ពេលគ្រោះថ្នាក់ចរាចរណ៍ គួរប្រើច្បាប់ដោះស្រាយ ជាងប្រើបក្សពួក

នៅពេលបច្ចុប្បន្ននេះបាតុភាពផ្តេសផ្តាសដែលបានកើតមានឡើងនៅពេលមានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងថ្មីទៀតដោយ​។

បញ្ហានេះ ត្រូវបានគេសង្កេតឃើញជាញឹកញាប់នៅពេលដែលមានឧបត្តិហេតុនៃគ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើងជាបន្តបន្ទាប់ ហើយប្រសិនបើការអនុវត្តបែបនេះនៅតែបន្តកើតមាន នោះសង្គមកម្ពុជានឹងកាន់តែវីវរទៅទៀត ។

នៅពេលកើតមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងនៅលើទ្រូងផ្លូវនានាជាទូទៅភាគីនៅក្នុងជម្លោះបច្ចុប្បន្នមិនសូវប្រើប្រាស់ច្បាប់ចរាចរណ៍ដើម្បីយកមកដោះស្រាយនោះទេ គឺជាទូទៅ តែងតែមានការ សម្របសម្រួល ហើយតវ៉ាអាងកម្លាំង ។​

ជាធម្មតាទេ នៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍គឺគួរតែហៅសមាជិកគ្រួសាឫអ្នកស្គាល់មកជួយដោះស្រាយជួយពិភាក្សាជួយសម្របសម្រួល ប៉ុន្តែករណីជាច្រើនជាពិសេសគឺក្រុមដែលមានបក្សពួក ដូចជា ពួកអ្នកដឹកជញ្ជូន ក្រុមអ្នករត់ម៉ូតូកង់បីឥណ្ឌា ជាដើម គឺមានរហូតដល់គៀគរគ្នាមកសម្លុតគេសម្លុត​ឯង ដណ្តើមយកត្រូវ យកសំណងក៏មានដែរ ។​

នៅពេលមានករណីគ្រោះថ្នាក់ចរាចរាណ៍កើតមានឡើងពេលខ្លះយើងគិតថា ខ្លួនយើងត្រូវ ប៉ុន្តែតាមច្បាប់គឺយើងទេដែលខុស ដោយសារតែយើងចេះច្បាប់មិនដល់​​។ ហើយពេលខ្លះទៀត ខ្លួនឯងខុសទេ តែដល់ពេលខ្លួនឯងមានគ្នាមានបក្សពួក មានគូកនច្រើន ក៏បានដៃបានចិត្តអឿ មួយរំពេចពេលខ្លះកាឡៃខ្លួនឯងពីខុសទៅត្រូវវិញក៏ថាបាន ។​

គួរតែបញ្ឈប់វប្បធម៌កាង ទំនៀមទម្លាប់អាងបែបនេះតទៅទៀតទៅ យើងទាំងអស់គ្នារស់នៅក្នុងច្បាប់ ហើយសង្គមក៏មានច្បាប់ ហើយច្បាប់ទាំងនេះគឺសុទ្ធតែចូលជាធរមានអស់ហើយដូច្នេះគួរតែនាំគ្នា ប្រើប្រាស់ច្បាប់ កុំអាចបក្សអាងពួក អាងបនអាងភឿន ។ ការដែលបងប្អូនធ្វើបែបនេះសង្គមនឹងរញ៉េរញ៉ៃ​គ្មាច្បាប់គ្មានទម្លាប់ ។

ម្យ៉ាងវិញទៀតនៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍​ហើយមានអ្នកកាងមានបក្សពួកមកមើលឈូឆរបែបនេះ វានឹងធ្វើឲ្យុសង្គមបាត់បង់សណ្តាលធ្នាប់សាធារណៈហើយបង្កើតទម្លាប់វប្បធម៌អាងគ្នា ។ បញ្ហាបែបនេះ វាផ្តល់ផលអិវជ្ជមានច្រើនដល់សង្គម ដូចជាសង្គមមិនប្រើច្បាប់ សង្គមបាត់បាត់សណ្តាប់ធ្នាប់ ស្ទះចរាចរណ៍ រំខាន ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធាររណៈ​។​

សរុបមកវិញនរណាក៏ដូចនរណា​នៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍សូមបញ្ឈប់វប្បធម៌អាងគ្នា សូមនាំគ្នាអនុវត្តហើយអាចលើច្បាប់យកច្បាប់ជាធំផងវិញទើបសង្គមក្លាយជាសង្គមដែលមាននិតិរដ្ឋ មានច្បាប់មានទម្លាប់ត្រឹមត្រូវ ។​

Daily Program

Livesteam thumbnail