បើស្រលាញ់និងចង់ការពារព្រៃឈើកុំស្រលាញ់និងចូលចិត្តប្រើប្រាស់ផលិតផលកែច្នៃពីឈើ!

ប្រសិនបើយើងទាំងអស់គ្នាចង់អភិរក្សនិងការពារធនធានព្រៃឈើក្រៅពីចូលរួមការពារព្រៃឈើនិងដាំដើមឈើឡើងវិញនៅកន្លែងដែលរិចរិលហើយនោះ យើងទាំងអស់គ្នាក៏មិនគួរនាំគ្នាបន្តស្រលាញ់និងប្រើប្រាស់ នូវឧបករណ៍និងសំភារៈនានាធ្វើអំពីឈើឡើយ។​

នៅពេលនេះគម្របព្រៃឈើនៅកម្ពុជាអាចនឹងបន្តមានអ្នកដែលរុករាននិងបំផ្លាញដើម្បីបន្តយកមកផលិតនិងកែច្នៃជាផលិតផលប្រើប្រាស់បម្រើសេចក្តីត្រូវការផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋដែលស្រលាញ់និង ចូលចិត្តប្រើប្រាស់ផលិតផលពីឈើ។

ការដែលអស់លោក/លោកស្រីស្រលាញ់និងចូលចិត្តប្រើប្រាស់ផលិតផលកែច្នៃពីឈើនេះហើយដែលអាច នឹងបន្តឲ្យមានក្រុមអ្នកដែលឆ្លៀតឱកាសរុករានព្រៃដើម្បីកាប់បំផ្លាញព្រៃឈើយកដើមឈើមកកែច្នៃធ្វើជារបស់ជូនអស់លោក/លោកស្រីប្រើប្រាស់ ហើយលក់នៅលើទីផ្សារ។

នៅពេលដែលយើងអភិរក្ស ប៉ុន្តែផលិតផលកែច្នៃអំពីឈើ មានតាំងពីគ្រឿងសង្ហារឹមដូចជាតុ ទូរ គ្រែ សាឡុងទទួលភ្ញៀវ ជំនាងផ្ទះ កៅអី រាប់តាំងពីសំភារៈសំណង់គ្រឿងលំអរតុបតែងផ្សេងៗគឺនៅមានការពេញនិយម ហើយលក់ដាច់ជាបន្តបន្ទាប់ ដូច្នេះនៅពេលដែលលោកលោកស្រីប្រើប្រាស់ នោះព្រៃឈើនៅដែនធម្មជាតិនឹងត្រូវគេបន្តដកហូតបន្តទៀតដើម្បីយកមកផលិតជាផលិតផលបំពេញតម្រូវការនៅតាមទីផ្សារដែលនៅតែមាន អ្នកដែលចូលចិត្តស្រលាញ់ និងចង់បានប្រើប្រាស់ផលិតផលទាំងនោះជាបន្តបន្ទាប់ ដោយគ្មានស្រាកស្រាន្ត។​

អស់លោក/លោកស្រី ចង់អភិរក្ស យើងគួរតែស្វែងរកជម្រើសផ្សេងដើម្បីបំពេញសេចក្តីត្រូវការរបស់យើង គឺពពួកឈើកែច្នៃអំពីកំទិចឈើ ​ឫ ក៏ផលិតផលដែលគេកែច្នៃពីកាកសំណល់ប្លាស្ទិក  ហើយនៅពេលនេះផលិតផលទាំងនេះក៏មានជាហូរហែនៅលើទីផ្សារ ដោយផលិតផលខ្លះក៏ត្រូវបានគេដឹងថា កំពុងតែផលិតនៅក្នុងស្រុកខ្មែរយើងស្រាប់ផងដែរ។​

សូមគាំទ្រនិងចូលរួមគាំទ្រផលិតផលផ្សេងៗក្រៅពីឈើជំនួសវិញទៅ ដូច្នេះចង់មិនចង់នៅពេលដែលលោកលោកស្រីលែងមានតម្រូវការ ទីផ្សារលក់លែងដាច់ នោះក៏នឹងលែងមាន អ្នកដែលចូលទៅរុករានទន្រ្ទានដើម្បីកាប់បំផ្លាញដើមឈើរទាំងអស់នោះទៀតហើយ។

នៅពេលនេះព្រៃឈើសំខាន់ណាស់ ហើយប្រសិនបើយើងអាចចូលរួមរក្សាធនធានព្រៃឈើនៅក្នុងស្រុកយើងបានហើយផ្ទៃដីព្រៃឈើបន្តស្តារឡើងវិញបានមែននោះ ប្រាកដជាបរិស្ថាននៅស្រុកយើងនឹងស្រស់បំព្រង ហើយជីវចម្រុះដែលបាត់បង់កន្លងមកក៏រំពឹងថា នឹងស្តារឡើងវិញកាន់តែប្រសើរ។

សរុបមកវិញព្រៃឈើនិងធនធានធម្មជាតិនៅក្នុងស្រុកយើងអាចការពារនិងអភិរក្សបានយ៉ាងណានោះគឺអាស្រ័យនៅលើការដែលយើងទាំងអស់គ្នាអាចចូលរួមបាន។​ការចូលរួមរបស់លោកលោកស្រីទាំងអស់នៅក្នុងការអភិរក្សនិងការពារធនធានព្រៃឈើគឺអាចអនុវត្តតាមការដាក់កំណត់ខ្លួន​​​ឯងបែបនេះដើម្បីធ្វើយ៉ាងណាឲ្យដំណុះព្រៃឈើនៅក្នុងអាចស្តារឡើងវិញបានឆាប់រហ័ស។ កាលណារយើងប្រើរបស់របរដែលធ្វើពីឈើទោះបីជាយើងមិនបានកាប់បំផ្លាញព្រៃឈើក៏យើងត្រូវជាប់ពិរុទ្ធថា ជាអ្នកចូលរួមកាប់និងបំផ្លាញព្រៃឈើដែរដោយសារតែពេលនេះដំណុះព្រៃឈើនៅក្នុងប្រទេសយើងហាក់នៅមិនទាន់មានយន្តការដក ហូតដើម្បីប្រើប្រាស់ស្របតាមច្បាប់និងបទដ្ឋាននៃការដកហូតធនធានប្រើប្រាស់ត្រឹមត្រូវនៅឡើយទេ៕

Daily Program

Livesteam thumbnail