បើប្រើមិនទាន់អស់ទេ សូមកុំអាលទិញអាថ្មី !

នៅក្នុងខណៈពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជិតចូលមកដល់ ហាងទំនិញនានាទាំងហាងអេឡិចត្រូនិក សម្លៀកបំពាក់ ក៏ដូចជាហាងហូបចុកនានាគឺកំពុងតែសម្រុកនាំគ្នាបញ្ចុះតម្លៃដើម្បីទាក់ទាញអតិថិជន​ ប៉ុន្តែសម្រាប់យើងដែលជាអ្នកដែលមានធនធានមានកម្រិតសូម កុំជ្រើមជ្រួល​។ ​

សម្រាប់អ្នកដែលមានលុយមានកាក់មានធនធាន ការសម្រុកទិញទំនិញ និងវត្ថុប្រើប្រាស់នៅពេលនេះគឺពិតជាអំណោយផល ពីព្រោះវាចំណេញច្រើនដោយសារតែគេបញ្ចុះតម្លៃ​ដោយហាងទំនិញខ្លះជាពិសេសគឺសម្លៀកបំពាក់ ស្បែកជើង​ជាដើម គឺបញ្ចុះដល់លើសពី​៥០ ភាគរយក៏មាន។

នៅក្នុងករណីដែលវត្ថុប្រើប្រាស់ប្រចាំខ្លួនយើងវាចាស់ វាលែងប្រើបាន ឬជិតអស់តម្លៃនៃការប្រើ​ប្រាស់របស់វា យើងឆ្លៀតឱកាសពេលនេះពិតជាចំណេញច្រើនណាស់ ហើយយើងក៏អាចទទួលបានវត្ថុប្រើប្រាស់ដែលមានម៉ាក មានយីហោ ពាក់ទៅពិតជាសមរម្យដូចពាក្យគេដំណាថា ប្រើប្រាស់ទៅវាចុះចំណោមនឹងគេ ប៉ុន្តែនៅក្នុងករណីដែលរបស់ប្រើប្រាស់របស់យើងមិនទា​ន់អស់គុណភាពទេ គួរសន្សំសំចៃល្អជាង។

នៅក្នុងករណីរបស់ប្រើប្រាស់របស់យើងដែលមាននៅមានសក្តានុពលឫអាយុកាលនៃការប្រើប្រាស់ប្រសើរ​ ហើយយើងសម្រេចចិត្តចម្រុះវាចោលដោយទិញថ្មី គឺខ្ជះខ្ជាយខ្លាំងណាស់។ ស​ក​ម្មភាពបែបនេះ វាអាចនាំឲ្យយើងបំផ្លាញលុយដែលកំពុងតែពិបាករក។​

លុយនៅពេលនេះទោះបីជារដ្ឋាភិបាលបានប្រកាសថា កំណើតសេដ្ឋកិច្ចនឹងប្រសើរជាងឆ្នាំ២​០​២៣ ក៏ពិតមែន ប៉ុន្តែសម្រាប់ពលរដ្ឋខ្លះការស្វែងរកប្រាក់ចំណូលគឺអាចលំបាកលំបិន ដូចនេះ​ប្រសិនបើយើងអាចកាត់បន្ថយការចំណាយឡូយឆាយទៅលើសម្ភារ និងសម្លៀកបំពាក់ វាធ្វើ​ឲ្យប៉ោងសាច់ប្រាក់ហូរចេញពីហោប៉ៅរបស់យើង។​

ទិញសម្លៀកបំពាក់នោះគឺជារឿងមួយ តែប្រសិនបើយើងចំណាយលុយទៅលេងសំភារៈអេឡិចត្រូនិកទៀតនោះគឺរិតតែខ្ជះខ្ជាយថែមទៀត ពីព្រោះសម្ភារអស់នេះវាមិនមែនថោកៗដូចជាសម្លៀកបំបាក់ទេ ដូច្នេះប្រសិនបើរបស់ដែលមាននៅក្នុងផ្ទះវាមិនទាន់ខូច មិនទាន់អស់ម៉ោងប្រើប្រាស់ ឫអាចជួសជុលប្រើប្រាស់បានគួរតែជួសជុលសិន។​

សរុបមកវិញសូមកុំខ្ជះខ្ជាយប្រសិនបើយើងសន្សំសំចៃហើយអាចមិនចំណាយលើវត្ថុទាំងនេះយើងក៏អាចសន្សំថវិកាមួយចំណែកណាមួយទុកជាទុនសម្រាប់ដោះស្រាយបញ្ហានៅពេលដែ​លយើងត្រូវការនៅពេលអនាគតចាំបាច់ខាងមុខបាន៕

 

Daily Program

Livesteam thumbnail