ទំនួញឪពុកម្តាយ ឱ្យកូនៗអាសូរលះបង់របស់ឪពុកម្តាយ

មកដល់ពេលនេះក៏មានកូនៗមិនតិចដែរដែលមិនបានមើលឃើញពីទំនូញរបស់ឪពុកម្តាយដែលបានខិតខំរកស៊ី ឬធ្វើការត្រុកៗដើម្បីដោះដួរយកប្រាក់បៀវត្សរ៍ និងខំស៊ីអត់ស៊ីឃ្លានដើម្បីតែការផ្គត់ផ្គង់គ្រួសារនិងបុត្រធិតារបស់ខ្លួន។

មកដល់ពេលនេះដើម្បីឲ្យកូនចូលចំណោមគេចុះ មានកម្លាំងចិត្តទៅរៀន មានកិត្តិយសស្មើមុ​ខនឹងស្មើមាត់ជាមួយនឹងអ្នកដទៃមានឪពុកម្តាយជាច្រើនដែលខ្លួនជាកម្មករ ឬក៏ជាអ្នករស៊ី ឬ ក៏​ជាមន្រ្តីរាជការដែលមានប្រាក់បៀវត្សរ៍តិចតួច​បានខិតខំគ្រប់វិធីនៅក្នុងការសន្សំសំចៃ ​និងរកមុខរបរបន្ថែមគ្មានពេលឈប់សម្រាកដើម្បីដោះដូរនឹងប្រាក់កម្រៃដើម្បីកូន ។

ជាទូទៅនៅក្នុងនាមជាឪពុកម្តាយបញ្ហាចំបងរបស់ពូកគេគឺត្រូវធានាអាហារបីពេលឲ្យកូនឲ្យឆ្អែ​តឆ្អន់ និងឆ្ងាញ់ពិសារដែលពេលខ្លះខ្លូនឯងឃ្លាន ខ្លួនឯងចង់​ប៉ុន្តែសុខចិត្តខាំមាត់សង្កត់ចិត្ត ទុក​ឲ្យកូនៗ​បានឆ្អែត នៅក្នុងបំណងប្រាថ្នាតែមួយទេ គឺឃើញកូនមានសុខភាពល្អ រៀនពូកែ មាន​អនាគតភ្លឺស្វាងប្រសើរជាងពួកគាត់ ។​

អាសូរពូកគាត់ផង លុយ ឥឡូវពិតជាពិបាករកណាស់​ហើយរបរក៏កាន់តែចង្អៀត ដូច្នេះសូមកូនៗកុំអោយឪពុកម្តាយអស់សង្ឃឹម។ ដើម្បីបានលុយយកមកដោះស្រាយអាហារបីពេ​ល ហើយនិងលុយទៅរៀនប្រចាំថ្ងៃដល់កូនៗ ទោះបីជាតិចក្តីច្រើនក្តៅ ឬមិនមានសូមខំប្រឹងរៀនសូត្រ។

រស់នៅក្នុងនាមជាអ្នកក្រមានតែការអប់រំមួយទេដែលជាទុនដែលនាំឲ្យកូនៗអាចមានអនាគតល្អភ្លឺស្វាងដោយស្របច្បាប់ ។​ កូនៗកុំលង់ កុំបាក់ទឹកចិត្តពេលឃើញគេខ្ពស់ជាងខ្លួនយើង។ ជាការពិតសង្គមជីវភាពមនុស្សម្នាក់ៗមិនដូចគ្នាទេ ប៉ុន្តែប្រសិនបើយើងកើតមានជាអ្នកនៅក្នុងគ្រួសារដែលក្រីក្រ​រខ្សត់ គឺខំ ។ ទោះក្រ ទោះហត់ ទោះគ្មានអ្វីហ៊ឺហារ ឲ្យតែកូនមានវិជ្ជា មានចំ​ណេះ មានអំពើល្អ និងគុណធម៌ អនាគតនឹងភ្លឺស្វាង ហើយនៅពេលនោះ កូនៗសូមមើលឃើ​ញនឹងទទួលស្គាល់នូវការលះបង់គ្រប់យ៉ាងរបស់ឪពុកម្តាយផង ។

សូមកុំលង់នឹងការអូសទាញសូមកុំចាញ់កល់នឹងអន្ទាក់នៃការសប្បាយភ្លេចទុក ភ្លេចកំណើត ភ្លេចការខិតខំប្រឹងប្រែង ភ្លេចការលះបង់របស់អ្នកមានគុណណាកូនៗ។ សព្វថ្ងៃនេះអ្នកដែលចាំ​តែកេងចំណេញ ចង់ជិះជាន់យើងគឺចាំតែចាក់យើងទេ នៅពេលណាដែលយើងចាញ់កល្បគេ អន្ទាក់នៃភាពគ្មានចំណេះនឹងឲ្យកូនៗលង់នៅក្នុងទង្វើរអបាយមុខកែមិនឡើងឡើយ ហើ​យអនាគតនឹងចប់ ។

សរុបមកវិញ សូមកូនៗមើលឃើញពីទុក្ខលំបាកនិងការលះបង់របស់ឪពុកម្តាយចំពោះយើងទាំងអស់គ្នា ។​សូមផ្តាំផ្ញើប្អុនៗ សូមកុំអោយញើសនិងឈាមដែលឪពុកម្តាយស្រក់រាល់ថ្ងៃនេះដោយគ្មានប្រយោជន៍។ សូមកាន់សៀវភៅកាន់ប៊ិចប្រយុទ្ធនៅលើវិថីនៃសមរភូមិចំណេះ បំណិនជីវិត និង បទពិសោធដើម្បីជោគជ័យខ្លួនឯង៕

Daily Program

Livesteam thumbnail