏មិនសំខាន់ដែរ អ្វីដែលសំខាន់គឺតួរលេខនៃលុយនៅសល់ប្រចាំខែ​។​

កាលណាយើងរកបានច្រើនហើយយើងគិតតែចាយមិនគិតទោះរកបានប៉ុន្មានក៏ចាយមិនគ្រប់ដែរ ពីព្រោះនៅពេលនេះ ច្រកនៃការចំណាយ ហើយវត្ថុដែលញាំងឫបណ្តាលចិត្ចឲ្យយើងចំណាយ គឺមានជាច្រើនតាំងពីសំភារៈប្រើប្រាស់ គ្រឿងអេឡិចត្រូនិក​ ហើយអ្នកដែលមកពង្រក់ឫុមកបង្កាត់ភ្លើងនៃចំណង់លើចំណាយនេះគឺក៏មានច្រើនផងដែរ ប៉ុន្តែសូមសង្កត់ចិត្តហើយរិតត្បិតរិះរកមធ្យោបាយទប់ទល់ ហើយផ្តល់តម្លៃដល់ការសន្សំ​ ដោយគោរពតាមសមាមាត្រនៃភាពសមរម្យ​ និង តម្រូវការសម្រាប់សុខភាពមួយដ៏បរិបូរណ៍ ។

សរុមកវិញ ប្រាក់ចំណូលកើនមែន ប៉ុន្តែបើយកល្អគឺរកវិធីទប់ចំណាយកុំអោយកើនតាមចំណូល ។ ហើយបង្វិលលុយដែលនៅសល់ជាការសន្សំ សម្រាប់វិនិយោគធ្វើអ្វីដែលមានប្រយោជន៍ហើយនាំដល់ការបង្កើនទ្រព្យនិងចំណូលបន្ថែមមួយកម្រិតថែមទៀត ។​ប្រសិនបើយើងអាចធ្វើបានគ្រប់គ្នានោះយើងនឹងមានសេដ្ឋកិច្ចប្រសើរ ហើយតែយើងប្រសើរគេនៅក្នុងសហគមន៍ប្រសើរនោះសង្គមយើងនឹងរីកចម្រើន​មិនខាន​។​

 

 

Daily Program

Livesteam thumbnail