បងប្អូនកសិករគួរតែប្រញាប់ភ្ជួររួសដាស់ដីដើមរដូវឲ្យហើយរដូវវស្សាឆ្នាំនេះដល់លឿន
បងប្អូនប្រជាកសិករជាការពិតនៅឆ្នាំនេះបងប្អូនអាចជួបការលំបាកខ្លះរឿងការកើនឡើងនូវ តម្លៃប្រេងម៉ាស៊ូត ដែលជាប្រភពប្រេងឥន្ធនៈដ៏ចំបងសម្រាប់បម្រើការភ្ជួររួស់ដីស្រែ ខណៈដែល កសិករយើងសឹងតែ១០០ភាគរយទៅហើយដែលលែងប្រើសត្វពាហនៈដូចពីមុន ប៉ុន្តែ ទោះជាយ៉ាងណា ដោយសារតែរដូវវស្សាមកលឿន គួរតែប្រញប់ភ្ជួររាស់ដាស់ដីឲ្យហើយ ហើយត្រូវលៃលករកពូជណាដែលត្រឹមត្រូវតាមអាកាសធាតុ ។
តាមការជូនដំណឹងពីក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា រដូវវង្សានៅក្នុងឆ្នាំ២០២៦នេះលឿនជាងរាល់ឆ្នាំ ដោយភ្លៀងអាចនឹងបង្អុរចុះមកនៅក្នុងសប្តាហ៍ទី១នៃខែឧសភាពោលគឺលឿនជាងឆ្នាំ២០២៥ទៅទៀត ។
កម្រិតសីតុណ្ហភាពគឺនៅក្នុងចន្លោះពី ២៥ទៅ៣៦អង្សាសេរដូចកាលពីឆ្នាំ២០២៥ដែរ ប៉ុន្តែបរិមាណទឹកភ្លៀងនៅរង្វង់ខែឧសភា និង មិថុនា អាចមានច្រើនជាងមធ្យមភាគច្រើនឆ្នាំហើយបរិមាណទឹកភ្លៀងក៏ច្រើនដែរ ប៉ុន្តែគប្បីប្រុងប្រយ័ត្នលើរឿងបាតុភូតផ្គរន្ទះ និង ខ្យល់កន្រ្តាក់។
ប្រភពដដែលបានបន្តទៀតថា សម្រាប់ខែកក្កដា ដល់ខែសីហា បរិមាណទឹកភ្លៀងក៏នៅមាន ប៉ុន្តែនៅខែសីហាអាចមានកូនរដូវប្រាំងមួយដោយមិនច្រើនទេ ពោលគឺរង្វង់ពីសប្តាហ៍ទៅ២ ទៅ ពាក់កណ្តាលសប្តាហ៍ទៅ៣ នៃខែសីហា ប៉ុណ្ណោះ ។
បើដូចជាការព្យាករណ៍របស់ក្រសួងធនធានទឹកនឹងឧតុនិយម វាគឺជាអាកាសធាតុដ៏ប្រសើរសម្រាប់វិស័យកសិកម្មជាពិសេសគឺបញ្ហាធ្វើស្រែចំការ ប៉ុន្តែទោះជាយ៉ាងណា គួរមានការត្រៀមខ្លួនខ្លះពីព្រោះកន្លងទៅថ្មីៗនេះ អ្នកឧតុនិយមនិងអាកាសធាតុចិន ហើយនិងការព្យាករណ៍កម្រិតតំបន់ខ្លះសំដែងការព្រួយបារម្ភរឿងឥទ្ធិពលដែលអាកាសធាតុ អែលនីណូ ដែលអាចឲ្យតំបន់មានបញ្ហាគ្រោះរាំងស្ងួតនៅពេលខាងមុខ ។
សរុបមក ទោះបីជាបងប្អូនប្រជាកសិករត្រូវប្រឈមមុខនឹងការកើនឡើងតម្លៃប្រេងម៉ាស៊ូត ដែលជាផលប៉ះពាល់ដល់ចំណាយក្នុងការផលិតកសិកម្មក៏ដោយ ប៉ុន្តែការមកដល់រដូវវស្សាលឿននៅឆ្នាំ២០២៦នេះ ត្រូវបានចាត់ទុកថាជាឱកាសល្អមួយសម្រាប់ការចាប់ផ្តើមការងារភ្ជួររាស់ និងដាំដុះឲ្យទាន់ពេលវេលា។ ការព្យាករណ៍អាកាសធាតុបង្ហាញថា បរិមាណទឹកភ្លៀងអាចមានច្រើនល្អប្រសើរ ជាពិសេសនៅដំណាក់កាលដើមរដូវ ដែលអាចជួយគាំទ្រដល់ការលូតលាស់រុក្ខជាតិបានល្អ។ ម្យ៉ាងវិញទៀតបងប្អូនកសិករគួរតែមានការប្រុងប្រយ័ត្ន និងរៀបចំផែនការកសិកម្មឲ្យបានសមស្រប ដូចជាជ្រើសរើសពូជស្រូវឬដំណាំដែលសមរម្យតាមលក្ខខណ្ឌអាកាសធាតុ និងគ្រប់គ្រងទឹកឲ្យមានប្រសិទ្ធភាព។ ជាពិសេស គួរត្រូវតាមដានព័ត៌មានព្យាករណ៍អាកាសធាតុជាប្រចាំ ដើម្បីឆ្លើយតបនឹងហានិភ័យអាចកើតមាន ដូចជាផ្គរន្ទះ ខ្យល់កន្ត្រាក់ ឬស្ថានភាពរាំងស្ងួតបណ្តាលពីឥទ្ធិពលអែលនីណូ។