បងប្អូនមានមាន់មានទាងាប់ កុំស្តាយ ប្រយ័ត្នកើតគ្រុនផ្តាសសាយបក្សី​!​

ជំងឺគ្រុនផ្តាសសាយបក្សី H5N1 បានរកឃើញនៅកម្ពុជាជាបន្តបន្ទាប់ ហើយចុងក្រោយនេះគឺគេបានរកឃើញលើស្រ្តីវ័យ៤១ ឆ្នាំម្នាក់ ដែលមានទីលំនៅនៅភូមិត ល្បើក ឃុំដូនកែង ស្រុវពួក ខេត្តសៀមរាប។

សូមប្រុងប្រយ័ត្ន ពីព្រោះថា តាមការសាកសួរ នៅផ្ទះអ្នកជំងឺនិងនៅផ្ទះអ្នកជិតខាងមានករណីមាន់ទាឈឺងាប់ ហើយអ្នកជំងឺបានកាន់និងប៉ះមាន់ឈឺនិងងាប់ រួចយកទីធ្វើម្ហូបទទួលទាន​ ៥ថ្ងៃមុនពេលដែល អ្នកជំងឺចាប់ផ្តើមឈឺ។​

តាមការប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន ពីព្រោះជំងឺគ្រុនផ្តាសសាយបក្សីនេះ នៅតែបន្តគំរាមកំហែងដល់សុខភាពពលរដ្ឋនៅឡើយទេ។

ក្រសួងបានប្រកាសថា នៅក្នុងករណីនរណាមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឫពិបាកដកដង្ហើម និង​មានប្រវត្តិធ្លាប់ប៉ះពាល់ជាមួយមាន់ទាឈឺ ឫងាប់អំឡុង១៤ថ្ងៃមុនចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅកន្លែងមនុស្សច្រើន និង ត្រូវស្វែងរកការពិគ្រោះយោបល់និងពិនិត្យព្យាបាលនៅមន្ទីរពេទ្យ។

សូមកុំលេងសើចហើយសោកស្តាយ ដូចសម័យមុនណាបងប្អូន ពីព្រោះមេរោគបច្ចុប្បន្នសាហាវណាស់។ ពីសម័យមុននៅតាមជនបទ នៅពេលដែលមានមាន់ឫទាងាប់ អ្នកភូមិទម្លាប់យកមកកែច្នៃហូប ហើយមានខ្លះដល់ទុកធ្វើផ្អកឫប្រឡាក់ទុកថែមទៀត ហើយអះអាងថា នេះគឺជាមាន់ដង្កោរ ឫ ការងារប្រចាំរដូវកាលជាដើម។​

សម័យនេះបងប្អូន វាអាចមិនមែនករណីមាន់ដង្កោដូចសម័យមុនទៀតទេ មេរោគវាសាហាវ វាឆ្លងមកមនុស្ស ហើយវាអាចសម្លាប់យើងបាន។

សូមកុំធ្វេសប្រហែស នៅពេលដែលឃើញមាន់ ទាឫ បក្សីឈឺឫងាប់ សូមកុំប៉ះពាល់ដោយផ្ទាល់នឹងដៃ ។ នៅក្នុងករណីដែលយើងមិនដឹងប្រភព នៅពេលប្រើប្រាស់មាន់ឫទាធ្វើម្ហូបធ្វើម្ហូប គួរតែពាក់ស្រោមដៃ និង ម៉ាស ឫយកក្រមាចងបិតច្រមុះ មុនពេលចាប់កាន់វាធ្វើម្ហូប។ ក្រៅពីនោះគួរចាំបាច់ត្រូវស្រុះវាក្នុងទឹកពុះឲ្យបានសព្វល្អ។

បន្ទាប់ពីនោះមក គឺសូមប្រកាន់ខ្ជាប់នូវវិធានអនាម័យដោយលាងសំអាតដៃនឹងសាប៊ូ នៅក្រោយពេលដែលប៉ះប្រភពដែលអាចចម្លងមេរោគបានសូម្បីតែរោម របស់វា ហើយក៏គួរតែទទួលទានស៊ុតដែលចំអិន ឆ្អិនល្អ។​

កុំលេងសើចណានៅក្នុងឆ្នាំនេះករណីគ្រុនផ្តាស់សាយបក្សីត្រូវបានក្រសួងសុខាភិបាលរកឃើញជាបន្តបន្តាប់ ហើយនៅក្នុងលក្ខខណ្ឌអាកាសធាតុក្តៅហើយភ្លៀងដូចពេលបច្ចុប្បន្នេះទៀតសោតអាការៈនេះគឺកាន់តែត្រូវតែ ប្រុងប្រយ័ត្នបន្ថែមទៀត។  សូមលើកកំពស់និងការពារខ្លូនយើងនិងក្រុមគ្រួសារ៕   

Daily Program

Livesteam thumbnail