ទោះជាការងារឋានៈធំប៉ុណ្ណាក៏សូមកុំមើលស្រាលការងារអ្នកដទៃ

ទោះបីជាអ្នកមានឋានៈបុណ្យសក្តិ និងមុខងារតួនាទីធំប៉ុណ្ណាក៏ដោយសូមកុំមើលស្រាលនិងមើលងាយអ្នកដទៃ​ ពីព្រោះគ្រប់គ្នាសុទ្ធតែមានការទទួលខុសត្រូវរៀងៗខ្លួន ហើយសុទ្ធតែសំខាន់គ្រប់គ្នានៅក្នុងសង្គមទាំងមូល ។​

នៅពេលនេះនៅក្នុងសង្គមយើងការបែងចែកវណ្ណៈហាក់កំពុងតែសាបព្រោះ ហើយកញ្ចក់នៃការបែកចែកនិងគម្លាតនៃសង្គមជីវភាពកាន់តែមើលឃើញច្បាស់ឡើងៗតាមរយៈបណ្តាញ​សង្គម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សូមកុំភ្លេចមុខងារនិងការទទួលខុសត្រូវ ។

នៅក្នុងសង្គមមិនអាចចេះតែមានអ្នកធំ ហើយគ្មានអ្នកតូច ឫសុទ្ធតែអ្នកមាន ហើយគ្មានអ្នកក្រីក្របានឡើង ។ នៅក្នុងសង្គមមនុស្ស គ្រប់គ្នាគឺជាមនុស្សដូចគ្នា ហើយកំពុងតែរស់នៅលើភព ផែនដីដូចគ្នា ដូច្នេះសូមកុំមើលស្រាលអ្នកដទៃ។​

ទោះជាអ្នកនោះជាអ្នកបោសសំអាត អ្នកអនាម័យ អ្នករើសសំរាម ជាកម្មករ ប៉ុន្តែពួកគេសុទ្ធតែមានតួនាទីសំខាន់ និងមានតម្លៃនៅក្នុងសង្គម ។

នៅក្នុងសង្គមមួយគឺត្រូវការគ្រប់កោសិការទាំងអស់ ហើយសង្គមួយដែលគ្មាអ្នកសម្អាតឫអ្នករក្សាអនាម័យវាគឺជាបញ្ហាទៅវិញទេ។

ជាក់ស្តែងគ្រាន់តែអ្នកអនាម័យមួយទៀត គាត់មានតួនាទីសំខាន់ណាស់ ។ សង្គមមួយមិនអាចអត់មានអ្នកអនាម័យបានទេ។ សង្គមគ្មានអ្នកសំអាតអនាម័យ សង្គមនោះនឹងមានបញ្ហាប្រឈមមុខលើផលប៉ះពាល់បរិស្ថាន។​

អ្នកសំអាតគឺជាអ្នកដែលគាំទ្រនិងទទួលខុសត្រូរក្សាបរិយាកាសស្អាត និងប្រកបដោយវិជ្ជាជីវៈ ដែលអាចជំរុញសីលធម៌ និងផលិតភាពរបស់បុគ្គលិក ។ គ្មានពូកគាត់នៅក្នងង្គម សុខមាលភាបសង្គម សណ្តាប់ធ្នាប់ រាប់ទាំងបញ្ហាតានតឹងដោយក្លិន ដោយសោភ័ណភាពគឺនឹងប្រឈមមុខនឹងបញ្ហាទាំងអស់ ។

 

សរុបមកវិញ គ្រប់គ្នានៅក្នុងសង្គមគឺសុទ្ធតែមានតម្លៃ ដូច្នេះពួកគេគឺគួរតែទទួលបាននូវភាពស្មើរភាពទាំងអស់នៅក្នុងសង្គម រាប់តាំងសេវាកម្មផ្សេងៗ​ដោយគ្មានរើសអើង ។  រាល់លិខិតបទដ្ឋាន ច្បាប់ សិទ្ធិ និង កាតព្វកិច្ចផ្សេងៗគឺត្រូវតែធានាសមភាព ហើយរាល់ការមើលងាយ មើលស្រាល ពេបជ្រាយគួរតែរងនូវការរិះគន់និងពិន័យ តាមបទដ្ឋានសង្កម និងច្បាប់ជាធរ​មាន៕

 

Daily Program

Livesteam thumbnail