ប្រសិនបើអ្នកនៅក្នុងបំណុលសូមកុំរត់! ត្រូវប្រឈមមុខដល់ទីបំផុត

នៅក្នុងស្ថានភាពបច្ចុប្បន្ននេះប្រសិនបើអ្នកកំពុងតែស្ថិតនៅក្នុងវិបត្តិបំណុលសូមកុំរត់ល្អជាង ពីព្រោះមិន មែនតែអ្នកទេដែលនៅក្នុងវិបត្តិ ។ អ្នកគួរតែប្រឈមមុខជាមួយនឹងវាដោយក្លាហាននិងហ៊ានតទល់នឹង បញ្ហាហើយរឿងដែលត្រូវជៀសវាងគឺយកបំណុលទៅសងបំណុល បើមិនដូច្នេះទេ វិបត្តិនិងជាន់វិបត្តិឫ បញ្ហាជាន់លើបញ្ហា ។

ជំពាក់បំណុលគេជាពិសេសគឺស្ថាប័នឥណទានឫហិរញ្ញវត្ថុផ្លូវការការរត់ចេញមិនមែនជាដំណោះស្រាយដែលអាចសម្រេចបាននោះទេ។ ការគេចវេសពីបំណុលអាចនាំឱ្យអ្នកមានផលវិបាកផ្លូវច្បាប់ និងកេរ្តិ៍ឈ្មោះ ហើយកំណត់ត្រាអវិជ្ជមាននេះត្រូវបានគេកត់ត្រាជាប់រហូត ដូច្នេះ ជំនួសឱ្យការរត់គេចេញពីបញ្ហា សូមពិចារណាការប្រឈមមុខនឹងបញ្ហាប្រឈមដោយប្រកាន់យកវិធីសាស្រ្តមួយចំនួន ។

នៅក្នុងជំហានដំបូងអ្នកគឺត្រូវទទួលយកការពិតថាអ្នកពិតជាកំពង់រស់នៅក្នុងវិបត្តិនៃបំណុល ដូច្នេះអ្នកត្រូវតែ ស្វែងយល់ពីលក្ខខណ្ឌ និងចំនួនទឹកប្រាក់ដែលជំពាក់ម្ចាស់បំណុលនីមួយៗ។ ការជៀសវាង ឬមិនអើពើនឹងបញ្ហាអាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើង ដែលនាំឱ្យអ្នកកាន់តែ បង្កើនអត្រាការប្រាក់ ការពិន័យ ឬវិធានការផ្លូវច្បាប់។

អ្នកត្រូវតែព្យាយាមទំនាក់ទំនងជាមួយម្ចាស់បំណុលធ្វើបច្ចុប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ចរបស់អ្នក ពន្យល់ពួកគេ ពីស្ថានភាពរបស់អ្នកដោយស្មោះត្រង់ និងស្វែងរកជម្រើសផ្សេងទៀត ដូចជាការពន្យាររយៈពេលសងត្រលប់ កាត់បន្ថយអត្រាការប្រាក់ ឬសូម្បីតែទូទាត់ដែលមានតម្លៃសម្របសម្រួល ហើយនៅក្នុង ករណីខ្លះម្ចាស់បំណុលអាចនិងយល់យោគហើយទទួលយកនូវលក្ខខណ្ឌដែលអំណោយផលបំផុតសម្រាប់ អ្នក ។

អ្នកត្រូវបង្កើតផែនការសងប្រាក់វិញតាម ជាក់ស្តែងតាមសមត្ថភាពដោយផ្អែកលើសមត្ថភាពហិរញ្ញវត្ថុរបស់អ្នក។ កាត់​បន្ថយ​ការ​ចំណាយ​ដែល​មិន​ចាំ​បាច់ បង្កើតផែនការចំណាយ​ដែលតិចបំផុត និងបញ្ឈប់រាល់ជីវិតដែលហ៊ឺហារឡូយឆាយ ពោលគឺធ្វើយ៉ាងណាដើម្បីឲ្យម្ចាស់បំណុលយល់ពីស្ថានការណ៍យល់ ពីការប្តេជ្ញាចិត្តរបស់អ្នក យល់ពីភាពស្មោះត្រង់និងការទទួលខុសត្រូវរបស់អ្នក ។

ជា​ចុង​ក្រោយ ចូរអ្នក​រៀន​ពី​បទពិសោធន៍និងបង្កើនសមត្ថភាព ស្វែងយល់ពីមូលហេតុនៃបំណុល និងបង្កើតទម្លាប់ចំណាយនិងគ្រប់គ្រងថវិការឱ្យកាន់តែប្រសើរឡើង ដើម្បីការពារការកើតឡើងវិញ។

 

សរុបទៅនៅពេលដែលអ្នកជំពាក់បំណុលគេហើយអ្នកមានបញ្ហា ការរត់គេចចេញពីបញ្ហាមិនមែនជាដំណោះស្រាយឡើយ ។ ដំណោះស្រាយដ៏ល្អនិងស្មោះត្រង់គឺការខិតខំតស៊ូរស់នៅក្នុងស្ថានភាពជាក់ស្តែង ហើយព្យាយាមបង្ហាញពីការទទួលខុសត្រូវ ។  ដួលនៅកន្លែងណាអ្នកត្រូវតែព្យាយាមងើបនៅកន្លែងនោះ ហើយស្ថារស្ថានការណ៍ឡើងវិញដោយផ្អែកនៅលើបទពិសោធន៍ជាក់ស្តែង ។

Daily Program

Livesteam thumbnail