បើរថភ្លើងថ្មីទើបទិញពីជប៉ុនមកដល់កុំលក់សំបុត្រធ្វើដំណើរថ្លៃពេក!

តាមការគ្រោងជាមួយនឹងការមកដល់នៃរថភ្លើងជជុះពីជប៉ុនមកដល់កម្ពុជាក្រុមហ៊ុនរ៉ូយ៉ាល់ រ៉ៃវេ កម្ពុជា ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយាល់ហ្រ្គូបនឹងបើកសេវាកម្មដឹកអ្នកដំណើរទាំងពី​រខ្មែរនៅខែមិថុនា ខាងមុខ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានរថភ្លើងជជុះដែលក្រុមហ៊ុនបានទិញពីជប៉ុនគឺបាន មកដល់ខេត្តព្រះសីហនុហើយពេលនេះ​ ដូច្នេះក្តីរំពឹងថា នឹងបើកដំណើរការសេវាកម្មដឹកជ​ញ្ជូ​ននៅខែមិថុនាគឺទំនងជានឹងចាប់ផ្តើមដោយរលូន។

នៅក្នុងនាមជាពលរដ្ឋកម្ពុជាយើងសូមស្វាគមន៍ និងក៏នឹងជំរុញឲ្យពលរដ្ឋយើងគាំទ្រសេវាកម្ម ដឹកជញ្ជូនផ្លូវដែកនៅកម្ពុជាដែលមានបញ្ហាតាំងពីក្រោយផ្ទុះសង្រ្គាមស៊ីវិលមកដល់ពេលនេះ សេ​វាកម្មដឹកជញ្ជូនតាមផ្លូវដែកគឺនៅក្នុងសភាពថមថយ។

រថភ្លើងគឺជាសេវាកម្មដឹកជញ្ជូនដែលត្រូវបានគេគិតថា មានតម្លៃថោកជាងគេ ហើយមានសុវត្ថិភាពជាងគេនៅលើពិភពលោក ដូច្នេះនៅពេលដែលក្រុមហ៊ុនដំណើរការយើងខ្ញុំរំពឹងថា តម្លៃ ដឹ​កជញ្ជូននៅលើកំណត់ផ្លូវដែកដែលរាជរដ្ឋាភិបាលបានជួសជុលនៅក្រោមកម្ចីពីបរទេស ថវិ​កាជាតិ និង​ជំនូយពីប្រទេសផ្សេងៗនឹងមិនមានតម្លៃថ្លៃពេកឡើយ ។

តម្លៃគួរតែសមរម្យ តែយើងក៏មិនចង់ឲ្យក្រុមហ៊ុនលក់ថោករហូតរកចំណេញមិនឃើញនោះ ទេ ប៉ុន្តែធ្វើយ៉ាងណាក៏ដោយឲ្យវាសមស្រប ខណៈដែលពលរដ្ឋកម្ពុជាទាំងអស់ក៏មានចំណែក ពា​ក់ព័ន្ធនឹងគម្រោងនេះគ្រប់ៗគ្នាផងដែរ។

កំណត់ផ្លូវដែកពីខ្សែរដោយចេញពីភ្នំពេញទៅខេត្តព្រះសីហនុ និង ទៅប៉ោយប៉ែតព្រំដែនដៃ គឺក្រុមហ៊ុនមិនបានចំណាយលុយដើម្បីកសាងនិងជួសជុលឡើយ។ អ្វីដែលបានឃើញ គឺក្រុមហ៊ុ​នគឺត្រឹមតែទទួលសម្បទានមកធ្វើអាជីវកម្មប៉ុណ្ណោះ ដូច្នេះតម្លៃក៏គួរឲ្យសមស្រប នឹងសមត្ថភាពនិងជីវភាព ពោលគឺពលរដ្ឋក៏ធូរស្រាលនៅក្នុងការចំណាយ ហើយក្រុមហ៊ុនក៏ទទួលប្រាក់ ចំណេញដែលបានមកពីចំណាយលើប្រតិបត្តិការនិងគ្រប់គ្រងសេវាកម្មដឹកជញ្ជូននេះ។​

សម្រាប់ពលរដ្ឋក៏គួរយល់ផងដែរ តម្លៃវាពិតជាមិនអាចថោកមែនទែនបានឡើយពីព្រោះក្រុមហ៊ុនគេក៏ចំណាយលើប្រតិបត្តិការច្រើនគួរសមដែរ។ ដូច្នេះសង្ឃឹមថា តម្លៃនឹងមានលក្ខណៈសម្បទានឲ្យគ្នាទៅវិញទៅមក ពោលគឺពលរដ្ឋក៏ទទួលផលបានមធ្យោបាយដឹកជញ្ជូនដែល មានសុវត្ថិភាព ផាសុខភាពលឿនជាងមុន ហើយក្រុមហ៊ុនក៏អាចស្តារមុខមាត់និងទទួលបាន ប្រាក់ចំណេញ៕

Daily Program

Livesteam thumbnail