បណ្តាញសង្គមមិនមែនជាឱសថស្ថានឡើយ!

ទំនោរនៃការកើនឡើងការលក់ឱសថតាមបណ្តាញសង្គមនានាកាន់តែមានការកើនឡើង ហើយកំណើន​នេះគឺមកពីយើងជាពលរដ្ឋចេះតែនាំគ្នាទៅទិញ ដូច្នេះសូមបញ្ឈប់ជាបន្ទាន់បងប្អូន។

បណ្តាញសង្គមមិនមែនជាកន្លែងលក់ឱសថឡើយមិនថាឱសថនោះមកពីណាមកពីណីឡើយ។សូមលើកកំពស់ការប្រុងប្រយ័ត្ន ហើយបញ្ឈប់ជាបន្ទាន់ បើមិនដូច្នេះទេសុខភាពបងប្អូនមិនដឹងជាទៅយ៉ាងណាទេនៅពេលខាងមុខ។

ប្រសិនបើឱសថ ឬថ្នាំដែលគេប្រកាសលក់បែបនេះនៅលើបណ្តាញសង្គមមានគុណភាពល្អប្រាកដមែន នោះពិភពលោកមិនមែនកំណត់ឲ្យមានមុខជំនាញវេជ្ជសាស្រ្ត ហើយតម្រូវឲ្យមុខជំនាញនេះរៀនយូរជាងគេនោះទេ។​

នៅពេលដែលបងប្អូនមានជំងឺសូមទៅពិគ្រោះយោបល់និងធ្វើរោគវិនិច្ឆ័យអោយបានច្បាស់លាស់ជាមួយ នឹងវេជ្ជបណ្ឌិតជំនាញ ប្រសិនបើបងប្អូនចេញតែព្រាវខ្លួនឯងហើយយកខ្លួនទៅធ្វើជាវត្ថុពិសោធន៍ជាមួយ នឹងផលិតផលឱសថដែលគេប្រកាសលក់តែផ្តេសផ្តាសដូចជាសព្វថ្ងៃនេះនៅពេលខាងមុខ សុខភាពបងប្អូននឹងប្រឈមមុខនឹងហានិភ័យជាច្រើន។

សូមកុំភ្លេចណាបងប្អូនការប្រើប្រាស់ឱសថដោយមិនមានការត្រួតពិនិត្យនិងចេញវេជ្ជបញ្ជា ពីវេជ្ជបណ្ឌិតអាចមានគ្រោះថ្នាក់ បំផុត។

នៅមុនពេលដែលប្រើប្រាស់ក្រុមវេជ្ជបណ្ឌិតគឺបានធ្វើរោគវិនិច្ឆ័យតាមការពិនិត្យពិចារណាអំពីប្រវត្តិវេជ្ជសាស្ត្រ អាឡែរហ្សី និងថ្នាំបច្ចុប្បន្នរបស់អ្នកជំងឺ មុនពេលចេញវេជ្ជបញ្ជាអ្វីមួយ។ ការប្រើឱសថផ្តេសផ្តាសដោ​យខ្លួនឯងដោយគ្មានការត្រួតពិនិត្យនេះអាចនាំឱ្យមានប្រតិកម្មមិនល្អ កម្រិតថ្នាំមិនត្រឹមត្រូវ ឬអន្តរកម្មគ្រោះថ្នាក់។

ពេលខ្លះការ​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​ខ្លួន​ឯង​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​ព្យាបាល​ជំងឺ​មិន​ត្រឹមត្រូវ ដែល​អាច​ធ្វើ​ឱ្យ​សុខភាព​របស់​អ្នក​កាន់តែ​អាក្រក់ ឬ​បិទបាំង​បញ្ហា​ធ្ងន់ធ្ងរ​ជាង​មុន។

ម្យ៉ាងវិញទៀតឱសថមួយចំនួន ជាពិសេសពពួកឱសថអង់ទីប៊ីយោទិច ឬថ្នាំបំបាត់ការឈឺចាប់ អាចនាំឱ្យមានការពឹងផ្អែក ឬកាត់បន្ថយប្រសិទ្ធភាព ប្រសិនបើប្រើមិនត្រឹមត្រូវ។ នេះរួមចំណែកដល់ភាពធន់នឹងថ្នាំ ឬបញ្ហាសុខភាពរយៈពេលវែងផ្សេងទៀត។

ឱសថគ្មានវេជ្ជបញ្ជាសម្រាប់ជំងឺតូចតាច ឧទាហរណ៍ដូចជា ឈឺក្បាល ឬផ្តាសាយស្រាល អាចមានសុវត្ថិភាពក្នុងការប្រើប្រាស់ដោយគ្មានការពិគ្រោះជាមួយវេជ្ជបណ្ឌិត ផ្តល់ឱ្យអ្នកធ្វើតាមការណែនាំជាកញ្ចប់ តែ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្វីដែលលើសពីបញ្ហាតូចតាច យកល្អគួរធ្វើ ការពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធានាបាននូវការព្យាបាលប្រកបដោយសុវត្ថិភាព និងសមស្រប។ សូមបុ្រងប្រយ័ត្ន ឱសថជា អាវុធមុខពីរ ដោយវាអាចជួយសង្រ្គោះជីវិតមនុស្សតែវាក៏ជាឃាតករលាក់មុខដែលអាចសម្លាប់មនុស្ស ដោយគ្មានស្រមោលដែរ៕

Daily Program

Livesteam thumbnail