ពលរដ្ឋយើងគួរតែកាត់បន្ថយ ឬជៀសវាងអាហារឆៅ

 

តាំងពីដើមរៀងមក មុខម្ហូបឆៅនៅក្នុងសង្គមខ្មែរគឺមាន ប៉ុន្តែមិនសូវសំបូរដូចជាសម័យប​ច្ចុប្បន្ន​នេះឡើយហើយមុខម្ហូប ដែលឆៅនេះគឺត្រូវឆ្លងកាត់វិធីសម្លាប់មេរោគ និងលាងសម្អាតជាច្រើ​នដែលល្មមនឹងអាចជម្រុះ មេរោគ និងបាក់តេរីបានច្រើន។

ម្ហូបឆៅដែលមាននៅក្នុងសង្គមខ្មែរយើងគឺមានពីពពួកត្រី ក្តាម និងបន្លែស្រស់ៗដែលនេសាទនិ​ងបេះថ្មីស្រស់ៗ នៅតាមប្រភពដែលចាត់ទុកថា មានបរិយាកាសស្អាតមិនបំពុល ឡើយ ហើ​យ​វិធីសាស្រ្តនៃការធ្វើទៀតសោតគឺឆ្លងកាត់ការបុក ការច្របាច់ ការលាងយ៉ាងសម្រិតសម្រាំង  ដែលអាចធានាថា ពពួកបាក់តេរី ឫមេរោគអាចជម្រុះបានច្រើន ប៉ុន្តែឥឡូវនេះមិនដឹងជាស្អីទេ គឺ​ឃើញគ្រប់យ៉ាង តាំងពីមឹក បង្គា ត្រី សាច់គោ ហើយប្លែកៗជាច្រើន។

អាហារឆៅទាំងនេះត្រូវបានផ្សព្វផ្សាយហើយអន្ទងតាមគ្នានៅលើបណ្តាញសង្គម ហើយក៏មា​នហាងដែលបម្រើអាហារទាំងនេះបើកឡើងព្រោងព្រាត ដូច្នេះសូមលើកកំពស់ការប្រុងប្រ​យ័ត្ន​ផង។

ជាទូទៅការទទួលទានអាហារឆៅវាមិនមែនមិនល្អនោះទេ ដូចជាករណីអាហាររបស់ជនជាតិ ជប៉ុនជាដើមគឺមានឆៅជាច្រើន ប៉ុន្តែយើងមើលប្រភពនៃត្រី ការត្រួតពិនិត្យ ការពង្រឹង ការគ្រ​ប់​គ្រងស្តង់ដាអនាម័យរបស់អាហារគេ កន្លែងគេរៀបចំម្ហូបទៅដឹងហើយ។ អាហារទាំងនេះ ងា​យស្រួលនឹងពពួកបាក់តេរីនិងមេរោគជ្រៀតចូលណាស់ ប្រសិនបើដំណើរការនៃការរៀបចំ អាហារទាំងនេះគ្មានស្តង់ដាបច្ចេកទេស និងបទដ្ឋានច្បាស់លាស់ទេនោះ។​

អាហារឆៅតម្រូងឲ្យគេគ្រប់គ្រងតាំងពីស្តង់សីតុណ្ហភាព អនាម័យកាំបិទ ជ្រុញ កែវចាន ក្រណាត់ និងសំភារៈគ្រប់យ៉ាង ដែលប្រើប្រាស់ ប៉ុន្តែងាកមកតាមហាងនិងកន្លែងដែលបម្រើសេវាកម្មអាហារមួយចំនួននៅក្នុងសង្គមយើងនៅពេលនេះភាគច្រើននៅមិនទាន់បំពេញតាមស្តង់ដាគ្រប់គ្រាន់ទេ ហើយប្រភពនៃអាហារទាំងនេះក៏មិនដឹងច្បាស់ដែរ ។

ឃើញទេបងប្អូន សាច់បង្កកគ្មានអនាម័យ គ្រឿងសមុទ្រមានសារធាតុគីមី ទិដ្ឋភាពនៅកន្លែងលក់ រូបភាពនៃការដឹកជញ្ជូន ដំណើរការវេចខ្ខប់អាហារ គឺសុទ្ធសឹងតែមានចំណុចដែលខ្វះខា​ត ដែលយើងមិនគួរប្រថុយប្រថាននៅក្នុងការយកខ្លួន និងសុខភាពយើងទៅសាកល្បងឡើយ ។

បងប្អូនកាត់បន្ថយបានគួរតែកាត់ទៅ ហើយប្រសិនបើយកល្អគួរណាស់តែជ្រើសរើសពពួកអា​ហារទាំងនេះដែលចំអិន ពីព្រោះវាគឺជាវិធីសាស្រ្តតែមួយដែលមានសុវត្ថិភាពសម្រាប់ធានា សុ​ខភាពយើងទាំងអស់គ្នា៕

Daily Program

Livesteam thumbnail