ប្រទេសនឹងបោះជំហានចេញពីកម្រិតអភិវឌ្ឈតិចតួចនៅប៉ុន្មានឆ្នាំទៀត តែកុំភ្លេចបញ្ហាប្រឈមផ្សេងៗ

តំណាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ នៅថ្មីៗកន្លងទៅនេះបានចាប់ផ្តើមសេចក្តីសង្ខេបនូវគោលនយោបាយស្តីពីការបញ្ចប់ការសិក្សារបស់ប្រទេសកម្ពុជាពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ។

របាយការណ៍សង្ខេបនេះ គឺជាទស្សនៈវិស័យនិងជាការរៀបចំខ្លួនរបស់រាជរដ្ឋាភិបាលនិងអ្នកជំនាញពាក់ ព័ន្ធដើម្បីដឹកនាំកម្ពុជាឈានទៅបញ្ចប់ស្ថានភាពពីប្រទេសដែលមានការអភិវឌ្ឈន៍តិចតួចនៅក្នុងឆ្នាំ២០២៩ ខាងមុខនេះ ។

គោលនយោបាយសង្ខេបនេះបានវាយតម្លៃពីការបាត់បង់សក្តានុពលនៃវិធានការគាំទ្រអន្តរជាតិ ដូចជាការលើកលែងផ្នែកទាក់ទងនឹងពាណិជ្ជកម្មនៃកម្មសិទ្ធិបញ្ញា  ក្រោមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាការទទួលបានទីផ្សារអនុគ្រោះ និងការផ្តល់ហិរញ្ញប្បទានសម្បទានផ្សេងៗ។

សេចក្តីសង្ខេបគោលនយោបាយបាននិយាយថា ការខាតបង់ទាំងនេះអាចប៉ះពាល់ដល់សុខភាពសាធារណៈ ការនាំចេញពាណិជ្ជកម្មសំខាន់ៗ ឧទាហរណ៍ សម្លៀកបំពាក់ អង្ករ និងកង់ និងកាត់បន្ថយកំណើនសេដ្ឋកិច្ចទាំងមូល។

ប្រភពដដែលបានបន្តថា កំណើន GDP អាចនឹងថយចុះពី 0,៥ភាគរយ ទៅ ១,៥ភាគរយជាមួយនឹងការបាត់បង់ការងារដែលមានទំហំប្រមាណជាជាង១៦ម៉ឺននាក់ ជាពិសេសក្នុងចំណោមស្ត្រីដែលធ្វើការក្នុងវិស័យកាត់ដេរ ហើយក្រៅពីនោះ មនុស្ស ប្រមាណជា ៤៣  ម៉ឺននាក់ ប្រឈមនឹងហានិភ័យនៃការធ្លាក់ចូលទៅក្នុងភាពក្រីក្រ ប្រសិនបើមូលដ្ឋានគ្រឹះត្រឹមត្រូវមិនត្រូវបានដាក់ឱ្យឆាប់តាមដែលអាចធ្វើទៅបាន។

នេះគឺជាការព្រួយបារម្ភ ដូច្នេះសង្ឃឹមថា ស្ថាប័នពាក់ព័ន្ធគឺពិតជាបានត្រៀមខ្លួនរួចរាល់នៅក្នុងការដាក់ ចេញនូវវិធានការចាំបាច់នានាដើម្បីធានាក្រុមជនដែលរងផលប៉ះពាល់គេចផុតពីបញ្ហាប្រឈមនានា ។

នៅក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា នៅក្នុងករណីដែលប្រទេសយើងរីកចម្រើនទៅមុខដោយមិនមានហា និភ័យវាគឺជាមោទនភាព ដែលយើងគួរតែមាននិងលើកកំពស់ ប៉ុន្តែប្រសិនបើយើងចេញតែកម្រិតគោល នយោបាយ ហើយពលរដ្ឋនៅមិនទាន់បានត្រៀមខ្លួនរួចរាល់ទេនោះ វាគឺជាហានិភ័យមួយចំពោះសង្គម និង សេដ្ឋកិច្ចកម្ពុជា  ។​

ដើម្បីធានាថាផែនការនេះបោះជំហានទៅមុខប្រកបដោយវឌ្ឍនភាព  គ្រប់ភាគីនិងអ្នកដែលពាក់ព័ន្ធនឹងសហការគ្នា ដើម្បីអភិវឌ្ឍការផ្លាស់ប្តូរដោយរលូន ហើយគ្រប់ភាគីនិងសមាសភាពនៅក្នុងសង្គមនឹង ទទួលផលប្រកដោយភាពវិជ្ជមានទាំងអស់គ្នាពីការរីកចម្រើននិងប្រែប្រួលនេះ៕

Daily Program

Livesteam thumbnail