ទីផ្សារទេសចរណ៍កម្ពុជានឹងរបួសបន្ថែមទៀត ប៉ុន្តែកុំដេកមួយកន្លែង!

ទីផ្សារទេសចរណ៍កម្ពុជាដែលបានកំពុងតែរបួសរួចទៅហើយនោះនឹងរបួសបន្ថែមទៀត ប៉ុន្តែសូមកុំអោយរបួសនេះវាក្លាយទៅជារបួសក្លាយអោយសោះ ។

ជាការពិតទីផ្សារទេសចរណ៍កម្ពុជាកាលពីឆ្នាំ២០២៥គឺរបួសរួចហើយដោយសារបញ្ហាព្រំដែនដែលយើងមិនចង់ជួប និង បញ្ហានៃឧក្រិដ្ឋកម្មអនឡាញ ហើយនៅដើមឆ្នាំ២០២៦នេះ វិស័យនេះក៏ត្រូវរបួសមួយជ្រុងបន្ថែមទៀតគឺសង្រ្គាមនៅមជ្ឈឹមបូព៌ា ។

ជាការពិតរបួសនេះវាមិនមែនជារបួសសម្រាប់តែយើងនោះទេ វាគឺជារបួសទូទាំងពិភពលោក ដោយសារតែមជ្ឈឹមបូព៌ានៅពេលបច្ចុប្បន្ននេះជាមជ្ឈមណ្ឌលសេវាកម្មទេសចរណ៍និងដឹកជញ្ជូនដ៏ចំបងមួយនៅលើពិភពលោក ខណៈដែលច្រកនេះក៏ជាច្រកបើកចំហរជើងមេឃមួយដ៏សំខាន់របស់កម្ពុជា ដូច្នេះ​ចង់ឫមិនចង់យើងពិតជាត្រូវធ្ងន់ផងដែរ ។

របួសដោយសារតែបញ្ហានេះវាឈឺចាប់ណាស់ ប៉ុន្តែសូមកុំអោយការឈឺចាប់នេះវាក្លាយជារបួសដែលក្លាយ ដូច្នេះយើងត្រូវតែក្រោកនាំគ្នាដើរទៅមុខបន្ថែមទៀតដើម្បីធ្វើយ៉ាងណារកផ្លូវរកថ្នាំរកវិធីព្យាបាលរបួសនេះឲ្យសះឡើងវិញ ។

ជាការពិតរបួសមួយកន្លែងវាត្រូវការពេលវេលា វាត្រូវការការយកចិត្តទុកដាក់ ដូច្នេះ យើងចាំបាច់ត្រូវមិនអាចដេកអោយរបួសនេះវាក្លាយបានទេ ។​

ជាការពិតនៅនៅពេលនេះខាងក្រសួងទេសចរណ៍បានកំពុងតែខំប្រឹងប្រែងមួយជ្រុង ដោយប្រកាសបើកច្រកទាក់ទាញភ្ញៀវទេសចរចិន ដោយនឹងអនុញ្ញតឲ្យទេសចរចិនមកលេងកំសាន្តនៅកម្ពុជាដោយមិនចាំបាច់មានទិដ្ឋាការនិងអាចស្នាក់នៅក្នុងប្រទេសកម្ពុជាដល់១៤ថ្ងៃ ហើយនឹងអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៦ខាងមុខ ។

ហើយក្រៅពីនេះកំពុងតែធ្វើកិច្ចការផ្សព្វផ្សាយផ្សេងៗនៅតាមតំបន់គោលដៅនិងទីផ្សារផ្សេងនៅអឺរ៉ុប ហើយដៃគូជាមួយនឹងវិស័យ​ឯកជនវិញគឺមានរៀបចំកម្មវិធីប្រកួតបវកញ្ញាភពផែនដីឆ្នាំ២០២៦ ដោយមានអ្នកចូលរួមមកពី​៣៥ ប្រទេស ។

ក្រៅពីក្រសួងទេសចរណ៍ និង ស្ថាប័នពាក់ព័ន្ធ យើងជាប្រជាពលរដ្ឋក៏គួរតែនាគ្នាខំផ្សព្វផ្សាយ​ខំប្រឹងប្រែង លើកកំពស់និយាយអំពីអ្វីដែលល្អនៅក្នុងស្រុកយើង​​ ។

ជាការពិតបើយើងទាំងអស់គ្នាខំ ហើយជួយផ្សព្វផ្សាយទាំងអស់គ្នា​របួសដែលយើងជួបនិងការឈឺចាប់វានឹងសះបន្តិចម្តងៗ ។ ឆ្នាំនេះវារបួសខ្លាំងខំប្រឹងទៅវាអាចសះនៅឆ្នាំនេះឫឆ្នាំក្រោយ សំខាន់គឺខំ​ហើយកុំងាប់ក្រឡា ។

Daily Program

Livesteam thumbnail