នាយករដ្ឋមន្រ្តីចេះក្លែងកាយ! មន្រ្តីសូមប្រុងប្រយ័ត្ន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហើបហើយដូច្នេះមន្រ្តីៗក្រោមឱវាទសូមត្រៀមនិងប្រឹងប្រែងធ្វើការបម្រើរាស្រ្ត។

ថ្លែងនៅពេលអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សម្តេចធិបតីបានបង្ហើបរួចហើយថា កាលពីរាត្រីថ្ងៃទី១៧ ខែកក្កដា សម្តេចបានក្លែងខ្លួនជាពលរដ្ឋធម្មតាចុះទៅក្តាបសភាពការណ៍ពិតអំពីវិស័យទេសចរណ៍នៅខេត្តសៀមរាបនៅម្តុំផាប់ស្ទ្រីត ដែលជាទីប្រជុំភ្ញៀវទេសចរនៅខេត្តសៀមរាប។​

នៅក្នុងឱកាសនោះ សម្តេចធិបតី ក៏បានបញ្ជាក់ប្រាប់សាធារណៈជននិងមន្រ្តីរបស់សម្តេចថា សម្តេចនឹងបន្តក្លែងខ្លួនជាពលរដ្ឋ​ហើយក៏នឹងចុះទៅពិនិត្យរាល់គម្រោងនិងការអនុវត្តការងារអតិភាពនានាដែលរាជរដ្ឋាភិបាលដាក់ចេញជាបន្តបន្ទាប់ទៀត ជាពិសេសគឺនៅក្នុងឆ្នាំទី២នៃអណត្តិដឹកនាំដំបូងរបស់សម្តេច។

សម្តេចធិបតីបានបញ្ជាក់ថា នៅឆ្នាំដំបូងសម្តេចមិនសូវចុះមូលដ្ឋានទេ ដោយត្រូវចំណាយពេលពាក់អាវធំនិងក្រវាត់ករធ្វើការកម្រិតជាតិនិងអន្តរជាតិច្រើន ពោលគឺត្រូវដាក់ចេញនូវគោលនយោបាយជាតិជាច្រើន ប៉ុន្តែនៅឆ្នាំទី២តទៅសម្តេចនឹងចំណាយពេលនៅមូលដ្ឋានឲ្យបានច្រើនដើម្បីក្តាប់សភាពការណ៍ពិតប្រាកដ ហើយក៏ដើម្បីស្និតនិងប្រជាជន។

សម្តេចធិបតីបានបន្តទៀតថា សម្តេចនឹងចុះទៅដោយមិនមានប្រាប់មុនទេ ហើយបើប្រាប់ក៏យ៉ាងយូរត្រឹម១០នាទីមុនចេញដំណើរប៉ុណ្ណោះ។

សម្តេចធិបតីបានឲ្យដឹងថា សម្តេចនឹងចុះពិនិត្យរាល់គម្រោងអទិភាពដែលបានដាក់ចេញហើយចុះពិនិត្យលទ្ធផលជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់សមិទ្ធផលនិងលទ្ធផលការងារនឹងរបាយការណ៍ដែលមន្រ្តីបានដាក់ជូនសម្តេច​។​

សម្តេចធិបតីក៏បានបង្ហើបនូវនិតិវិធីដែលសម្តេចតែងតែធ្វើការសម្រេចចិត្តមួយចំនួន តែមិនទាន់ធ្វើការព្រមានណាមួយដល់មន្រ្តីក្រោមឱវាទរបស់សម្តេចនៅឡើយទេ។

សារដែលសម្តេចធិបតីបានបង្ហើបនៅព្រឹកថ្ងៃទី១៨ ខែកក្កដា នេះអាចជាសារបង្ហើបហើយក៏ជាសារព្រមានដែរ ពីព្រោះកន្លងមក សម្តេចធ្លាប់បញ្ចេញសារនេះ ម្តងម្កាលដែរ ប៉ុន្តែឃើញអនុវត្តជាក់ស្តែងខ្លាំងដូចជាករណីយុទ្ធនាការបោសសំអាតគ្រឿងញៀងចេញពីជួរកងកម្លាំងប្រដាប់អាវុធ និង​ មន្រ្តីរាជការស៊ីវិលជាដើម​ដូច្នេះមន្រ្តីៗសូមត្រៀមខ្លួនឲ្យបានជានិច្ច  ហើយខិតខំធ្វើការតាមជំនាញដើម្បីបម្រើផលប្រយោជន៍រាស្រ្តនិងសាធារណៈនានា។​

Daily Program

Livesteam thumbnail