នៅពេលយើងត្រូវការលុយ ហើយគេតេហៅយកលុយ តើអារម្មណ៍យើងយ៉ាងណា?
ប្រសិនបើគ្មានវិធានការតឹងរឹងប្រឆាំងក្រុមដើរតេតាមទូរស័ព្ទ និងបណ្តាញសង្គមអន្ទងពលរដ្ឋរឿងកម្ចីអនឡាញទេ បញ្ហានឹងកើតមានដដែលជាដដែល ទោះបីជាស្ថាប័នធនាគារជាតិនិងអ្នកដែលពាក់ព័ន្ធជូនដំណឹងនឹងណែនាំយ៉ាងណាក៏ដោយ ។
ជាទូទៅពលរដ្ឋអាចដឹងអាចជ្រួតជ្រាបរឿងនេះច្រើនដែរហើយ ប៉ុន្តែនៅពេលដែលយើងជួបការលំបាកដូចជាប្រជាពលរដ្ឋបានយើងដឹងថា តើអារម្មណ៍នៅពេលអត់លុយវាយ៉ាងណា ?
លុយសំខាន់ណាស់ពេលខ្លះទោះជាដឹងទោះជាយល់ ប៉ុន្តែនៅសុខៗស្រាប់តែមានគេទំនាក់ទំនាក់ទំនងយកលុយស្រួលៗទោះបីជាអ្នកខ្លះដឹងក៏ចង់បានដែរដើម្បីយកមកដោះទាល់មួយគ្រាៗ ពេលដែលលំបាកខ្លាំងចាំរឿងពេលក្រោយចាំដោះស្រាយបន្តទៀត ។
នេះគឺជាអ្វីដែលកំពុងតែកើតមាននៅក្នុងសង្គមយើង។ រឿងនេះមិនមែនជារឿងថ្មីទេ ដូច្នេះចង់អ្នកជំនាញស្រែកពន្យល់យ៉ាងណក៏នៅតែមានអ្នកដែលជ្រុលខ្លួន។
ដើម្បីដោះស្រាយបញ្ហានេះយើងខ្ញុំគិតថា ស្ថាប័នហិរញ្ញវត្ថុនានាគួរតែធ្វើការដោយរស់រាយ ហើយព្យាយាមជួយពលរដ្ឋអោយអស់លទ្ធភាព។ សូមកុំដាក់សំពាធកូនបំណុលនៅពេលដែលពួកគេមានបញ្ហា ជាមួយនឹងដំណោះស្រាយដែលមានភាពវិជ្ជមានដល់ពួកគេ ។
សូមកុំបង្កើនលក្ខខណ្ឌ និងបែបបទ ក៏ដូចជាការដាក់បន្ទុកចំណាយច្រើនពេកសម្រាប់ពលរដ្ឋដែលកំពុងតែមានវិបត្តិ ។ សូមព្យាយាមពិភាក្សា ផ្តល់មធ្យោបាយ ក៏ដូចជាគំនិត ឬមូលដ្ឋាន សម្រាលបន្ទុក និង បង្កើនចំណូលដើម្បីធ្វើយ៉ាងណាឲ្យពួកគេមានធនធានដើម្បីបន្តដំណើរការកម្មវិធីឥណទានស្របច្បាប់របស់ពួកគេឡើងវិញ។
នៅពេលដែលកំពុងតែអត់លុយទោះដឹងថា ខាងមុខវាគ្រោះថ្នាក់ ហើយជាអន្ទាក់ក៏ដោយក៏មនុស្សដែលទាល់ខ្លាំងគឺត្រូវតែសាកល្បងដូច្នេះហើយទើបបានជាក្រុមកម្ចីអនឡាញក្រៅច្បាប់នៅតែបន្តសកម្មភាពរបស់ពួកគេដ៏គឃ្លើន ។
មួយថ្ងៃៗការងារពួកគេអត់មានធ្វើអ្វីទេ គឺក្រៅពីអង្គុយរើសលេខតេដើរឲ្យលុយគេខ្ចី ហើយនៅពេលដែលពូកគេប៉ះអ្នកដែលត្រូវការពិតប្រាកដក៏ចាប់ផ្តើមអន្ទងដោយហេតុនិងផលទាក់ទាញជាច្រើនរហូតដល់ ពលរដ្ឋរងគ្រោះស្លុងអារម្មណ៍ធ្លាក់នៅក្នុងអន្លងនៃអន្ទាក់បំណុលកាន់តែធ្ងន់ធ្ងរ។
នៅពេលនេះអ្នកដែលត្រូវការលុយខ្លាំងតែពេលណាអ្នកណាអោយអ្នកនោះអ្នកមានបុណ្យហើយ ទោះបីជាអ្នកនោះប៉ុនប៉ងដាក់បាបតបស្នងក៏ដោយ។ ពេលខ្លះមិនមែនពលរដ្ឋមិនដឹងទេ តែវាមិនឈ្នះទាល់ចឹងទៅជាស្អីក៏ទៅៗ។ ដូច្នេះសង្ឃឹមថា អ្នកដែលពាក់ព័ន្ធប្រញាប់ដោះស្រាយបញ្ហានេះឲ្យបានលឿន និងកាន់តែមានប្រសិទ្ធភាព៕