បង្កើន​ចរន្ត​សេដ្ឋកិច្ចក្នុងស្រុកកុំដើរលេង​ប្រទេសគេ!

នៅពេលនេះកម្មវិធីផ្សព្វផ្សាយទាក់ទាញដំណើរកំសាន្តទេសចរណ៍ក្រៅស្រុកកំពុងតែត្រូវបានគេឃោសនា ឡើងផុលផុសមែនទែន ប៉ុន្តែប្រសិនបើអាចយើងខ្ញុំគិតថាគួរតែនាំគ្នាដើរលេងនៅក្នុងស្រុកយើងវិញជួយ សេដ្ឋកិច្ចអ្នកស្រុកយើង ។

កម្មវិធីដើរលេងនៅស្រុកគេដែលកំពុងតែឃោសនាគឺមិនខុសពីសព្វមួយដងទេ គឺមានវៀតណាម មានថៃ មានម៉ាឡេស៊ី សិង្ហបុរី ចិន ហុងកុង តៃវាន់ជាដើម ក្រៅពីនេះក៏មានអ្នកខ្លះមានទៅដល់ទៅអឺរ៉ុប ទៅកូរ៉េខាងត្បូង ឬជប៉ុនជាដើម ។​

ការចំណាយដើរលេងនៅក្រៅសុ្រកនេះមិនមែនមានន័យថា មិនមានប្រយោជន៍នោះទេ គឺយើងអាចទទួល បានបទពិសោធន៍ថ្មី ប្លែកភ្នែក ចម្លែកអារម្មណ៍ ហើយក៏រំភើបនិងស្រស់ស្រាយ បានឃើញនិងស្វែងយល់អំពីស្រុកគេដែរ ។

ហើយចំណែកការចំណាយពេលដើរនៅក្នុងស្រុកវិញមិនមែនមានន័យថា នៅស្រុកយើងវាមានតម្លៃសេវាកម្មថោកជាងគេពេកនោះ។ តាមពិតទៅសេវាកម្មនៅក្នុងស្រុកយើងខ្លះគឺមានតម្លៃថ្លៃ ហើយគុណភាព​ នៃសេវាកម្មនិងតម្លៃក៏ថ្លៃគួរសមប្រហាក់ប្រហែលនឹងគេដែរ ប៉ុន្តែអ្វីដែលចំណេញនោះគឺលុយដែលយើងចំណា​យទៅនេះ គឺវាវិលវល់ដល់ពលរដ្ឋខ្មែរយើង ។

ទៅលេងស្រុកគេតាំងពីថ្លៃដឹកជញ្ជូន ស្នាក់នៅ ហូបចុក ហើយសូម្បីតែទិញកាហ្វេផឹក ញាំនេះញំានោះនៅតាមផ្លូវក៏បានលុយទៅគេទៅពលរដ្ឋគេដែរ ដូច្នេះស្តាយ។ នៅក្នុងករណីយើងចាយលុយទាំងនេះដើរលេង នៅក្នុងស្រុកយើង លុយទាំងនេះគឺវិលចុះវិលឡើងតែនៅក្នុងស្រុកយើង ហើយវានឹងអាចវិលមករក យើងវិញក៏មានដែរ ដូច្នេះសូមរិះគិតនឹងថ្លឹងថ្លែងចំណុចនេះ ។

ឧទាហរណ៍យើងចាយ៣០០ ដុល្លារដើរលេងនៅស្រុកគេ គឺសឹងតែគ្រប់កាក់គ្រប់សេនដែលយើងចំណាយ នេះហូរចូលទៅស្រុកគេទាំងអស់ ពោលគឺយើងបានតែចំណាយមួយមុខគត់ ប៉ុន្តែបើយើងយកលុយនេះមកចាយនៅក្នុងសុ្រក គឺការចំណាចនេះនឹង យកទៅបង្កើតចំណូលចូលពលរដ្ឋ ។

មួយកាក់មួយសែនដែលយើងចាយ ចាប់តាំងតាំងពីវិភាគទានពេលយើងចូលបន្ទប់ទឹក ៥០០  ឬ១០០០រៀល តាមសន្ធា នេះ ក៏ចូលទៅក្នុងដៃពលរដ្ឋយើងវិញ ។ ហើយនៅពេលដែលបងប្អូនប្រជាពលរដ្ឋយើង គាត់ទទួលបានគាត់យកទៅណា គឺគាត់មិនយកលុយទាំងនេះទៅដោះដូរយកសេវាកម្មនេះសេវាកម្មនោះ វិលចុះវិលឡើងវានឹងមកដល់ខ្លួនយើងវិញជាមិនខាន ។

ចំណុចចំណេញនិងការខាតបង់នៃការដើរលេងនោះគឺវានៅតែត្រឹមបញ្ហានេះឯង ដូច្នេះហើយសូម ពិចារ​ណា ។ ការសម្រេចចិត្តមិនមែនស្រេចនៅលើយើងខ្ញុំទេ គឺនៅលើអ្នកទាំងអស់គ្នា។ លុយក៏ជារបស់អ្នកទាំងអស់គ្នា ប៉ុន្តែអ្វីដែលយើងខ្ញុំចង់ចែករំលែកគឺមានតែប៉ុណ្ណឹង នៅក្នុងគោលបំណងផ្តល់ជម្រើស និង រំលឹក ពញាក់អារម្មណ៍ពលរដ្ឋយើង៕

Daily Program

Livesteam thumbnail